Part 27 : មេរៀនជីវិត

3.6K 324 14
                                    

កណ្ដាលអាធ្រាតយប់ស្ងាត់ Appa កូនទាំងពីរ ត្រដែតរសាត់ទៅតាមព្រេងវាសនា ដោយមិនដឹងឡើយថានឹងត្រូវជួបអ្វីបន្តនៅពេលខាងមុខនេះ។ ពួកគេនាំគ្នារត់ចេញពីភូមិគ្រឹះ Jeon រួចក៏បន្តមកជិះតាក់ស៊ីដើម្បីទៅលំនៅឋានដែលជាកន្លែងកំណើតរបស់គេវិញ ព្រោះបើទៅរកកន្លែងផ្សេងក៏មិនទាន់ដែរ ម្យ៉ាងវាក៏យប់ណាស់ទៅហើយ គេត្រូវប្រញាប់រកកន្លែងដើម្បីស្នាក់អាស្រ័យមួយយប់សិន ហើយកន្លែងនោះគឺ ផ្ទះ Mrs Kim។ រាងតូចច្រឡឹង ដឹកដៃកូនប្រុសដើរចុះពីលើឡាន មកឈរពីមុខផ្ទះថ្មមួយខ្នង ដែលទំហំមិនសូវជាធំប៉ុន្មាននោះទេ ពួកគេឈរនៅមុខរបងផ្ទះមួយសន្ទុះទម្រាំតែ Tae ដាច់ចិត្តចុចកណ្ដឹងផ្ដល់ជាសញ្ញាដល់អ្នកខាងក្នុង

តីង~តុង

សម្លេងកណ្ដឹងបន្លឺឡើង រំខានដល់ដំណេករបស់ Mrs Kim ដែលកំពុងតែលង់លក់ស្រួលនាពេលរាត្រីនេះ បណ្ដាលឱ្យគាត់មួម៉ៅជាខ្លាំង ប៉ុន្តែក៏មិនព្រមក្រោកសុខចិត្តបិទភ្នែកគេងបន្ត ព្រោះគាត់អស់កម្លាំងខ្លាំងណាស់ ណាមួយស្អែកត្រូវងើបពីងងឹតដើម្បីធ្វើនំថែមទៀត គ្មានពេលឯណាទៅអត់ប្រយោជន៍ជាមួយពួកខាងក្រៅនឹងទេ។

តីង~តុង

បិទភ្នែកគេងមិនទាន់នឹងបានលក់ស្រួលផង កណ្ដឹងក៏បន្លឺសូរឡើងម្ដងជាពីរដងទៀត រហូតដល់ស្រ្តីចំណាស់ត្រូវបង្ខំចិត្តក្រោកមកទាំងមុិងមាំង ឯក្នុងចិត្តវិញខឹងមិនស្ទើរទេ

«អ្នកណាមករកស្អីទាំងកណ្ដាលអាធ្រាតបែបនេះ មិនគិតដេកពួកខ្លះទេឬយ៉ាងម៉េច»Mrs Kim ងើបមកបើកទ្វារកំឡុងពេលដែលមាត់ ជេរប្រទិចអ្នកដែលមករំខានគាត់នោះមិនឈប់ ចេញទៅច្បាស់ជាសំពោងក្បាលវាអោយបែកជាពីមិនខានទោសកំហុសដែលមករំខានដំណេកគាត់ទាំងយប់ព្រលប់ អាកណ្ដឹងនិងក៏ដូចគ្នា ចាំមើលដោះលក់អេតចាយអោយខ្ទេចកុំឲ្យវាពូកែតម្លង់ពេក ហឺយ...នឹកឃើញហើយក្ដៅចិត្តតែម្ដង

តីង~តុង

ក្រាក...

«ចុចៗៗៗ ចុចយកពានហេស៎...បានជាមិនព្រមឈប់បែបនេះ ហេតុអ្វីក៏អត់មាយាទ ដើរចុចកណ្ដឹងផ្ទះអ្នកដទៃទាំងកណ្ដាលយប់អាធ្រាត មិនគិតថារំខានគេខ្លះទេ ឬមួយក៏គ្មានម៉ែឪប្រដៅទេ»Mrs Kim គ្រាន់តែបើកទ្វារភ្លាម មិនអោយអ្នកខាងនោះនិយាយទាន់ គាត់សុតយកៗតែម្ដង ខណៈពេលដែលភ្នែករបស់គាត់នៅបិទនៅឡើយ ចំណែកឯមាត់ក៏គិតតែថាអោយអ្នកម្ខាងទៀតទាំងមិនដឹងជាអ្នកណា ។
រាងតូច Taehyung គាំងសម្ដី អ្វីដែលចង់និយាយចេញទៅមុននេះក៏ត្រូវលេបទុកវិញ បន្ទាប់ពីលឺអ្នកម្ដាយជាទីស្រលាញ់ ជេរឥតប្រណីមាត់ទាល់តែសោះ ដឹងទេថាមុននេះគេរំភើបប៉ុណ្ណាពេលដែលបាន Mrs Kim បើកទ្វារអោយនោះ គ្រាន់តែឃើញគាត់ចេញមកភ្លាមគេក៏រៀបនិងហៅគាត់ដោយក្ដីអំណរទៅហើយ ប៉ុន្តែក៏ត្រូវស្ងាត់មាត់ដូចគេចុក បន្ទាប់ពីលើប្រសាសន៍របស់ Mrs Kim ដាក់មកមុននេះ ឯទឹកមុខសប្បាយ ក៏ប្រែជាស្ពឹកតែម្ដង

Step Wife (ចប់✓)Where stories live. Discover now