Part 38 : ផែនការ

4.2K 359 9
                                    

Taehyung បាននាំ JungEun ទៅភោជនីយដ្ឋានជាមួយនឹងពួកគេ ព្រោះពេលនេះម៉ោងគឺជិត12ទៅហើយ ក្មេងៗច្បាស់ជាឃ្លាន ។ នៅតាមឡានពួកគេនិយាយគ្នាជាហូរហែ ដូចដែលបានដឹងហើយថា JungEun  និង Nabi ធ្លាប់បានជួបគ្នាម្ដងរួចហើយ ប្រាកដជាស្គាល់គ្នា លើកលែងតែ Tae ដែលមិនសូវហ៊ានស្រដីអ្វី យ៉ាងច្រើនក៏ឆ្លើយនឹងសំណួររបស់កូនរួចក៏ស្ងាត់ទៅវិញ។ ហេតុអ្វីគេមិននិយាយ ? មូលហេតុគឺខ្លាចឈឺ មិនចង់លឺពាក្យថាពូ ចេញពីមាត់របស់កូនឡើយ ។

  # ភោជនីយដ្ឋាន

«ដល់ហើយ ឆាប់ចុះមកកូន»Tae បើកទ្វារខាងក្រោយអោយពួកគេទាំងពីរ ទើប JungEun ចុះមកមុន ឯ Nabi ក៏ចុះមកតាមក្រោយ

«អូ៎...ហាងនេះធំណាស់!!»Nabi បើកមាត់ធំៗភ្ញាក់ផ្អើលនឹងទំហំរបស់ភោជនីយដ្ឋានមួយនេះ មើលទៅក៏មិនអន់ដែរ ការរៀបចំដេគ័រខាងក្រៅគឺពិតជាទំនើបខ្លាំងណាស់ ប៉ុន្តែបើសម្រាប់ JungEun .... បើនិយាយទៅ គេគ្មានអ្វីដែលត្រូវប្លែកនោះទេគេចូលឡើងសុាំទៅហើយ តែអ្វីដែលប្លែកគឺការដែលចេញមកញុាំជាមួយនឹងអ្នកដទៃដែលមិនមែនជាគ្រួសាររបស់ខ្លួន ប៉ុន្តែក៏មិនបានធ្វើឲ្យគេមានអារម្មណ៍ថានឹងភ័យខ្លាចអ្វីដែរ ផ្ទុយទៅវិញ JungEun បែរជាគិតថាវាកក់ក្តៅពេលបាននៅជិត Taehyung ខុសឆ្ងាយពីពេលដែលនៅជាមួយ Suyuk

«ពួកយើងឆាប់ចូលទៅ លោកយាយកំពុងតែចាំហើយ»Tae ប្រាប់ទៅកូន មុននឹងបណ្ដើរពួកគេចូលទៅខាងក្នុង ដោយមានការចាំទទួលស្វាគមន៍ពីបុគ្គលិកនៅទីនេះមិនអោយឃ្នើសចិត្តឡើយ ។ Tae ក៏បាននាំកូនទៅលាងរបួសសិនដែរ មិនហ៊ានទុកយូរនោះទេខ្លាចថាមេរោគអាចនឹងជ្រាបចូល ។
   អ្នកទាំងបីបានមកដល់បន្ទប់អាហារមួយដែលគេធ្វើជាលក្ខណៈផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារអីបែបនឹង ។ ដៃស្រឡូនរុញទ្វាចូលទៅ ដោយមានក្មេងទាំងពីរចូលទៅតាមក្រោយ

«មកដល់ហើ...»ពាក្យសម្ដីដែលចង់និយាយមុននេះទាំងប៉ុន្មានក៏ត្រូវបាន Mrs Kim លេបចូលទៅក្នុងពោះវិញ

«លោកយាយ!!»Nabi ដែលមិនគិតខ្វល់អ្វីច្រើនក៏រត់ទៅរករាងចំណាស់ អោបក្រសោបកាយជរាពេញៗដៃដោយក្ដីនឹករលឹក ។ Mrs Kim ដាស់សតិមកវិញមុននឹងតបស្នងការអោបទៅកាន់ Nabi

Step Wife (ចប់✓)Where stories live. Discover now