Part 30 : អោយកូនរបស់ខ្ញុំត្រឡប់មកវិញ

4.2K 344 28
                                    

ភូមិគ្រឹះធំស្កឹមស្កៃ តើមានអ្វីអស្ចារ្យទៅ? សម្អាងលើទ្រព្យសម្បត្តិអស់ទាំងនេះឬ អត់នោះទេ វាមិនបានជួយនាយអោយសប្បាយចិត្តបានឡើយ រស់នៅដឹងក្តី ធំឡើងក្នុងត្រកូលអ្នកមាន ប៉ុន្តែបែរជាគ្មានក្ដីសុខដូចការរំពឹងទុកទៅវិញ ។ មិនប្រាកដថា អោយតែជាអ្នកមាន អាចរស់នៅសុខស្រួលនោះទេ Jungkook រស់នៅក្នុងគ្រួសារមហាតឹងរឹង គ្រប់យ៉ាងត្រូវកំណត់ដោយគ្រួសារ សូម្បីតែពេលនេះ នាយក៏គ្មានសិទិ្ធសូម្បីតែជ្រើសរើសផ្លូវដើរដោយខ្លួនឯងដែរ។

កម្លាំងដើរស្រាលខ្ញើករបស់រាងក្រាស់ កំពុងតែប្រឹងយោងអាត្មាដែលគ្មានវិញ្ញាណមួយនេះទៅខាងក្នុងទាំងលំបាក បន្ទាប់ពីឆ្លើយនូវសំណួរដែលធ្វើឱ្យនាយវេទនាដូចជាស្លាប់។ ក្រាក~ រាងកាយខ្ពស់ស្រឡះ បញ្ឈរខ្លួនមើលទៅខាងក្នុងបន្ទប់របស់ប្រពន្ធ ដែលបន្សល់ត្រឹមតែភាពទទេស្អាត ។ Jungkook បោះជំហានជើងដ៏ធ្ងន់របស់ខ្លួន ចូលទៅក្នុងបន្ទប់ មុននិងទាញទ្វារបិទយ៉ាងថ្នមដៃ ។

ថ្ងៃដែលខ្ញុំទន្ទង់រង់ចាំ ពេលនេះក៏បានមកដល់ហើយ ប៉ុន្តែហេតុអ្វីខ្ញុំបែរជាខូចចិត្តទៅវិញ? ក្រែងធ្លាប់ចង់លែងលះជាមួយនឹងគេណាស់មិនអញ្ជឹង ម្ដេចបានជាមកសោកស្ដាយនៅពេលដែលដឹងថាជិតបាត់បង់រូបគេចេញពីជីវិតដូច្នេះ? ព្រោះបេះដូងវាមិនដូចពីមុនឡើយ ខ្ញុំប្រែជាស្រឡាញ់គេដោយបាត់មុខមិនបាន ខ្ញុំប្រែជាខ្លាចបាត់បង់គេ នៅពេលដែល Tae រៀបនឹងដើរចេញទៅហើយ តើវាខុសដែរទេ ដែលខ្ញុំប្រឆាំងនឹងបេះដូងខ្លួនឯង ?

«បងសូមទោស Tae !! ប៉ុន្តែបងពិតជាមិនអាចទុក Su ចោលក្នុងកាលៈទេសៈបែបនេះបានពិតមែន...»ត្រឹមសម្ដីប៉ុន្មានម៉ាត់របស់នាយក៏អាចអោយយើងដឹងបាត់ទៅហើយ ថា Jungkook ជ្រើសអ្នកណា ដូចដែលសម្ដី Mrs Kim និយាយមិនខុស គេច្បាស់ជាជ្រើសយកប្រពន្ធដើមដែលរៀបការពេញច្បាប់ ជាជាងមករួមសុខ រួមទុក្ខជាមួយយើងដែលជាអ្នកមកក្រោយ ។ ពេលនេះចម្លើយក៏បញ្ជាក់មកច្បាស់ហើយថានាយជ្រើសយក Suyuk មិនមែន Tae នោះទេ ។

រាងកាយដែលធ្លាប់តែមាំមួន ប្រែជាគ្មានកម្លាំងសូម្បីតែទប់លំនឹងខ្លួន ។ Jungkook ឈរលែងនឹង នាយទម្លាក់ខ្លួនអង្គុយទៅលើគ្រែ បន្ទាប់ពីឃើញនៅសម្ភារៈដែលប្រពន្ធរបស់នាយបានបន្សល់ទុកអោយ កាតខ្មៅ លុយ ឡាន គ្រឿងសម្អាងដែលរាងក្រាស់ធ្លាប់ទិញមកអោយគេ គឺ Tae មិនបានយកទៅនោះទេ ព្រមទាំងកូនសំបុត្រដែលគេសៀតជាប់នឹងតុ ក៏ទុកសម្រាប់អោយ Jungkook ដូចគ្នា ។ រាងក្រាស់មិនរង់ចាំយូរក៏ទាញវាយកមកអាន តាមដោយដំណក់ទឹកភ្នែក ដែលមិនគិតថានឹងស្រក់

Step Wife (ចប់✓)Where stories live. Discover now