Part 34 : គេត្រឡប់មកវិញហើយឬ ?

4.1K 327 8
                                    

ក្មេងប្រុសរូបរាងស្អាតបាត មុខមាត់កាត់ទៅរកប៉ារបស់គេគ្មានខុស ពេលនេះកំពុងតែបង្ហាញអត្តចរឹតរួសរាយតាមធម្មជាតិរបស់គេ ដែលមិនចេះឆ្មើងឆ្មៃ

«ជម្រាបសួរ បាទ!!»JungEun បង្ហាញស្នាមញញឹមយ៉ាងស្រទន់ រួចក៏ស្រដីទៅកាន់ Jimin ជាការគួរសម មិនអោយនរណាមកវាយតម្លៃថាគេជាក្មេងគ្មានច្បាប់ទម្លាប់ទាន់នោះទេ

«ហៃយ៉ា...គួរអោយស្រឡាញ់ដល់ហើយ»Jimin សើចចេញមកទាំងក្នក់ក្នាញ់នឹងចរឹករបស់ក្មួយ!  សង្ហារហើយនៅរួសរាយថែមទៀត ធ្វើឱ្យគេពេញចិត្តនឹងក្មេងប្រុសម្នាក់នេះជាខ្លាំង មើលទៅ Jungkook ចិញ្ចឹមកូនបានល្អដល់ហើយ ទើបបានជាគេចេះយ៉ាងនេះ (K'Tae អ្នកបង្រៀនសោះ😒)

«ពូ Min!! ពួកគេជាអ្នកណា»Nabi កេះនាយតូចដែលកំពុងតែឈរសន្ទនាជាមួយអ្នកណាក៏មិនដឹង ទុកអោយនាងឆ្ងល់តែម្នាក់ឯង ព្រោះមិនយល់ថាពួកគេកំពុងតែនិយាយពីអ្វី រឹតតែមិនស្គាល់ពួកគេថែមទៀត។ សូរស័ព្ទដូចសារិការបស់ Nabi បណ្ដាលចិត្តអោយមនុស្សទាំងបីងាកមកសម្លឹងនាងព្រមគ្នា

«អា៎...ពូភ្លេចនែនាំអោយឈឹង! នេះគឺលោក Jeon ប្អូនថ្លៃរបស់ពូ ចំណែកឯក្មេងប្រុសសង្ហាខាងនេះជាកូនរបស់គេ ឈ្មោះថា JungEun »Jimin

«អ៎...សួស្ដីចា៎ស ខ្ញុំឈ្មោះ Kim Nabi »នាងច្រមក់ ឱនក្បាលគោរពមនុស្សធំទាំងពីរដែលមានវ័យចំណាស់ជាងខ្លួន តាមដែលគេធ្លាប់ទទួលបានការអប់រំកន្លងមក ទើប JungEun ឱនតបទៅវិញទុកជាការទទួល ខុសប្លែកអ្វីតែលោកប៉ាសង្ហាដែលកំពុងតែឈរភ្លឹក មើលទៅ Nabi ដោយការគិតពិចារណា បែកអូរហូរស្ទឹងមិនដឹងជាទៅដល់ណាហើយទេ ។

មុននេះរវល់តែរាក់ទាក់ជាមួយ Jimin មិនបានចាប់អារម្មណ៍នឹងក្មេងស្រីវ័យប្រហែលដប់ឆ្នាំ ដែលមានវត្តមាននៅទីនេះ ប៉ុន្តែពេលដែលឃើញក៏ធ្វើឲ្យនាយចាប់ភ្លឹកនឹងទម្រង់មុខដ៏ស្រស់ផូរផង់របស់នាង ដែលវាស្រដៀងនឹងមនុស្សម្នាក់ ដែលនាយរង់ចាំអស់រយៈពេលដប់ឆ្នាំទៅហើយ ។ តើអាចដែរទេ ដែលមានមនុស្សមុខស្រដៀងគ្នានោះ ? នាងតូចរូបនេះធ្វើឲ្យ Jungkook នឹកដល់អតីតប្រពន្ធ ដែលបានលែងលះគ្នាអស់ជាច្រើនឆ្នាំ តើក្មេងស្រីម្នាក់នេះជាកូនចៅអ្នកណា ម្ដេចក៏មុខនាងដូចជា Tae ?

Step Wife (ចប់✓)Where stories live. Discover now