Part 58 : តើលោកនៅឯណាទៅ Jungkook

3.7K 337 7
                                    

ជីវិតតែងតែមានឡើងមានចុះ ចម្លែកអ្វីតែនាយតូចដែលចុះងើបមុខមិនរួចទាល់តែសោះ ។ Tae ត្រូវត្រឡប់មកផ្ទះវិញទាំងមុខស្អុយដែលបំណងរបស់ខ្លួនត្រូវរលាយ ខំឆ្លៀតពេលថានឹងបានជួប ប៉ុន្តែចុងក្រោយកុំថាឡើយស្រមោលរបស់នាយ សូម្បីតែការងាររបស់គេក៏ត្រូវបាត់ដែរ ។ កាយតូចដាក់ខ្លួនអង្គុយលើសាឡុង ទម្លាក់កន្រ្តកផ្លែឈើចុះ មុននឹងផ្អែកខ្នងទៅខាងក្រោយ ពេលនេះគេសែនធុញថប់បំផុតហើយ

«កើតអី ធ្វើដូចជាបាក់បៀម្ល៉េះ សភាពដូចមនុស្សត្រូវសង្សារទាត់ចោល»អ្នកម្ដាយកំពូលវោហារ ស្រដីឡើងសួរនាំទៅកូន ស្របនឹងដំណើរព្រមជាមួយទឹកមួយកែវហុចអោយនាយតូច

«...គេទៅចោលច្រើនជាង»Tae ផឹកទឹកបន្តិច ទើបតបនឹងម្ដាយវិញ គេមិនបានទាត់ចោលខ្លួនទេព្រោះមិនត្រូវជាអ្វីនឹងគ្នាផង ប៉ុន្តែនាយទៅក្រៅប្រទេសចោលទើបត្រូវ

«ហឹម? អ្នកណាគេ ?»អ្នកណាទៅចោលអ្នកណា និយាយគ្មានក្បាលគ្មានកន្ទុយបែបនេះ គាត់ស្ដាប់មិនយល់ទេ ជួយបំពេញល្បះអោយគ្រប់បន្តិចមក

«មានអ្នកណា ក្រៅពីអាប្រុសឡប់សតិ Jeon Jungkook នោះ»គិតទៅមើលម្ដងក៏ប្រាប់ថាស្រឡាញ់ ចង់បានគេត្រឡប់ទៅវិញ មួយថ្ងៃៗតាមគេលុះក្ស័យ ដេញយ៉ាងណាក៏មិនទៅ ដល់ឥឡូវបែរជារត់ទៅស្រុកក្រៅទាំងមិនផ្ដល់ដំណឹង ថែមទាំងមិនមកវិញទៀត សង្ស័យតែគ្រាប់កាំភ្លើងត្រូវចំសរសៃរខួរក្បាលរបស់នាយហើយបានទៅជាឡប់សតិដូច្នេះ

«គេចេញពីមន្ទីរពេទ្យហើយហេស៎»Mrs Kim

«ថាបែបនឹងក៏បាន ប៉ុន្តែលើកនេះមិនមែនត្រឹមតែចេញពីមន្ទីរពេទ្យប៉ុណ្ណឹងទេ គឺចេញពីប្រទេសកូរ៉េតែម្ដង»នឹកឃើញលើកណា សែនឈឺចិត្ត មិនគួររំលឹកនោះទេ ព្រោះវាធ្វើឱ្យគេមួម៉ៅ

«បានន័យថាម៉េច បើមិននៅកូរ៉េ ចុះគេទៅណា ក្រែងទើបនឹងងើបពីឈឺមិនចឹង?»Mrs Kim

«គេទៅអាមេរិកបាត់ហើយ »Tae

«ហាស៎ ទៅអាមេរិក!!»Mrs Kim

«បាទ គេនៅនិយាយទៀតថា នឹងមិនត្រឡប់មកវិញទេ គេនឹងសាងជីវិតថ្មីនៅទីនោះ»ស្រមៃមិនចេញទេ ថាបើ Jungkook បណ្ដើរគ្រួសារថ្មីរបស់នាយចំពោះមុខគេនោះ ក្អួតឈាមទាំងថ្លុកមិនខាន

Step Wife (ចប់✓)Where stories live. Discover now