Part 12 : ខ្ញុំមិនព្រមដាច់ខាត!!

3.2K 241 3
                                    

ម៉ោងប្រហែលជាបីភ្លឺ  Jungkook ក៏ត្រូវភ្ញាក់ឡើងពីដំណេក បន្ទាប់ពីអស់កម្លាំងជាមួយនឹងការបង្កាត់ភ្លើងស្នេហ៍មុននេះ ។ នាយក្រោកចេញពី Suyuk តិចៗមិនហ៊ានបង្កជាសម្លេងនោះទេ នឹងមិនភ្លេចដកដៃនាងចេញពីចង្កេះរបស់ខ្លួនឡើយ ទើបនាំរាងកាយអាក្រាតគ្មានសម្លៀកបំពាក់ចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនប្រាណ ក៏ដូចជាក្លិនមិនល្អចេញ។ 

បន្ទាប់ពីងូតទឹករួច រាងក្រាស់ក៏បានចុះមកជាន់ខាងក្រោមវិញ ដោយទុកអោយ Suyuk នៅគេងតែម្នាក់ឯង ។ ក្រាក~ Jungkook បើកទ្វារយឺតៗ មុននិងដើរចូលទៅក្នុងបន្ទប់ដែលមានត្រឹមពន្លឺចេញពីអំពូលរាត្រីនោះ ប៉ុន្តែវាក៏បង្ហាញអោយឃើញរាងកាយកូនក្មេងព្រមជាមួយនឹងរាងតូចកំពុងតែគេងអោបគ្នានៅលើគ្រែផងដែរ នាយដើរទៅជិតគ្រែ ឱនទៅថើបថ្ពាល់របស់ JungEun បន្តិច រួចក៏បង្ហួសមកថើបថ្ពាល់របស់ Tae ម្ដង ដែលមានដាមទៅដោយស្នាមទឹកភ្នែកបង្កឡើងពីការយំមុននេះ។

«បងធ្វើអោយអូនយំទៀតហើយ បងសូមទោស!!»Jungkook ពោលឡើងជាមួយនឹងសម្លេងយ៉ាងស្រាល ព្រមជាមួយនឹងការដឹងខុស នាយមិនចង់ឃើញគេទឹកភ្នែកឡើយ រឹតតែស្អប់ខ្លួនឯងដែលធ្វើឲ្យគេយំ។ រាងក្រាស់ដាក់ខ្លួនគេងជិត Tae អោបចង្កេះគេពីក្រោយស្របពេលដែលមុខក៏យកទៅជ្រុបនឹងកញ្ជឹងករបស់រាងតូច ថើបស្រង់ក្លិនរបស់ Tae រហូតដល់លង់លក់។

ដោយសារតែក្លិនក្រអូបដែលផុសចេញពីសាច់មួយនេះ ទើបបានជាពង្វក់នាយអោយរសាប់រសល់គេងមិនលក់ ដល់ថ្នាក់ត្រូវក្រោកមករកគេដល់ទីនេះ ណាមួយ Jungkook ក៏ចង់គេង Tae ដូចគ្នា គឺចង់មកលួងលោមកុំអោយគេគិតច្រើន ព្រោះទោះជាយ៉ាងណាក៏នាយមិនបោះបង់គេចោលដែរ ព្រោះនាយរស់ខ្វះគេមិនបានឡើយ។

 #Morning

ព្រឹកព្រលឹមថ្ងៃថ្មី បក្សាបក្សីស្រែកច្រៀងយ៉ាងត្រសង ខណៈពេលដែលព្រះអាទិត្យក៏ចាប់ផ្តើមបញ្ចេញពន្លឺ ចាំងជះមកតាមចន្លោះបង្អួចចូលមកក្នុងបន្ទប់ បង្កជាការរំខានដល់រាងតូចដែលកំពុងតែគេងលក់ស្រួលនោះ។ Tae បើកភ្នែកទាំងពិបាក ព្រោះតែធ្ងន់ត្របកភ្នែកដែលបណ្ដាលមកពីការយំកាលពីយប់មិញ ឯក្បាលក៏ឈឺខ្ទោកៗថែមទៀត។

Step Wife (ចប់✓)Where stories live. Discover now