Part 43 : វាស្ថិតនៅលើឯងនោះទេ

4.5K 319 5
                                    

   # មួយសប្តាហ៍ក្រោយមក

វាកន្លងហួសទៅជាងមួយសប្តាហ៍ហើយ ដែល Jungkook តែងតែតាមតោងទាម Tae មិនឈប់ ព្រឹកឡើងក៏ទទួលទៅធ្វើការ ល្ងាចក៏ទៅទទួលចេញមកវិញ ទោះរវល់យ៉ាងណាក៏នៅតែឆ្លៀត មិនព្រមអោយ Tae បើកឡានដោយខ្លួនឯងនោះទេ សុខចិត្តធ្វើជាតៃកុងឡានអោយអតីតប្រពន្ធទាំងមិនបានប្រាក់ខែសូម្បីមួយរៀល ។ បើនិយាយពីរឿងហួងហែងវិញ ឃើញហើយហួសចិត្តតែម្ដង ទោះស្ថិតក្នុងឋានៈជាអ្នកដទៃ ក៏ Jungkook មិនចោលចរឹកកាងរាងតូចនឹងដែរ មិនអោយអ្នកណាចូលក្បែរគេបានទេ ជាពិសេសមនុស្សប្រុស បើមិនអញ្ជឹងទេ ថ្ងៃស្អែកច្បាស់ជាលែងបានឃើញមុខអាម្នាក់ដែលមករញ៉េរញ៉ៃជាមួយ Tae មិនខាន ។
     ប៉ុន្មានថ្ងៃមកនេះ Tae ឈឺក្បាលជាមួយនាយមិនស្ទើរឡើយ ចង់គេចទៅណាក៏មិនផុត ដេញក៏មិនចេញ ដល់ថ្នាក់គេហៅប៉ូលិសមកម្ដងហើយ នាយនៅមិនរៀងទៀត សុំខ្លាចហើយលោកអើយ តាមលុះក្ស័យ ។

+ Morning

ក្រាក~

«អារុណសួស្ដី ប្រពន្ធសម្លាញ់!!»ឃើញទេ គ្រាន់តែ Tae បើកទ្វាផ្ទះភ្លាម សម្លេងរាងក្រាស់ក៏បន្លឺឡើងភ្លេតតែម្ដង នៅញញឹមខ្ចឹបដាក់គេទៀត ហឺយ...សែនហត់ចិត្តបំផុតហើយ ។ ពាក្យដ៏សែនផ្អែមល្ហែមរបស់ Jungkook ទៅកាន់ Tae បានធ្វើអោយនាងល្អិតជិតនោះសើច ព្រោះតែកាយវិការច្រឡើមចូលចិត្តញោះ Appa នាង វាកើតឡើងសឹងរាល់ថ្ងៃ ហើយ Nabi ក៏បានឃើញសឹងតែគ្រប់ពេលទៅហើយ

«សួស្ដី ពូ Jung!!»Nabi ញញឹមស្រស់ និយាយរាក់ទាក់ទៅកាន់មនុស្សចាស់តាមទម្លាប់ ។ ចាប់ពីវិនាទីនេះទៅ អ្នកដែលមកទទួលនាងមិនមែនជា SungHun ទៀតឡើយ ប៉ុន្តែជា Jeon Jungkook លោកពូជាទីស្រឡាញ់របស់ Nabi

«បាទ សួស្ដីនាងតូច»ទោះមានអារម្មណ៍ថាអន់ចិត្តក៏ប្រឹងលាក់ ព្រោះមិនយូរនោះទេ នាយនឹងបានលឺពាក្យថាប៉ាចេញពីមាត់ Nabi

«មកធ្វើស្អី!!»ពាក្យសម្ដី គំរោះគំរើយមិនប្ដូរ ចោទជាសំណួរទៅកាន់ Jungkook  ខុសពីនាងច្រមក់ដែលមុខរីកដូចគ្រាប់ជី

«ក៏មកទទួលអូនដូចរាល់ដងនោះអី»Jungkook

«សួរតាមត្រង់ លោកមិនហត់ខ្លះទេហេស៎»Tae លើកចិញ្ចើមសួរដោយចម្ងល់ នឹងប្រុសដែលចូលចិត្តតាមគេឥតឈប់ ថាអោយប៉ុណ្ណឹងហើយ នៅមុខក្រាស់មករកគេទៀត ពិតជាអស់វិធីដេញប្រុសម្នាក់នេះហើយ

Step Wife (ចប់✓)Where stories live. Discover now