Part 52 : លិខិតលែងលះ~~

4.7K 371 14
                                    

@ ភូមិគ្រឹះ Jang

«អួយ...ឈឺ! តិចៗទៅមើល»Suyuk ថ្ងួចថ្ងូរដោយក្ដីឈឺចាប់ ត្រង់មាត់ដែលបានដាច់រលាត់ ព្រោះតែ Tae បានទះមុននេះ ។ នាងបានត្រឡប់មកភូមិគ្រឹះគ្រួសារ Jang វិញ បំណងគឺមកប្ដឹងនឹងឯង ខណៈពេលនេះ ក៏កំពុងតែត្រូវអ្នកបម្រើលាងរបួសអោយ ដោយមាន Mr Jang និង Mrs Jang អង្គុយមើល

«ហេតុអីក៏ទ្រោមដល់ថ្នាក់នេះ Su»Mrs Jang សួរឡើង ម្ដេចក៏បណ្ដោយឲ្យក្មេងនោះទះបាន ម៉េចមិនព្រមតដៃ

«ម៉ាក់ស្មានថាខ្ញុំព្រមអោយវាទះហ្វ្រីៗហេស៎! មកពីខ្ញុំតដៃមិនទាន់ បើវាទះយកៗ ឈឺសឹងស្លាប់...សឺត»Suyuk ប្រឹងបើកក្រឡើតស្រែកខ្លាំងពេក ភ្លេចថាមាត់ឈឺ

«បើចឹងក៏ចាំទោពិតប្រាប់ប្ដីឯងទៅ ក្រែងគេចាត់ការអោយ»Mr Jang ផ្ដល់យោបល់ ព្រោះ Jungkook មានអំណាចជាង នាយអាចនឹងចាត់ការក្មេងនោះបានល្អជាងគាត់

«ប្រាកដហើយ!! ប៉ុន្តែថា...ហេតុអ្វីវាមកបាន ដែលសំខាន់នៅមានអ្នកគោរពវាធ្វើមើលតែម្ចាស់ផ្ទះថែមទៀត ខ្ញុំនៅឆ្ងល់មិនទាន់បាត់ទេ»Suyuk

«ក៏ប្រើសិទ្ធជាម្ដាយបង្កើត សំុទៅមើលកូនទេដឹង ទើបគេអនុញ្ញាតឱ្យចូល បើមិនដូច្នោះគ្រាន់តែឈរមុខរបង អង្គរក្ស Jungkook ក៏ដេញខ្ចាត់ខ្ចាយអស់ហើយ គ្មានបានមកខ្លាំងចឹងទេ»Mrs Jang

«ប្រហែលហើយ!!»Suyuk ងក់ក្បាលយល់ស្របនឹងគំនិតម្ដាយ ក៏អាចដែរព្រោះទីនោះមិនមែនចេះតែចេញចូលបានតាមចិត្តឯណា

«លោក Jeon មកហើយចាស៎»បម្រើម្នាក់បានរត់ចូលមក ផ្ដល់ជាដំណឹងដល់អ្នកខាងក្នុង នាំឲ្យ Suyuk ជ្រួលច្របល់ រៀបរឹកពារមិនត្រូវ ទើបរត់ហេ៎ទៅរកប្ដីតែម្ដង ។ រាងកាយខ្ពស់ស្រឡះ របស់ CEO សាច់ចាំង បានកំពុងតែបោះដំណើរចូលមកក្នុងផ្ទះឪពុកម្ដាយក្មេក ស្របនឹងសម្លេងដ៏គួរឱ្យរំខានបានបន្លឺឡើងកាត់ដំណើររបស់នាយ រាងកាយរបស់ស្ដ្រីម្នាក់បានរត់មកអោបនាយជាប់

«Jungkook!! ហឹក.ហឹក»Suyuk អោបរាងក្រាស់ ជ្រៀតជ្រែករកកន្លែងកក់ក្ដៅនិងយំអណ្តឺតអណ្តកទាមទារចំណាប់អារម្មណ៍ពីនាយធំ ទាំងដែលគ្មានទឹកភ្នែកសូម្បីមួយដំណក់

«Su ចូលទៅខាងក្នុងសិនទៅ»Jungkook បេះដៃរបស់នាងចេញពីចង្កេះ ស្រដីប្រាប់នាងអោយចូលទៅខាងក្នុង ចេះមកអោបគ្នាកណ្ដាលវាលបែបនេះទៅកើត មិនខ្មាស់គេទេឬ

Step Wife (ចប់✓)Where stories live. Discover now