Part 28 : ចាញ់កូន!!

3.8K 307 5
                                    

រាងកាយញ័រចំប្រប់ ពួនយំអោបម្ដាយ នឹកស្ដាយនឹងទង្វើរបស់ខ្លួនពីមុនមក ដែលប្រព្រឹត្តទាំងមិនបានគិតដិតដល់ ទើបតែពេលនេះគិតចង់កែប្រែកំហុស តើនៅទាន់ពេលដែរទេ ?

«បានហើយឈប់យំទៅ ឯងចង់យំដល់ពេលណាទៀត នេះកូនមួយហើយ នៅឈរយំដូចក្មេងទៀតហេស៎ »Mrs Kim ស្រដីទាំងអស់សំណើចនិងកូនប្រុសដែលមកឈរយំអោបម្ដាយទាំងមិនខ្លាចខ្មាសកូនទាល់តែសោះ គាត់ទាញគេចេញពីស្មារបស់គាត់បន្តិច ទើបប្រើដៃជូតទឹកភ្នែកអោយគេ

«បាទ.!!»រាងតូចតបទាំងញញឹមមុននិងលើកដៃជូតទឹកភ្នែកចេញពីថ្ពាល់ បន្ទាប់ពីស្រូបយកភាពកក់ក្តៅចេញពីអ្នកម្ដាយមកដាក់ពេញក្នុងខ្លួន ពេលដែលបានអោបគាត់បែបនេះអារម្មណ៍រងាឯកការក៏មិនដឹងថារសាត់បាត់ទៅណាអស់ ។ Tae ញញឹមទាំងមានក្ដីសុខដាក់ម្ដាយ ប៉ុន្តែភ្លាមនោះស្រាប់តែ...

«ហឹម....»Tae រហ័សយកដៃខ្ទប់មាត់របស់ខ្លួន រត់សម្ដៅទៅរកបន្ទប់ទឹក បណ្ដាលឱ្យ Mrs Kim មានការងើងឆ្ងល់ឡើង ព្រោះគាត់មិនទាន់ដឹងទេថា Tae នៅមានកូនក្នុងពោះម្នាក់ទៀតនោះ ត្បិតតែគេនិយាយប្រាប់គាត់គ្រប់រឿងក៏ពិតមែន ប៉ុន្តែសម្រាប់រឿងកូននេះ Tae មិនបានប្រាប់គាត់ឡើយ

«ស្អីអញ្ចេះ...Tae ឯងកើតអី»Mrs Kim ជ្រួញចញ្ចើមមិនយល់ពីអាការៈរបស់កូន ប៉ុន្តែក៏ប្រញាប់ដើរទៅតាមគេ មិនដឹងថាយ៉ាងម៉េចទៅហើយ នៅសុខៗក៏ស្រាប់តែក្អួត តើគេកើតអី?ព្រោះ Tae ពីមុនមិនមែនបែបនេះឡើយ គេរឹងមាំណាស់

«អ៊ួក...អ៊ួក»Tae ចំកោងខ្នងក្អួតសឹងបែកទឹកប្រម៉ាត់ កូនរបស់គេចាប់ផ្តើមធ្វើទុក្ខទៀតហើយ លើកនេះខ្លាំងជាងពេលគេចាញ់ JungEun ទៅទៀត មិនដឹងថាជាស្រីឬក៏ប្រុសទេ បានជាក្បាលខូចថ្នាក់នេះ ព្រលឹមសឹងមិនទាន់ក៏រករឿងទៅហើយ

«Tae យ៉ាងម៉េចហើយ»Mrs Kim ចូលមកជួយរឹតខ្នងអោយគេ ទាំងក្នុងចិត្តនឹកព្រួយបារម្ភពីកូនមិនតិចទេ ឯមាត់ចេះតែស្រដីសួរ ប៉ុន្តែគ្មានការឆ្លើយតបមកវិញឡើយ ក្រៅពីសម្លេងក្អួតរបស់រាងតូច

«អ៊ួក....»Tae បិទភ្នែកក្អួតយកៗ រហូតអស់កាកសំណល់អាហារ បញ្ចេញមកសុទ្ធតែទឹក ធ្វើអោយល្វីងពេញមាត់តែម្ដង

Step Wife (ចប់✓)Where stories live. Discover now