Part 31 : Kim Taehyung មនុស្សថ្មី!!

4.2K 332 13
                                    

សម្លេងយំប្រែជាស្ងាត់បាត់ឈឹង បន្ទាប់ពីម្ចាស់រាងកាយបានសន្លប់ព្រោះតែមិនអាចទ្រាំទ្របាន ។ រឿងចូលមកផ្ទួនៗពេកហើយ ឯសុខភាពក៏ចុះខ្សោយ តើគេមានកម្លាំងឯណាដើម្បីតតាំងនោះ បើសូម្បីតែជោគវាសនាក៏មិនមេត្តាដល់គេផង ។ សម្រែកស្រែកយំរបស់រាងតូចចាប់ផ្ដើមស្ងាត់ម្ដងបន្តិច រហូតគេត្រូវដួលខ្ពោកទៅក្នុងរង្វង់ដៃរបស់រាងក្រាស់ ។

«Tae!! អូនយ៉ាងម៉េចហើយ Tae»Jungkook ចាប់ផ្តើមស្លន់ រកប្រាប់មិនត្រូវ ព្យាយាមស្រែកហៅគេព្រមទាំងអង្រួនកាយតូចតិចៗដើម្បីដាស់គេ

«យកគេទៅបន្ទប់សិនទៅ»ទោះបីជាស្អប់ក៏មិនមែនជាពេលនេះ ព្រោះ Tae សំខាន់ជាង គាត់មិនអាចនៅប្រកាន់ច្រើនហើយបណ្ដោយឱ្យ Tae ស្ថិតក្នុងសភាពបែបនេះរហូតទេ ម្យ៉ាងពឹងលើគាត់ម្នាក់ឯងក៏មិនអាចលើករាងតូចយកទៅខាងលើបានដែរ ខ្លាចថាអាចនិងភ្លាត់ធ្វើឲ្យប៉ះពាល់ដល់ក្មេងក្នុងផ្ទៃ

«បាទ!!»Jungkook លើកដៃរាងតូចមួយចំហៀងមកពាក់ករបស់នាយ ទើបដៃមួយចំហៀងទៀតសូកចូលទៅកន្លាក់ជង្គង់របស់ Tae មុននិងលើកបីគេឡើង នាំយកទៅជាន់ខាងលើយ៉ាងរហ័ស ឯ Mrs Jeon ក៏ប្រញាប់ឡើងទៅតាម

ក្នងបន្ទប់ដែលមានទំហំមិនធំប៉ុន្មាន ប៉ុន្តែក៏សមល្មមសម្រាប់គេងម្នាក់ឯង ឯការតុបតែងក៏មានរបៀបរៀបរយមិនរញ៉េរញ៉ៃ ។ កាយតូចត្រូវបាន Jungkook ទម្លាក់អោយគេងនៅលើគ្រែថ្នមៗ មុននឹងភួយកម្រាស់ស្តើងមួយបានគ្របដណ្ដប់ពីលើខ្លួនរបស់ Tae

«អស់តួនាទីឯងហើយ ទៅវិញចុះ»Mrs Kim ពោលទាំងមិនសម្លឹងមុខរបស់ Jungkook ស្របពេលដែលដៃកំពុងតែវែកសក់ដែលធ្លាក់បាំងមុខរបស់ Tae ចេញ

«ប៉ុន្តែ....»Jungkook រារែកហាក់មិនចង់ទៅ នាយចង់នៅមើលថែប្រពន្ធ?? អត់ទេ...គឺអតីតប្រពន្ធទៅវិញទេ ចង់ដឹងពីសុខទុក្ខរបស់គេ បើអោយទៅទាំងបែបនេះ នាយមិនស្ងប់ចិត្តឡើយ

«បានហើយ ឯងទៅវិញទៅ ហើយក៏សង្ឃឹមថានឹងមិនមកជាន់ទីនេះអោយពួកយើងឃើញមុខទៀត »ព្រោះទីនេះគ្មានអ្វីអោយពួកអ្នកយកទៅទៀតទេ គ្រប់យ៉ាងបានបញ្ចប់ហើយ ចាត់ទុកថាផុតកម្មជាមួយគ្នាទៅចោះ កុំសាងភាពឈឺចាប់អោយគ្នាទៀតអី

Step Wife (ចប់✓)Where stories live. Discover now