Part 55 : ខ្ញុំត្រូវការកូន! មិនមែនប្ដី

4.2K 358 14
                                    

អាហារពេលព្រឹកដ៏សែនតឹងចិត្តបានបញ្ចប់ទៅយ៉ាងមិនរលូន ព្រោះតែអ្នកម្ដាយទាំងពីរប្រកែកគ្នាឥតឈប់ ឯភ្នែកសម្លក់សម្លឹងប្រៀបបាននឹងសត្រូវរាប់ឆ្នាំ ទម្រាំតែអាហារមួយពេលនេះកន្លងផុត កូនៗចង់ស្ទះខ្យល់ទៅហើយ ព្រោះតែប្រឹងអត់ដង្ហើមរង់ចាំមើលសកម្មភាពរបស់អ្នកម្ដាយ ។ ក្រោយពីបញ្ចប់ការញុាំអាហាររួច ពួកគេក៏មកអង្គុយនិយាយគ្នាលេង ដោយបំណងរបស់ Mrs Jeon ថ្ងៃនេះគឺគាត់ចង់មកសម្របសម្រួលរឿងផ្ទាល់ខ្លួនជាមួយនឹង Tae ប៉ុណ្ណោះ ។

«ឯងពិតជាចង់យកពួកគេមកវិញមែនហេស៎»Mrs Jeon  សួរបញ្ជាក់ទៅកាន់ Tae ខណៈពេលនេះគឺកំពុងតែនៅសួនខាងមុខផ្ទះ មិនហ៊ាននិយាយនៅខាងក្នុងអោយក្មេងៗលឺឡើយ ខ្លាចថានឹងធ្វើឱ្យពួកគេពិបាកចិត្ត

«មែនហើយ!!ខ្ញុំមិនចង់អោយ Eun ធ្លាក់ក្នុងសភាពដែលយ៉ាប់ជាងនេះទេ»Tae ខ្លាចថាកូនអាចនឹងកាន់តែវេទនាជាងនេះ បើសិនជាបន្តរស់នៅជាមួយនឹងគ្រួសារផ្ដាច់ការមួយនោះ

«ឯងមិនគិតថាចិត្តដាច់ពេកទេឬ ដែលបំបែកចៅយាយយើងទាំងពីរ»អាចថាគាត់គិតតែពីរមុខមាត់ក៏បាន ប៉ុន្តែ JungEun ជាករណីលើកលែង ដែលគាត់ពិតជាស្រឡាញ់ចៅប្រាកដមែន មិនមែនដើម្បីតែចង់បានទាយាទបន្តវង្សត្រកូលនោះទេ ម្យ៉ាង JungEun ជាចៅច្បងផងទើបគាត់មិនចង់បាត់បង់

«ខ្ញុំប្រគល់ Eun អោយលោកស្រីមើលថែ10ឆ្នាំមកហើយ ក៏សង្ឃឹមថាលោកស្រីអាចនឹងមើលថែគេបានល្អ ប៉ុន្តែអត់ទេ កូនខ្ញុំបិះនឹងក្លាយជាចំណីមជ្ជរាជ ប៉ុណ្ណឹងហើយលោកស្រីនៅថាខ្ញុំចិត្តដាច់ទៀតឬ»Tae តបទាំងអួលដើមក មិនមែនគេចិត្តអាក្រក់បំបែកចៅយាយគេនោះទេ គ្រាន់តែចង់បានកូនមកក្នុងរង្វង់ដៃវិញ អោយមកស្ថិតនៅក្រោមការការពាររបស់គេប៉ុណ្ណោះ គេក៏ស្រឡាញ់កូន គេក៏ចង់បានកូនមកនៅក្បែរដូចគ្នា ហេតុអ្វីមិនយល់ពីចិត្តអ្នកជាម្ដាយផង

«យើងមិនបានចង់អោយ Eun ទៅជាបែបនេះទេ បើយើងដឹង យើងក៏មិនបណ្ដោយអោយ Eun ត្រូវ Suyuk ធ្វើបាបដែរ»Mrs Jeon ព្យាយាមនិយាយរកហេតុផលបកស្រាយប្រាប់រាងតូច លើកនេះមានតែគេម្នាក់គត់ដែលអាចសម្រេចអោយ JungEun នៅឬក៏ទៅ បើរំពឹងលើ Jungkook ជួយ គឺនាយនៅខាង Tae ហើយ

Step Wife (ចប់✓)Where stories live. Discover now