Part 36 : JungEun!!

4.1K 347 12
                                    

តុក~តុក សម្លេងគោះទ្វារបានបន្លឺឡើង មុននឹងដៃមនុស្សស្រីម្នាក់រុញចូលមក

«លោក Min !! អ្នកប្រុស Jimin មករកចាស៎»
លេខារបស់ Jungkook ស្រដីមិនទាន់ចប់ផង រាងតូចក៏សម្រុកចូលមក បុកនាងចង់បុើង

«លោកប្ដី!!»សម្លេងស្រួយស្រេះដែល Yoongi ស្គាល់ច្បាស់ថាជាអ្នកណា មុននឹងម្ចាស់សម្លេងបង្ហាញខ្លួន ស្របពេលដែលគេបានមកហក់អោបនាយជាប់ទៅហើយ

«Min...»Yoongi ហៅឈ្មោះប្រពន្ធស្រាលៗ ខណៈពេលដែលគេកំពុងតែអង្គុយលើភ្លៅរបស់នាយ

«សឺត...សឺត នឹកបងណាស់!!»Jimin ក្រសោបថ្ពាល់របស់រាងក្រាស់ ចាប់ថើបនាយខ្សឺតៗគ្មានសំចៃ ឯលេខាគ្រាន់តែឃើញបែបនេះ ក៏ប្រញាប់ចាកចេញព្រោះមិនចង់រំខានពេលវេលារបស់ចៅហ្វាយ

«បានហើយ Minnie បងដកដង្ហើមមិនរួចទេ»Yoongi ចាប់ដៃប្រពន្ធដែលក្រសោបថ្ពាល់របស់នាយថ្នមៗ ចំណែកម្ខាងទៀតក៏អោបចង្កេះគេជាប់ព្រោះខ្លាចគេធ្លាក់

«ហិហិ...មកពីអូននឹកបងពេក!!»នាយតូចសើចចេញមកយ៉ាងស្រស់ តាមអារម្មណ៍ដែលរីករាយនៅពេលនេះ ទោះបីជាស្នេហារបស់ពួកគេខុសធម្មជាតិក៏ពិតមែន ប៉ុន្តែពួកគេស្រឡាញ់គ្នាណាស់ ហើយក៏មានសុភមង្គលខ្លាំងណាស់ដែរ ។

សកម្មភាពគ្រប់យ៉ាងមិនបានរំលងផុតពីភ្នែករបស់ Jungkook នោះទេ ទិដ្ឋភាពដ៏ផ្អែមល្ហែមដែលពួកគេផ្ដល់អោយគ្នា ធ្វើអោយនាយនឹកដល់អតីតប្រពន្ធចុង ដែលស្រឡាញ់គ្នាស្ទើរលេប ប៉ុន្តែបែរជាមកត្រូវបែកបាក់គ្នាដោយសារតែការឆោតល្ងង់របស់នាយទៅវិញ ។
    ភ្លាមនោះសម្លេងគោះក៏បន្លឺឡើងម្ដងទៀត Jimin  ដឹងច្បាស់ថាជានរណាទើបងើបចុះពីភ្លៅប្ដី ដើម្បីទៅបើកទ្វារឲ្យអ្នកម្ខាងទៀត ។ មុននេះរវល់តែរំភើបរឿងបានមកជួបប្ដី ច្រលំរត់ចោល Tae មិនដឹងថាគេវង្វេងយ៉ាងម៉េចខ្លះទេ ទម្រាំតែមករកបន្ទប់ Office របស់អគ្គនាយកឃើញ ។ សូមទោសណាមិត្ត យើងគ្មានបំណងទុកឯងចោលទេ
ប៉ុន្តែ...ប្ដីយើងសំខាន់ជាង!!

ក្រាក~~ Jimin បើកទ្វារឡើង បង្ហាញអោយឃើញរាងតូចច្រឡឹង សភាពដូចជាកូនឆ្កែធ្លាក់ទឹកមិនខុស សក់ក្បាលកន្ទ្រីងកន្ទ្រើង ឯខោអាវក៏រញ៉េរញ៉ៃ មិនដឹងថាគេមកពីធ្វើស្អីទេ បានជារូបរាងយ៉ាប់មើលដល់ថ្នាក់នេះ ។

Step Wife (ចប់✓)Where stories live. Discover now