Part 32 : ជីវិតថ្មី

4.2K 350 11
                                    

+ 10 ឆ្នាំកន្លងផុតទៅ

@ THV Bakery

ហាងនំមួយកន្លែងដែលគ្រប់គ្នាស្គាល់ថាមានទីតាំងនៅជិតនិងវិទ្យាល័យដែលស្ថិតនៅកណ្ដាលទីក្រុងសេអ៊ូលតែម្ដង ។ ទីនេះគឺតែងតែមានភ្ញៀវចូលមកណែនៗ ដែលភាគច្រើនគឺជាសិស្សវិទ្យាល័យនឹងឯង ពួកគេតែងតែចូលមកញុាំនិងអង្គុយអានសៀវភៅលេងជាមួយមិត្តភក្តិនៅទីនេះ ។ ហាងនំ THV Bakery ធ្វើឡើងពីកញ្ចក់ ដែលអាចអោយយើងមើលឃើញនូវទេសភាពខាងក្រៅរបស់ទីក្រុងបានយ៉ាងត្រជាក់ភ្នែក ។ វាគឺមានពីរជាន់ ជាន់ខាងក្រោមមួយ និងជាន់ខាងលើមួយ ដោយជាន់នីមួយៗមានការដេគ័រនិងរៀបចំបានយ៉ាងប្រណិត ទោះបីជាវាមើលទៅរាងសាមញ្ញពិតមែនប៉ុន្តែក៏ស្រស់ស្អាត ប្រៀបដូចជាម្ចាស់ហាងមិនខុស សាមញ្ញតែលេចធ្លោ ។

អ៎...ពិតមែនហើយភ្លេចណែនាំម្ចាស់ហាងអោយស្គាល់ នេះគឺ Kim Taehyung ម្ចាស់ហាងនំ THV Bakery កំលោះពោះម៉ាយ ដែលមានកូនស្រីម្នាក់ឈ្មោះ Kim Nabi ។ បើប្រាប់អ្នកដទៃថាមានកូនក៏គ្មានអ្នកណាគេជឿ បើកំលោះវ័យ 33 ឆ្នាំម្នាក់នេះ មានសាច់សខ្ចីល្វក់ដូចជាសាច់កូនង៉ែត ចំណែកឯរាងរៅក៏ស្រឡូនស្រឡៅដូចទៅនឹងមនុស្សស្រី បូករួមទាំងទម្រង់មុខដ៏ស្រស់ផូផង់នោះទៀត រឿងអីដែលភ្ញៀវចូលមិនពេញហាងនោះ ទាំងនំ ទាំងម្ចាស់ហាង សុទ្ធតែធ្វើឱ្យពួកគេចាប់ចិត្ត រហូតដល់មានអ្នកខ្លះហ៊ានមកសារភាពស្នេហ៍ត្រង់ៗទៀតផងមិនថាប្រុសឬក៏ស្រីឡើយ ប៉ុន្តែគួរឲ្យស្ដាយ ដែលត្រូវគេបដិសេធ ព្រោះមានមនុស្សដែលតាមហួងហែងគេគ្រប់ពេល ហើយម្នាក់នោះគឺ...

«Tae ដល់ម៉ោងទៅយកកូនហើយ!!»កម្លោះសង្ហាររាងខ្ពស់ស្រឡះ ដើរចូលមកព្រមជាមួយនឹងដំណើរយ៉ាងអង់អាច សម្ដៅមករករាងតូចច្រឡឹង ដែលកំពុងតែវក់វីគិតលុយអោយភ្ញៀវ ទាំងដែលក្នុងហាងក៏មានបុគ្គលិក ប៉ុន្តែគេបែរជាមកអង្គុយគិតលុយដោយខ្លួនឯងទៅវិញ ចំជាមិនចេះនៅស្ងៀមពិតមែន

«អូ៎....ខ្ញុំបិះនិងភ្លេចទៅហើយ Ning ជួយមើលហាងជំនួសបងផងណា»Tae ស្រែកផ្ដាំទៅមនុស្សស្រីម្នាក់ ដែលត្រូវមើលការខុសត្រូវជំនួសគេ ឬអាចនិយាយបានថា នាងជាអ្នកគ្រប់គ្រងបន្ទាប់ពី Tae

Step Wife (ចប់✓)Where stories live. Discover now