Part 48 : ខ្ញុំនឹងយក JungEun ត្រឡប់មកវិញ

4.2K 331 9
                                    

សំរឹបជើងបន្លឺឡើងលាន់សន្ធឹកក្នុងមន្ទីរពេទ្យ ខណៈដែលមនុស្សពីរនាក់កំពុងតែរហ័សរហួនរត់សម្ដៅទៅរកបន្ទប់អ្នកជំងឺដែលមានកូនរបស់ខ្លួននៅក្នុងនោះ ។

«ឯណា JungEun?»Tae សួរមកពីចម្ងាយ ទៅកាន់អ៊ំ Wan ដែលកំពុងតែឈរជ្រួលច្របល់ម្នាក់ឯង

«អ្នកប្រុស Tae »អ៊ំ Wan សម្លឹងទៅនាយតូចដោយអាការៈភ្ញាក់ផ្អើល ភ្លេចអស់នៅសំណួរដែលរាងតូចសួរមុននេះ

«ខ្ញុំសួរថា Eun នៅឯណា»Tae ស្រែកឡើងខ្ទរមន្ទីរពេទ្យ នឹកខឹងនឹងមនុស្សចំណាស់ដែលមិនផ្ដល់ចម្លើយដល់ខ្លួន ទាំងដែលគេអន្ទះសាចង់ស្លាប់ទៅហើយ បារម្ភផង ភ័យផង តើគេអាចនឹងកើតឆ្កួតដែរទេ

«Tae ស្ងប់អារម្មណ៍សិនទៅ»Jungkook ដែលទើបនឹងមកដល់តាមក្រោយ ក៏ចូលទៅចាប់ស្មានាយតូចលួងលោមគេអោយស្ងប់ចិត្តបន្តិច

«អ្នកប្រុស Eun នៅខាងក្នុងចាស៎ »អ៊ំ Wan ងាកទៅមើលបន្ទប់នៅខាងមុខខ្លួន ដែលមានក្រុមគ្រូពេទ្យកំពុងតែស្វិតស្វាញជួយសង្គ្រោះ JungEun

«ឯណាចៅយើង! JungEun ចៅយាយ»រាងចំណាស់ដែលទើបនឹងទទួលបានដំណឹង រត់មកទាំងត្រដាបត្រដួស រកចៅសំណព្វដែលកំពុងតែគេងក្នុងមន្ទីរពេទ្យ

«អ្នកម៉ាក់!!»Jungkook លែងចេញពីរាងតូច សម្ដៅទៅរក Mrs Jeon ដែលមាន JunMee និង SungHun តាមមកពីក្រោយ ។ គ្រាន់តែទទួលបានដំណឹងភ្លាម គាត់ក៏តើន JunMee អោយជូនមកទាំងប្រញាប់ប្រញាល់

«Jungkook ឯណាចៅម៉ាក់!! JungEun គេយ៉ាងម៉េចហើយ ហេតុអីបានគេចូលមន្ទីរពេទ្យ»Mrs Jeon ចាប់ដៃកូនប្រុស សួររកចៅដែលពេលនេះគាត់បារម្ភពីគេខ្លាំងណាស់

«Eun ដល់ដៃពេទ្យហើយម៉ាក់កំុបារម្ភអី»Jungkook អង្អែលដៃគាត់ថ្នមៗ កុំឱ្យគាត់ភ័យខ្លាំងពេក ព្រោះអាចនឹងប៉ះពាល់ដល់សុខភាពរបស់គាត់បាន ។ ប៉ុន្តែភ្លាមនោះ Mrs Jeon ក៏ស្រាប់តែប្រទះភ្នែកនឹង Tae ដែលកំពុងតែឈររេរ៉ខាងមុខទ្វារបន្ទប់អ្នកជំងឺ នាំឲ្យចិត្តរបស់គាត់ពុះកញ្ជ្រោល កើនកំហឹងភ្លាមៗ

«ឯង! អ្នកណាអោយឯងមកទីនេះ....ឯងធ្វើស្អីចៅរបស់យើង»Mrs Jeon ស្ទុះវឹងបម្រុងនឹងចូលទៅរក Tae ប៉ុន្តែត្រូវបាន Jungkook ចាប់ជាប់ ទើបគាត់បានត្រឹមស្រែកសួរគេទាំងម៉ួម៉ៅ គិតថាកាលដែល JungEun ទៅជាបែបនេះក៏ព្រោះតែ Tae

Step Wife (ចប់✓)Where stories live. Discover now