Part 8 : ក្មេងកំពូលល្បិច

3.3K 268 0
                                    

ពេលព្រឹកដ៏ស្រស់ស្រាយសម្រាប់ប្ដីប្រពន្ធមួយគូរ ដែលតែងតែមើលថែថ្នាក់ថ្នមគ្នាទៅវិញទៅមក ក៏សូម្បីតែពេលនេះ។ Jungkook កំពុងតែបណ្ដើររាងតូចចុះមកខាងក្រោមព្រមទាំងអោបចង្កេះរបស់គេជាប់ដើម្បីជាការជួយទប់លំនឹងអោយរាងតូចដែលពោះធំពិបាកនិងឡើងចុះនោះ ជាហេតុនាំអោយគ្រប់គ្នាឆ្ងល់ជាខ្លាំង ព្រោះតាមធម្មតា Jungkook តែងតែបណ្ដើរ Suyuk ចុះមក ប៉ុន្តែថ្ងៃនេះបែរជាបណ្ដើរ Tae ទៅវិញ នៅចាំទាញកៅអីអោយគេអង្គុយទៀតផង។

«អរគុណហើយ!!»រាងតូចពោលពាក្យអរគុណទៅកាន់ស្វាមី បន្ទាប់ពីដាក់ខ្លួនអង្គុយលើកៅអីដែលនាយទាញអោយខ្លួនមុននេះ រាងក្រាស់គ្រាន់តែងក់ក្បាលទើបទៅអង្គុយកន្លែងរបស់នាយតាមក្រោយ

«រួចចុះ Su!! នៅមិនទាន់ចុះមកទៀតហេស៎»Jungkook សួរទៅអ៊ំ Wan ក៏ព្រោះតែមិនទាន់ឃើញនាងចុះមកនៅឡើយ ។កាលពីព្រឹកមិញនាយក៏បានចូលទៅងូតទឹកផ្លាស់សម្លៀកបំពាក់នៅបន្ទប់របស់នាយដូចគ្នា ហើយក៏បានឃើញ Suyuk នាងអង្គុយរៀបចំខ្លួន ប៉ុន្តែ Jungkook ក៏មិនបាននៅសួរដេញដោល នាយដើរចេញមករក Tae ទើបនាំគេមកខាងក្រោម ដោយគិតថា Suyuk ប្រហែលជាចុះមកខាងក្រោមមុនពួកគេ ព្រោះនាយនៅចាំរាងតូចទៀតទម្រាំតែគេរៀបចំខ្លួនរួចរាល់។

«នៅទេ លោកប្រុស!! ចាំខ្ញុំឡើងទៅហៅគាត់ចុះ»អ៊ំ Wan

«មិនបាច់ទេ អ៊ំដួសបាយទៅ»Jungkook ឃាត់គាត់មិនអោយឡើងទៅហៅនាង ក៏ព្រោះតែខ្លាច Tae គេចាំយូរ គេអាចនិងឃ្លានក៏ថាបាន ម្យ៉ាង Suyuk ប្រហែលជាបន្តិចទៀតនាងនិងចុះមកមិនខាន។

ការគិតរបស់ Jungkook ពិតជាមិនខុសពិតមែន មិនយូរប៉ុន្មាន Suyuk ក៏ស្រាប់តែចុះមក ប៉ុន្តែនាងមិនមែនមកតែខ្លួនទទេឡើយ នាងចុះមកព្រមជាមួយនិងកាបូប វ៉ាលី ព្រមទាំងការតែងខ្លួនប្រៀបដូចជាមនុស្សរៀបចេញទៅប្រទេសក្រៅយ៉ាងចឹង ដែលបណ្ដាលឱ្យគ្រប់គ្នាចម្លែកចិត្តជាខ្លាំង ជាពិសេសគឺ Jungkook តែម្ដង។ Suyuk ដើរបង្ហួសពួកគេបម្រុងនិងដើរចេញទៅខាងក្រៅទៅហើយ ប៉ុន្តែក៏ត្រូវ Jungkook សួរបង្អាក់ដំណើររបស់នាង

«អូនចង់ទៅណា?»Jungkook ទម្លាក់ស្លាបព្រាចុះ មុននិងសួរទៅកាន់ស្រីស្រស់ដែលធ្វើរឹកពារប្រងើយកន្តើយដាក់នាយនោះ

Step Wife (ចប់✓)Where stories live. Discover now