Part 21 : Appa របស់ Eun គួរអោយស្រលាញ់ជាងគេ

3.1K 242 1
                                    

ទឹកភ្នែកមួយដំណក់ស្រក់ចុះមកទាំងមិនដឹងខ្លួន បន្ទាប់ពីស្ដាប់លឺនូវសម្ដីចាក់ដោតអស់ទាំងនោះ មុននេះគេដើរចេញមិនទាន់ផុតនៅឡើយទេ ប៉ុន្តែក៏ស្រាប់តែលឺសំណួររបស់ Mr.Kin ដែលសួរទៅកាន់ Jungkook ទើបគេទុចដំណើររង់ចាំស្ដាប់ចម្លើយរបស់រាងក្រាស់ ចង់ដឹងថាតើនាយនិងឆ្លើយតបបែបណា?ព្រោះថារាល់ពេលដែលមានគេសួរពីទំនាក់ទំនងរវាងខ្លួននិង Jungkook នាយតែងតែប្រាប់គ្រប់គ្នាថាខ្លួនមានឋានៈត្រឹមជាប្អូនប៉ុណ្ណោះ ចុះលើកនេះ តើដូចជាពេលមុនៗដែរឬអត់?

ប៉ុន្តែចម្លើយវាមិនបានខុសពីការគិតរបស់គេឡើយ នាមជាប្អូនប្រុសគឺនៅតែមានសម្រាប់គេ។ Tae ជូតទឹកភ្នែកដើរចេញ ទៅកាន់កន្លែងគិតលុយ ព្រោះមិនចង់នៅស្ដាប់ពាក្យឈឺចាប់អស់ទាំងនេះបន្ត ម្យ៉ាងគេក៏បានស្ដាប់លឺច្បាស់ផ្ទាល់និងត្រចៀកហើយថាទំនាក់ទំនងដែលគេអាចបើកបង្ហាញអោយគ្រប់គ្នាបានឃើញគឺក្នុងនាមជាប្អូនប្រុសរបស់ Jungkook តែប៉ុណ្ណោះ។

វេលាយប់បន្តិចប្រហែលជាម៉ោង 9 គ្រប់គ្នាក៏បានត្រឡប់មកភូមិគ្រឹះវិញ ដោយពេលនេះអាល្អិត JungEun គេងលក់ក្នុងរង្វង់ដៃរបស់ Appa គេទៅហើយ ។ Jungkook ឃើញបែបនេះក៏ប្រញាប់ចុះពីលើឡាន ដើម្បីទៅជួយរាងតូចបីកូនទៅបន្ទប់ 

«ម៉ោះ ចាំបងបីកូន»Jungkook បើកទ្វារឡានមុននិងត្រដាងដៃចាំទទួលកូនពីរាងតូច

«មិនអីទេ អូនអាចបីកូនបាន បងទៅសម្រាកចុះ»ទឹកមុខស្មើធេងរួមជាមួយនិងសម្ដីសោះកក្រោះទៅកាន់ស្វាមី Tae បីកូនចេញពីក្នុងឡានដើរចូលទៅក្នុងភូមិគ្រឹះដោយរឹកពារហីៗមិនខ្វល់ពី Jungkook ព្រោះគេកំពុងតែឆ្អែតជាមួយនិងសម្ដីរបស់នាយកាលពីនៅហាងអំបិញមិញនេះ។ ឯរាងក្រាស់ក៏មិនដឹងថាប្រកែកបែបណា បានត្រឹមឈរមើលដំណើររបស់ Tae បីកូនចូលទៅខាងក្នុង

«Jungkook!!»ស្រីស្រស់ដែលអង្គុយក្នុងឡានរង់ចាំលោកប្ដីបើកទ្វាអោយ ក៏ដាច់ចិត្តចុះមកដោយខ្លួនឯង ព្រោះបើចាំ Jungkook នាងប្រហែលជាអង្គុយនៅទីនេះដល់យប់មិនខាន។ Suyuk ចុះចេញពីឡានសម្ដៅមករក Jungkook

«............»Jungkook ងាកទៅមើលមុខរបស់នាង ដោយមិននិយាយស្ដីអ្វីមួយម៉ាត់ រង់ចាំអោយនាងនិយាយបន្ត

Step Wife (ចប់✓)Where stories live. Discover now