Part 5 : ហេតុអីក៏លោកគួរអោយស្រលាញ់យ៉ាងនេះ

3.4K 277 0
                                    

@ហាងពេជ្រ

មិនយូរប៉ុន្មានពួកគេក៏បានមកដល់ហាងពេជ្រមួយកន្លែង ដែល Jungkook មិនធ្លាប់ជូនអ្នកណាមកពីមុននោះទេសូម្បីតែ Suyuk ប្រពន្ធរបស់នាយ ព្រោះកាលនោះពិធីមង្គលការរបស់ Jungkook គឺម៉ាក់របស់នាយជាអ្នករៀបចំគ្រប់យ៉ាងសូម្បីតែចិញ្ចៀនរៀបការក៏គាត់ជាអ្នករៀបចំអោយពួកគេដូចគ្នា បើនិយាយពីបច្ចុប្បន្នវិញ ដូចដែលដឹងស្រាប់ហើយថាប្រពន្ធរបស់នាយមិនសូវជាមានពេលនោះទេ ហេតុនេះបើសិនជានាងស្រឡាញ់អ្វីឬក៏ចង់បានអ្វីនាងក៏ទៅទិញវាមកពាក់ដោយខ្លួនឯង ឬមួយក៏ Jungkook ទិញជាកាដូយកមកអោយនាងតែម្ដង ។ Taehyung គឺជាមនុស្សទីមួយហើយដែលនាយបណ្ដើរចូលក្នុងហាងពេជ្រមករើសចិញ្ចៀនបែបនេះ។

ដំណើរហំហានសមនិងរូបរាងដ៏អង់អាចកំពុងតែ បោះជំហានចូលទៅខាងក្នុងដោយដៃម្ខាងក្រសោបចង្កេះតូចជាប់ ខណៈដែលអ្នកម្ខាងទៀតដែលត្រូវគេអោបចង្កេះនោះ ធ្វើខ្លួនសឹងមិនត្រូវពេលត្រូវ Jungkook មកស្និទ្ធស្នាលជាមួយនឹងខ្លួនបែបនេះ ប៉ុន្តែក៏ប្រញាប់បំផ្លាញ់ការគិតមុននេះចោល មុននិងត្របាញ់ជើងដើរអោយទាន់រាងក្រាស់ ក៏ព្រោះតែជើងនាយវែង ទោះបីជា Jungkook ដើរមិនលឿនក៏ខ្លួននៅតែដើរមិនទាន់ដដែល ។

«ជម្រាបសួរលោក Jeon!! មានអ្វីអោយខ្ញុំជួយដែរទេចា៎ស»ម្ចាស់ហាង គ្រាន់តែឃើញ Jungkook ដើរចូលមកភ្លាមក៏ប្រញាប់ចេញមកទទួលរាក់ទាក់នាយយ៉ាងលឿន មិនអោយទាស់ចិត្តនោះទេ

«ខ្ញុំត្រូវការរើសចិញ្ចៀន អ្នកនាងជួយណែនាំផង»Jungkook ស្រដីទៅកាន់ម្ចាស់ហាង ទាំងមិនខ្វល់ពីក្រសែភ្នែកមនុស្សដែលនៅក្នុងហាងកំពុងតែសម្លឹងមក ព្រោះចម្លែកចិត្តដែលអ្នកមានមុខមាត់ដូចជានាយមកបណ្ដើរក្នេងប្រុសពីណាមិនដឹង មកក្នុងហាងពេជ្រធំបែបនេះ ដែលសំខាន់មើលទៅដូចជាស្និទ្ធស្នាលនឹងគ្នាទៀតផង

«ចា៎ស សូមអញ្ជើញលោក Jeon មកខាងនេះ»ម្ចាស់ហាង ដើរនាំមុខពួកគេទៅកាន់ទូកញ្ចក់ធំមួយដែលមានតាំងសុទ្ធសឹងតែជាគ្រឿងពេជ្រស្អាតៗ ព្រមជាមួយនឹងតម្លៃដែលថ្លៃគួរសម ព្រោះវាអាស្រ័យនៅលើគុណភាពរបស់ពេជ្រ ប៉ុន្តែវាបែរជាធ្វើឲ្យក្មេងតូចឃើញហើយត្រូវបើកភ្នែកធំៗទៅវិញ ក៏ព្រោះតែវាថ្លៃហួសពីសមត្ថភាពដែលគេមានទៅទៀត ចិញ្ចៀនមួយវង់ចង់ស្មើប្រាក់ខែរបស់គេគុណនិងប្រាំទៅហើយ

Step Wife (ចប់✓)Where stories live. Discover now