Part 11 : វាដល់ពេលហើយឬ?

3.3K 264 3
                                    

«Suyuk…»Jungkook បន្លឺហៅឈ្មោះប្រពន្ធដើមរបស់ខ្លួនទាំងអារម្មណ៍ភ្ញាក់ផ្អើល នាយសឹងតែភ្លេចទៅហើយថានាយនៅមានប្រពន្ធម្នាក់ទៀតដែលជាប្រពន្ធស្របច្បាប់ គ្រប់គ្នាសុទ្ធតែដឹងលឺ ប៉ុន្តែរាងក្រាស់បែរជានៅសោយសុខជាមួយនិងប្រពន្ធចុងដែលមានត្រឹមសំបុត្រអេតាសុីវិលនេះទៅវិញ ព្រោះតែក្តីសុខនិងសុភមង្គលដែលរាងតូចផ្ដល់មកអោយនាយយ៉ាងច្រើនអនែក ធ្វើឱ្យ Jungkook ភ្លេចពីវត្តមានរបស់នាង

«អ្នកនាង Su!!»Tae រហ័សក្រោកចេញពីភ្លៅរបស់ Jungkook ដោយរៀបខ្លួនសឹងមិនត្រូវ គេទៅឈរនៅជ្រុងម្ខាងព្រមទាំងឱនមុខចុះ ស្របពេលដែល Suyuk កំពុងតែអូសវ៉ាលីរបស់នាងដើរសម្ដៅមករកពួកគេ

«លឺអូនសួរទេ ថាមុននេះបងធ្វើស្អី??»Suyuk ស្រែកសួរទៅ Jungkook ទាំងកំហឹង ពេលដែលមកឃើញរូបភាពស្វាមីរបស់នាងកំពុងតែអោបថើបគ្នាជាមួយនឹងក្មេងប្រុសដែលនាងស្អប់ម្នាក់នេះ សួរថាគួរអោយខឹងដែរទេ

«អូនត្រឡប់មកវិញ តាំងពីពេលណា ហេតុអីមិនប្រាប់បង បងនិងបានទៅទទួលអូន»Jungkook មិនឆ្លើយនឹងសំណួររបស់នាង ប៉ុន្តែក៏បង្វែរនិយាយរឿងផ្សេងព្រោះមិនដឹងថាត្រូវឆ្លើយបែបណា

«បើអូនប្រាប់បង ស្មានថាអូននឹងបានមកឃើញរឿងស្មោគគ្រោកទាំងអស់នេះហេស៎ ហើយការដែលបងមិនទៅរកអូន ក៏ព្រោះតែវាដែរតើត្រូវទេ »អស្ចារ្យខ្លាំងណាស់ Jungkook លែងខ្វល់ជាមួយនាង មិនទៅតាមអង្វរនាងដូចពីមុនក៏ព្រោះតែក្មេងប្រុសម្នាក់នេះ។ Suyuk ងាកមកសម្លក់ Tae ទាំងក្ដាប់ដៃណែន

«គឺ…មិនមែនបែបនឹងទេ Su បងសុំទោស» Jungkook ក៏មិនដឹងដូចគ្នា ថាហេតុអ្វីនាយត្រូវនិយាយពាក្យមួយនេះចេញមក ទាំងដែលនាយមិនបានខុស ព្រោះ Suyuk ជាអ្នកចាកចេញពីនាយដោយខ្លួនឯង ហើយក៏រឹតតែមិនខុសដែលនាយទៅអោបថើប Tae ព្រោះគេក៏ជាប្រពន្ធរបស់នាយដូចគ្នា ប៉ុន្តែទឹកមុខបញ្ជាក់ពីការឈឺចាប់របស់នាង វាធ្វើអោយ Jungkook ទន់ចិត្ត គិតមិនចេញថាអ្វីជាអ្វី សំខាន់ពេលនេះនាយត្រូវធ្វើបែបណាកុំឱ្យ Su ខឹង

«បងឈប់ស្រឡាញ់អូនហើយ Jungkook ហឹកៗ បងលែងត្រូវការអូនទៀតហើយ»Suyuk សម្រក់ទឹកភ្នែក បង្កើតបានជាចិត្តអាណិតដល់រាងក្រាស់ ទើបនាយរហ័សទាញនាងមកអោបដើម្បីលួងលោម យ៉ាងណា Suyuk ក៏ជាប្រពន្ធនាយដែរ ហើយក៏ជាមនុស្សដែលនាយស្រឡាញ់ខ្លាំងបំផុត Jungkook មិនអាចទ្រាំមើលនាងយំបានឡើយ

Step Wife (ចប់✓)Where stories live. Discover now