Part 13 : Appa និងស៊ូទ្រាំដើម្បីកូន

3.3K 241 5
                                    

ថ្ងៃត្រង់បន្តិចរាងតូចក៏បានចេញមកខាងក្រៅ ដើម្បីទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួន ដោយទុក JungEun អោយនៅផ្ទះព្រោះតែគេគេងបាត់ទៅហើយ ទើបមិនចង់ដាស់ ដោយអោយអ៊ំ Wan ជាអ្នកមើលជំនួស។ការដែលចេញមកខាងក្រៅគឺមិនមែនត្រឹមតែទិញរបស់របរមួយមុខនោះទេ Tae ក៏បានមករកអ្នកម៉ាក់របស់គេដូចគ្នា ប៉ុន្តែមិនហ៊ានទៅជួបគាត់ផ្ទាល់ឡើយ បានត្រឹមឈរអើតលើមលួចមើលគាត់ប៉ុណ្ណោះ ព្រោះ Tae គ្មានភាពក្លាហានដើម្បីជួបគាត់នោះទេ គេខ្លាចថា Mrs Kim នៅមិនទាន់បាត់ខឹងគេនៅឡើយ។

Tae បានបើកឡានមកឈប់នៅខាងមុខផ្ទះតែម្ដងក៏ព្រោះតែឃើញផ្ទះចាក់សោរ អញ្ជឹងក៏បានន័យថាគ្មាននរណានៅផ្ទះនោះទេ។

«ហឹម...ខ្ញុំមកយឺតទៀតហើយ!!!»Tae ចេញមកឈរនៅមុខរបងទ្វារ ធ្វើមុខស្អុយដែលមិនបានជួប Mrs Kim។ គេតែងតែមកផ្ទះរាល់មួយសប្តាហ៍ម្ដង ដើម្បីមកមើលថា Mrs Kim រស់នៅសុខសប្បាយឬអត់ ព្រោះតែគេមិនបាននៅមើលថែគាត់ដូចពីមុន ដូច្នេះក៏ចេះតែបារម្ភនៅមិនសុខ ទើបមកលួចមើលគាត់រហូតបែបនេះ។

«ខ្ញុំនឹកម៉ាក់ណាស់!! ប៉ុន្តែមិនអីទេ ចាំលើកក្រោយចាំមកម្ដងទៀតក៏បាន»Tae ទម្លាក់ទឹកមុខចុះបែរខ្លួនបម្រុងនឹងដើរចេញទៅហើយ ក៏ស្រាប់តែមានសម្លេងមួយហៅបង្អាក់ដំណើររបស់គេ

«មកដល់ហើយមិនគិតចង់ចូលទៅខាងក្នុងសិនទេហេស៎»ស្រ្ដីចំណាស្រដីឡើងពីក្រោយខ្នងរបស់ Tae ធ្វើឱ្យងាកទៅមើលយ៉ាងលឿន ព្រោះចំណាំសម្លេងមួយនេះបាន គ្មានអ្នកណាឆ្ងាយក្រៅពីម៉ាក់របស់គេឡើយ មនុស្សស្រីដែលគេតែងតែនឹកគ្រប់ពេលគ្រប់វេលាទាំងអស់

«ម៉ាក់!!»Tae ស្រដីទាំងភ្ញាក់ផ្អើលព្រមជាមួយនឹងការភ័យខ្លះៗ ដែលគាត់តាមទាន់ថាខ្លួនលួចមកទីនេះ ព្រោះពីដំបូងគេជាអ្នកជ្រើសរើសចាកចេញ

«យ៉ាងម៉េច! ចូលឬអត់ បើមិនចូលទេជៀសចេញ យើងចូលផ្ទះ»សម្ដីគំរោះគំរើយសុាំត្រចៀករបស់ Taehyung ប៉ុន្តែបង្កប់ទៅដោយការស្រឡាញ់ យ៉ាងជ្រាលជ្រៅរបស់អ្នកជាម្ដាយ គ្រាន់តែមិនសូវចេះសម្ដីផ្អែមប៉ុណ្ណោះ

«បាទ ចូល»Tae ញញឹមខ្ជឹបពេលដែលលឺម្ដាយហៅខ្លួនអោយចូលទៅខាងក្នុង គេស្មានថាគាត់ខឹងលែងអោយគេចូលផ្ទះហើយតើ ប៉ុន្តែអត់ទេអ្នកម៉ាក់របស់គេនៅតែដូចដើម ធ្វើដូចជាមិនខ្វល់ ប៉ុន្តែខាងក្នុងគឺព្រួយបារម្ភពីកូនខ្លាំងណាស់។Mrs Kim ចាក់សោចូលទៅខាងក្នុងផ្ទះ ដោយមានរាងតូចដើរតាមពីក្រោយ

Step Wife (ចប់✓)Where stories live. Discover now