Part 56 : Bii ចង់ទៅរកប៉ា

4.2K 347 8
                                    

សំរឹបស្នូរជើងបន្លឺឡើងយ៉ាងសន្ធឹក ខណៈដែលក្រុមគ្រូពេទ្យកំពុងតែរហ័សរហួនរុញអ្នកជំងឺទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ។ Jungkook ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យដោយមានរាងតូចមកជាមួយ។សម្រែកទ្រហោរយំរត់តាមរទេះរុញ ទាំងទ្រូងឈឺផ្សាបូករួមទាំងភាពភិតភ័យ ស្រដីហៅឈ្មោះអតីតប្ដីឥតដាច់ពីមាត់

«Jung ហឹក... Jungkook កុំកើតអ្វីអោយសោះណា»Tae កាន់ដៃរាងក្រាស់ជាប់ ហៅឈ្មោះរបស់នាយដោយក្ដីបារម្ភ Jungkook ឃើញបែបនេះក៏ញញឹម កំឡុងពេលដែលបបូរមាត់របស់នាយប្រែជាស្លេកគ្មានឈាម កម្លាំងក៏កាន់តែទ្រុឌទ្រោម ប៉ុន្តែនៅតែប្រឹងបើកមាត់ស្រដីទៅកាន់នាយតូច

«Tae!!»Jungkook ពោលហៅមនុស្សជាទីស្រឡាញ់ ទាំងសប្បាយចិត្ត និងរំភើប ទោះបីត្រូវស្លាប់ក៏នាយមិនស្ដាយ កាលដែលបានការពាររាងតូច និងកូនៗ អ្វីដែលសំខាន់ពេលដែលមុនស្លាប់គឺមាន Tae នៅក្បែរ ត្រឹមប៉ុណ្ណេះនាយបិទភ្នែកជិតហើយ

«លោកត្រូវតែទ្រាំណា Jung  លោកមិនត្រូវកើតអ្វីទេ»Tae ស្រក់ទឹកភ្នែកមកតាមពាក្យសម្ដី នឹកខ្លាចបាត់បង់ទាំងមិនយល់ពីចិត្តរបស់ខ្លួនឯង ក្រែងស្អប់គេណាស់ឬ ហេតុអ្វីពេលនេះបែរជាខ្លាចលែងមានគេតាមរំខានក្នុងជីវិតរបស់ខ្លួនទៅវិញ?គេក៏មិនដឹងដូចគ្នា ដឹងត្រឹមថាគេចង់អោយប្រុសម្នាក់នេះ ក្រោកមកតតាំងនឹងគេម្ដងទៀត មិនមែនសម្ងំគេងលើគ្រែបែបនេះឡើយ ។

  Jungkook កាន់តែខ្សោយទៅៗ ឈាមក៏ហូរឥតឈប់ ច្រមុះក៏មានបំពាក់អុកសុីសែនបន្ថែមដើម្បីជាជំនួយ ស្របពេលដែលត្របកភ្នែកក៏ទន់ម្ដងបន្តិច រហូតគ្រូពេទ្យនាំមកដល់បន្ទប់ ICU

«សាច់ញាតិមិនអាចចូលទៅបានទេ សូមរង់ចាំនៅខាងក្រៅ »ក្រឹប~ ទ្វាត្រូវបានបិទ រាងតូចបានត្រឹមឈរយំម្នាក់ឯង ទ្រូងញ័ររញ្ជួយហាក់នៅមិនស្ងប់ ចិត្តចង់ចូលទៅមើលអ្នកខាងក្នុងប៉ុន្តែមិនអាច ។ ហេតុអ្វីក៏ចូលទៅក្នុងបន្ទប់មួយនោះ តាមពិតគួរតែជាគេទៅវិញទេដែលជាអ្នកត្រូវនៅក្នុងបន្ទប់មួយនោះ ហេតុអ្វីក៏លោកល្ងង់យ៉ាងនេះ Jeon Jungkook !!

«Jungkook ហ្ហឹក..ហ្ហឹក...»

«Tae...»Mrs Kim ដែលទើបនឹងមកតាមក្រោយ ក៏ស្រដីហៅកូន ដែលស្រាប់តែទន់ជង្គង់ទប់លំនឹងខ្លួនលែងជាប់ មាត់ក៏ស្រែកយំ យ៉ាងគួរឱ្យអាណិត

Step Wife (ចប់✓)Where stories live. Discover now