Part 33 : កូនប្រុសរបស់ខ្ញុំ Jeon JungEun

4.3K 349 18
                                    

អ្នកណាទៅមើលវាសនាមនុស្សឃើញទៅ ពេលនេះគេអាចត្រឹមជាដង្កូវដែលគ្រប់គ្នាស្អប់ខ្ពើម ប៉ុន្តែតទៅមុខទៀត អ្នកណាទៅដឹងថាដង្កូវតូចមួយនេះបានវិវត្តខ្លួនក្លាយជាមេអំបៅមួយយ៉ាងស្រស់ស្អាត ថែមទាំងក្លាយជាទីចាប់អារម្មណ៍របស់មនុស្សទាំងពួងថែមទៀតផង ។
   Kim Taehyung គេមិនមែនជាតារាល្បីអ្វីនោះទេ គេគ្រាន់តែជាអ្នកថតម៉ូដធម្មតាម្នាក់ប៉ុណ្ណោះ គ្រាន់តែថាគេទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ទើបធ្វើអោយគេមានការផ្ទុះកក្រើក ពោលគឺរាល់សម្លៀកបំពាក់ដែល Tae ជាអ្នកថតបង្ហាញ គឺតែងតែលក់ដាច់ ជាងតារាល្បីផ្សេងៗឯទៀត ហេតុនេះទើបមានម្ចាស់ផលិតផល ក៏ដូចជាអ្នក Designer ផ្សេងៗ តែងតែចង់មករួមការងារជាមួយគេជាហូរហែ ។

ក្រឹប~ក្រឹប

ពន្លឺភ្លើងតូចៗ ប្រៀបដូចជាផ្លេកបន្ទោររបស់កាណុងកាំមេរ៉ាជាច្រើនគ្រឿង កំពុងតែបាញ់ទៅលើរាងកាយរបស់រាងតូចរូបស្រស់ ខណៈពេលដែលគេកំពុងតែឈរកាច់រាង បង្អួតសាច់ បញ្ចេញសមត្ថភាពរបស់ខ្លួនពីមុខកាំម៉េរ៉ា ព្រមជាមួយនឹងសម្លៀកបំពាក់ដែលជា Fashion  ថ្មីដែលកំពុងតែល្បី ។ Minnie Fashion ជាហាងសម្លៀកបំពាក់តែមួយគត់ដែលមានសំណាងបានរាងតូចទៅថតបង្ហាញ ព្រោះក្រៅពីហាងមួយនេះ ចង់ជួលប៉ុន្មានទៀតក៏គេមិនទៅដែរ ឯហេតុផល......សុំលាក់សិន😁។

«អា៎...ស្អាតណាស់ បង Tae»Yu-E(យូអ៊ី)ដែលជា manager គ្រប់គ្រងការថតនៅទីនេះក៏បន្លឺសម្លេងឡើង លើកសរសើរដល់ Taehyung ដែលជា model ថ្មីកំពុងតែល្បីឈ្មោះ បោះសម្លេង  សម្លៀកបំពាក់លើកនេះប្រហែលជាត្រូវលក់ដាច់ដូចព្យុះទៀតហើយមើលទៅ

ក្រឹប~ក្រឹប

សម្លេងកាំមេរ៉ាបន្លឺឡើងឥតដាច់សូរ Tae ព្យាយាមបញ្ចេញស្ទាយរបស់ខ្លួនតាមដែលអាចធ្វើបាន ម្យ៉ាងដើម្បីឲ្យសមតម្លៃដែលគេបានផ្ដល់ឱ្យផង

«បានហើយ...ស្អាតខ្លាំងណាស់»Yu-E ស្រែកបញ្ឈប់បន្ទាប់ពីទទួលបាននូវរូបភាពដ៏ស្រស់ស្អាតជាច្រើនតាមតម្រូវការ មុននឹងងើបក្រោកចេញពីកៅអីរបស់ខ្លួនដើរសម្ដៅទៅរក Tae ដែលកំពុងតែមាន Stuff ជូតញើញអោយ

«បង Tae ពូកែណាស់!!»Yu-E ស្រដីអោយអ្នកម្ខាងទៀតងាកមករកគេ

«ហា៎សហា...ឯងកុំមកបញ្ជោរបងអី»Tae

Step Wife (ចប់✓)Where stories live. Discover now