Part 46 : លោកប៉ា ជួយកូនផង!

3.8K 302 8
                                    

គ្រាន់តែទទួលបានការហៅចូលរបស់ Yoongi ភ្លាម Jungkook មិនសូញសាញយូរ ក៏ទុកការងារខ្លួនចោលមួយឡែកសិន មុននឹងប្រញាប់បើកឡានចេញពីផ្ទះទាំងយប់ដើម្បីទៅយករាងតូច ដែលស្រវឹងជោគជាំនៅឯក្លឹប។ ចំណែក Yoongi ក៏ត្រឡប់ទៅវិញមុននឹង Jungkook  មកដល់ទៅទៀត ព្រោះ Jimin កាន់តែទន់ទៅហើយ ។
     រាងខ្ពស់សង្ហា ក្នុងឈុតធ្វើការនៅឡើយ បានបោះដំណើរទៅរក Taehyung ដែលដេកផ្កាប់មុខ ជាមួយនឹងអ្នកឯទៀត ខណៈដែលភ្លេងកំពុងតែចាក់លាន់លឺយ៉ាងទ្រហឹងអឺងកង ។

«Tae...»Jungkook ចូលទៅទាញស្មារបស់គេបន្តិច បណ្ដាលឲ្យមនុស្សតូចទន់ខ្លួន ផ្ដើមបាក់កទៅក្រោយទាំងមិនព្រមបើកភ្នែក ។ គេអស់ពីខ្លួនពិតមែនហើយ មុខឡើងក្រហមដូចជាផ្លែប៉ោម ខ្លួនធំក្លិនស្រា ភាយឈួលច្រមុះ មិនដឹងជាផឹកអស់ប៉ុន្មានលីត្រទេ

«ហេតុអីក៏បណ្ដោយខ្លួនថ្នាក់នេះ?»ក៏ដឹងថាមិនអាចផឹកបាន ហេតុអ្វីក៏នៅតែផឹក ឃើញទេថាចុងក្រោយក្លាយជាបែបណា សភាពដូចជាកូនឆ្កែធ្លាក់ទឹកដែលប្រឹងទាំងត្រដាបត្រដួស

«ហឹម»សម្លេងក្រហឹមចេញពីបំពង់ក Tae ស្របពេលដែលរាងកាយត្រូវបាន រាងក្រាស់ចាប់បីត្រកងឡើង នាំចេញពី club ។ អាណិតអ្វីតែអ្នកអត់គូរ ដែលត្រូវនៅបន្តការយល់សប្តិក្នុងតុស្រា គ្មាននរណាមកទទួល ប្រហែលជាត្រូវខលហៅសញ្ជាតិហើយមើលទៅ ។

  + តាមផ្លូវ

រថយន្តក្នុងល្បឿនមធ្យមមួយគ្រឿង បានកំពុងតែបើកបរចេញទៅលើដងវិថីកាត់អាទ្រាធយប់ស្ងាត់ ដោយមាន Jungkook ជាម្ចាស់ជាអ្នកបញ្ជា ។ Jungkook ផ្ដោតអារម្មណ៍ទៅលើការបើកបរដោយ ពេលខ្លះឆ្លៀតងាកមកមើលក្មេងដែលស្រវឹងបាក់បៀរលែងដឹងអ្វី ។ មានអ្វីក៏ល្អម្យ៉ាងដែរ ស្រវឹងបែបនេះទើបមិនរករឿង រាល់ដងជួបមុខប្រាំនាទីមិនទាន់ទេ ដឹងតែជេរហើយ រកតែនាយនៅជិតបន្តិចមិនបាន ឆ្នាស់នោះឆ្នាស់ មានអីដល់សន្លប់ចឹងទៅ ស្រួលម្យ៉ាងដែរតើ ។

«ហឹម...»សម្លេងនាយតូចបន្លឺឡើងម្ដងទៀត ស្រដាស់រាងក្រាស់អោយងាកមករក កំឡុងពេលដែល Tae បែរជានៅលែងស្ងៀមដូចជាកំពុងតែរសាប់រសល់ ។ Jungkook មើលទៅប្រពន្ធទាំងព្រួយបារម្ភ យកដៃអង្អែលក្បាលគេថ្នមៗ លួងលោមអោយគេង ប៉ុន្តែ Tae រឹតតែលើសដើម គេយកដៃត្រដុសខ្លួន ស្ទាបពេញប្រាណហាក់នៅមិនស្ងប់ទាល់តែសោះ

Step Wife (ចប់✓)Where stories live. Discover now