ភាគបញ្ចប់: រៀបការជាមួយបងណា Tae!!

6.8K 498 18
                                    

«នែ៎...លោក!!»គេម៉េចនឹងព្រមនោះ មកគេងជាមួយយ៉ាងម៉េច ត្រឹមនៅជាមួយ Jungkook មួយភ្លែតៗនាយកេងចំណេញលើគេមិនតិចទេ ចុះទម្រាំនៅជាមួយពេញមួយយប់ទៀតនោះ គេមិនត្រូវនាយលូកលាន់ខ្ទេចខ្ទីអស់ទៅហើយទេហេស៎ ។ រាងក្រាស់មិនខ្វល់ពីការហៅរបស់ Tae នាយដើរចូលទៅខាងក្នុងធ្វើមិនដឹង ព្រោះខ្ជិលនៅប្រកែកជាមួយណាស់

«យ៉ាងម៉េចដែរពេញចិត្តទេ»Jungkook សម្ដៅមករកកូនៗ ដែលកំពុងតែបើកវាំងននមើលទេសភាពដ៏ស្រស់ត្រកាលរបស់សមុទ្រដែលកំពុងតែបង្អួតសម្រស់អោយក្មេងៗជ្រួលជ្រើមចង់ទៅលេងភ្លាមៗ

«ពេញចិត្តណាស់បាទ»JungEun ស្រដីទាំងមិនដកភ្នែកពីទេសភាពខាងក្រៅ ដែលមើលពីជាន់លើទៅគឺឃើញកាន់តែស្អាត

«លោកប៉ា Bii ចង់ទៅលេងសមុទ្រ »នាងតូចចាប់អង្រួនដៃលោកប៉ាសង្ហាតិចៗ អង្វរកអោយនាយជូនខ្លួនទៅ

«បានតើស៎ បើអញ្ចឹងយើងទៅ....»Jungkook លើកនាងតូចពរបម្រុងគឺនាំនាងទៅខាងក្រោមនឹងឯង ប៉ុន្តែបែរជាមានសម្លេងតូចឆ្មារស្រដីកាត់ដំណើរ

«មិនបានទេ Appa មិនអនុញ្ញាត»Tae

«Appa ហ៎...តែមួយភ្លែតក៏បានណា»Nabi ពេបមាត់ ព្យាយាមប្រើចរិតខ្ជីខ្ជូតក្រែង Appa ចិត្តទន់ខ្លះ

«Appa ថាអត់គឺអត់ហើយ ឆាប់ទៅសម្អាតខ្លួន ទៅរកអ្វីញុាំជាមួយ Appa ចាំស្អែក Appa ជូនកូនទៅលេង»នេះក៏ជិតល្ងាចដែរហើយ ទើបមិនហ៊ានបណ្ដោយអោយកូនទៅលេង មិនមែនគេចិត្តដាច់កូនសុំហើយមិនអោយទៅនោះទេ

«ចឹងក៏បាន»Nabi មុខស្អុយ សម្រូតខ្លួនចុះពីលើដៃ  Jungkook ដើម្បីទៅសម្អាតខ្លួន ធ្វើដំណើរពីឆ្ងាយគួរតែងូតទឹកអោយត្រជាក់ចិត្តខ្លះ ។

គ្រួសារតូចមួយដែលមានសមាជិក 4 នាក់ បាននឹងកំពុងបណ្ដើរគ្នាយ៉ាងត្រសងទៅកាន់ភោជនីយដ្ឋានមួយដែលស្ថិតនៅក្បែរសណ្ឋាគារនេះតែម្ដង មិនចាំបាច់ត្រូវធ្វើដំណើរឆ្ងាយ ។ បន្ទាប់ពីបរិភោគអាហារពេលល្ងាចរួច ពួកគេក៏បាននាំគ្នាមកដើរលេងតាមឆ្នេរខ្សាច់ ដែលមានការតុបតែងយ៉ាងស្រស់ស្អាតនាពេលរាត្រី ។ ភ្លើងពណ៌ចម្រុះបានបំភ្លឺអមអោយផ្ទៃសមុទ្រដែលងងឹតប្រែមកជាមានពន្លឺ ។
   Jungkook ដើរកៀកៗប្រពន្ធបន្លំអោបចង្កេះគេជាប់ បង្ហាញភាពជាម្ចាស់ តាមពីក្រោយកូនៗដែលរត់ប្រដេញគ្នាពេញឆ្នេរខ្សាច់

You've reached the end of published parts.

⏰ Last updated: Aug 04, 2023 ⏰

Add this story to your Library to get notified about new parts!

Step Wife (ចប់✓)Where stories live. Discover now