Part 23 : លែងលះ!!

4.1K 312 15
                                    

«អ្នកណាធ្វើស្អីកូនស្រីរបស់យើង....»សម្លេងរបស់ស្រ្ដីវ័យចំណាស់ បានបន្លឺឡើងខាងក្រោយខ្នងរបស់ Jungkook បណ្ដាលអោយគ្រប់គ្នាងាកទៅមើលយ៉ាងរហ័ស

«អ្នកម៉ាក់...លោកប៉ា ជម្រាបសួរ»រាងក្រាស់ឱនគោរពមនុស្សចាស់ទាំងពីរដែលមាននាមជាម្ដាយឪពុកក្មេង ខណៈដែលគាត់កំពុងតែដើរញាប់ជើងសម្ដៅមករកនាយដូចគ្នា

«Jungkook អ្នកណាធ្វើស្អី Suyuk!! ហេតុអ្វីក៏គេចូលមន្ទីរពេទ្យ»Mrs Jang សួរទៅរាងក្រាស់ទាំងស្លន់ស្លោចង់ដឹងពីដើមហេតុដែលធ្វើអោយកូនស្រីរបស់គាត់ត្រូវមកដេកនៅទីនេះ

«ខ្ញុំក៏មិនដឹងពីមូលហេតុដូចគ្នា រង់ចាំអោយ Suyuk គេដឹងខ្លួនសិនទៅ»Jungkook

«Su ហ្ហឹកៗ កូនម៉ាក់!! អ្នកណាធ្វើអីកូនរបស់ខ្ញុំ » Mrs Jang ទន់ជង្គង់សឹងតែដួល ប៉ុន្តែសំណាងមាន Mr Jang នៅចាំជួយទប់ពីក្រោយ គាត់សម្រក់ទឹកភ្នែកដោយការអាណិតអាសូរកូនស្រីតែមួយរបស់ខ្លួនជាខ្លាំងដែលត្រូវមកជួបរឿងអពមង្គលអស់ទាំងនេះ តើនរណាបានជាចិត្តអាក្រក់យ៉ាងនេះ? តើកូនស្រីរបស់គាត់បានធ្វើអ្វីខុស ទើបដាក់ទោសនាងដល់ថ្នាក់នេះ?

«អូនស្ងប់អារម្មណ៍សិនទៅ កូនយើងច្បាស់ជាមិនកើតអ្វីនោះទេ»Mr Jang ជួយទប់ប្រពន្ធដែលជិតសន្លប់មួយសារៗ កូនមានតែមួយ ស្រឡាញ់ស្មើរកែវភ្នែក ដល់មកលឺដំណឹងបែបនេះ ឪពុកម្តាយណាដែលមិនភិតភ័យ សុខចិត្តរត់ចោលការងារក៏ដើម្បីតែមកមើលកូន។

គ្រប់គ្នាប្រែជាស្ងាត់រង់ចាំលោកគ្រូពេទ្យចេញមកពីក្នុងបន្ទប់សង្គ្រោះបន្ទាន់ដើម្បីសួរពីអាការៈរបស់ Suyuk ស្របពេលនេះដែរគឺលឺតែសម្លេងយំរបស់ Mrs Jang ដែលបន្លឺឡើងឥតដាច់ប៉ុណ្ណោះ ។ Tae អង្គុយស្មុគស្មាញតែម្នាក់ឯង សម្លឹងទៅទ្វារបន្ទប់ដែលមានគ្រូពេទ្យចូលទៅអស់ជាច្រើនម៉ោងនោះ ពេលនេះទៅហើយនៅមិនទាន់មានអ្នកណាចេញមកនៅឡើយទេ វាធ្វើឲ្យចិត្តរបស់គេនៅមិនស្ងប់ នឹករំពៃកុំអោយនាងកើតអ្វីអោយសោះ Tae ក្រលេកមើលទៅកូនដែលនៅក្នុងដៃរបស់ស្វាមី សម្ងំគេងលើស្មារបស់នាយ ខណៈដែលមាន Jungkook ចាំនៅលួងលោមគេ។

ក្រាក~~ សូរសម្លេងនៃទ្វារដែលបង្ហើបឡើង នាំអោយចិត្តគ្រប់គ្នាងាកទៅចាប់អារម្មណ៍និងអ្នកដែលដើរចេញមក

Step Wife (ចប់✓)Where stories live. Discover now