Part 19 : មនុស្សកំដរ

3.3K 250 4
                                    

មនុស្សក្នុងគ្រួសារបានមកជួបជុំគ្នា លើកលែងតែ Mrs Kim ដែលចិត្តរឹងមិនព្រមមកជាន់ទីនេះ គាត់ធ្លាប់និយាយហើយថាកន្លែងណាដែលមិនផ្ដល់តម្លៃអោយគាត់ គាត់គ្មានថ្ងៃទៅជាន់ជាលើកទីពីរជាដាច់ខាត។ ប៉ុន្តែសម្រាប់ Tae គេពិតជាចង់អោយគាត់មកចូលរួមខ្លាំងណាស់ យ៉ាងណាក៏មានសាច់ញាតិរបស់គេម្នាក់មកចូលរួមដែរ តែផ្ទុយស្រឡះគេមានត្រឹមតែខ្លួនមួយជាមួយនិងកូនប៉ុណ្ណោះ មើលទៅហាក់ដូចជាល្ហល្ហេវខ្លាំងណាស់។

កម្មវិធីដែលមានការដេគ័រយ៉ាងស្រស់ស្អាតដែលជាស្នាដៃរបស់រាងតូច គ្រប់យ៉ាងគឺរៀបចំលម្អទៅដោយផ្កាដែលមានការរចនាយ៉ាងស្រស់បំព្រងប្រៀបដូចជាអ្នកអាជីព។ពេលនេះគ្រប់គ្នាកំពុងតែរង់ចាំអោយ JungEun បួងសួងមុននិងភ្លុំទាន ទើបគ្រប់គ្នាទះដៃដល់គេ

«Eun បួងសួងអ្វីខ្លះហ៎ាស កូន!!»Tae សួរទៅកាន់កូនប្រុសបន្ទាប់ពីគេបួងសួងនិងភ្លុំទានរួចរាល់ ឯអ្នកផ្សេងទៀតក៏ញញឹមរង់ចាំស្ដាប់ចម្លើយពី JungEun

«កូនបួងសួងអោយប៉ាៗ និង Appa ស្រឡាញ់កូនអោយច្រើនៗ ហើយពេលដែល Eun ធំឡើង Eun នឹងសង្ហាដូចប៉ាៗចឹង»សម្ដីក្មេងតូចធ្វើអោយមនុស្សចាស់សើចឡើង បង្កបានជាសម្លេងសែនរីករាយសម្រាប់រាត្រីនេះ

«Aww នេះគ្មានចំណែកយាយទេឬ? អន់ចិត្តដល់ហើយ មើលទៅ Eunnie អត់ស្រឡាញ់យាយទេ»Mrs Jeon

«មានឯណា...ចៅស្រឡាញ់លោកយាយណាស់ មុននេះចៅនិយាយមិនទាន់អស់»JungEun

«ចឹងហេស៎...ចុះ Eun បួងសួងអោយលោកយាយថាម៉េច»Mrs Jeon

«ចៅបួងសួងអោយលោកយាយមានសុខភាពល្អ និងនៅតែស្អាតបែបនេះរហូតទៅ ហិកៗ»JungEun សើចឡើងបញ្ចេញធ្មេញទន្សាយដាក់មនុស្សចាស់យ៉ាងគួរអោយខ្នាញ់

«ចុះមីងមិនមានចំណែកទេហេស៎»JunMee

«មានបាទ!!»JungEun ងក់ក្បាលធ្វើឱ្យនាងក្រមុំរំភើបរង់ចាំស្ដាប់គេនិយាយ អីយ៉ា...ស្មានតែភ្លេចនាងហើយតើ.ក្មួយនាងពិតជាគួរឱ្យស្រឡាញ់ណាស់

«Eun បួងសួងសុំឲ្យមីង JunMee ឆាប់មានប្ដីហើយឈប់មកធ្វើបាបអូនទៀត»JungEun ស្រដីព្រមជាមួយនឹងកាយវិការ ដាក់អ្នកជាមីងដែលមិនចេះត្រូវគ្នាម្ដងណាសោះ មកលេងលើកណាក៏លឺតែសម្លេងប្រកែកគ្នាពេញផ្ទះដែរ មិនដឹងជាស្អីមីងក្មួយគេទេ ក្បាលខូចដូចគ្នា(កូនពៅ VS កូនទោល😌)

Step Wife (ចប់✓)Where stories live. Discover now