Part 45 : ឯងនៅស្រឡាញ់ Jungkook ឬអត់

3.8K 346 6
                                    

«Kim...Kim Taehyung?»Yarin គាំងស្ញេញនិយាយអ្វីមិនចង់ចេញ មុននេះនាងស្ដាប់មិនច្រឡំទេឬ ដែលក្មេងមានរូបសម្រស់ផូរផង់ម្នាក់នេះ ជា Kim Taehyung ក្មេងក្ររហាមម្នាក់នោះ

«មែនហើយគឺខ្ញុំ!! បើអ្នកនាងជ្រាបហើយ ក៏សូមអញ្ជើញនាំគ្នាចេញពីហាងទៅ មុននឹងខ្ញុំហៅសន្តិសុខមកអូស.កអ្នកនាងចេញ»Tae ប្រើទឹកមុខមាំ ក្រសែភ្នែកសម្លឹងទៅនាងមិនដាក់ មិនថាពីមុន ឬក៏ពេលនេះ គេមិនដែលខ្លាចនាងឡើយ រឹតតែមិនទុកមុខអោយបើសិនជានាងចង់មកបង្កបញ្ហ
ខ្លាំងមកគេក៏ខ្លាំងទៅ

«ឯង...ឯងជា Kim Taehyung ពិតមែនហេស៎»Yarin នៅតែមិនចង់ជឿ អាចទេដែលគេជា Taehyung អ្នកដែលនាងធ្លាប់តែមើលងាយ ពេបជ្រាយកន្លងមក ប្រែជាជោគជ័យដល់ថ្នាក់នេះហេស៎ ឆាប់រហ័សពេកទេដឹង មនុស្សដែលកំពុងតែឈរពីមុខនាង គឺខុសឆ្ងាយពីអ្នកដែលនាងធ្លាប់ស្អប់ខ្ពើមកាលពីដប់ឆ្នាំមុន

«មែនឬមិនមែន ខ្ញុំមិនចាំបាច់ត្រូវខាតពេលបកស្រាយនោះទេ សំខាន់ឥឡូវនេះខ្ញុំដេញនាងចេញ »Tae ស្រដីម៉ាត់ៗមិនសុាំញុាំ ធ្វើអោយអ្នកស្រីដែលឡើងចាងមុននេះ លេបទឹកមាត់ក្អឹកៗ មិននឹកស្មានថាក្មេងមុខស្លូតៗដូចជា Tae កាចដល់ថ្នាក់នេះសោះ តើមុននេះគាត់បាននិយាយអ្វីខ្លះ? អាចទេដែលត្រូវម្ចាស់ហាងគេបណ្ដេញចេញដូចជាស្រីម្នាក់នេះ?

«ស្មានថាយើងចង់នៅណាស់ហេស៎»Yarin បើកភ្នែកក្រឡោត ជំទាលមិនខាស់អ្នកណា ព្រោះខឹងសម្បានឹងមនុស្សចំពោះមុខ បើនាងដឹងថាទីនេះជារបស់គេ ក៏នាងមិនមកជាន់ដែរ (ព្រោះខ្មាសគេ)

«បើអញ្ជឹងក៏ចេញទៅ ខ្ញុំមានបានទៅអញ្ជើញអ្នកនាងអោយមកចូលហាងខ្ញុំឯណា ចង់ទៅណាក៏ទៅៗ»ធ្វើមើលតែគេទៅលូនក្រាបអង្វរនាងឱ្យមកចឹង ទាំងដែលជាអ្នកបណ្ដើរគ្នាចូលមកដោយខ្លួនឯងសោះ ទោះគ្មាននាង ក៏ហាងគេមិនរលំដែរ

«ហឹស គ្រាន់បើណាស់ ផ្ញើរទុកសិនចុះ តោះ Joon»នាងងាកមកស្រដីទាំងគុំគួន សម្លក់រាងតូចសឹងជ្រុះគ្រាប់ភ្នែក ទើបបែរមកយកការបូបរបស់ខ្លួន បម្រុងនឹងដើរចេញទៅហើយ ក៏លឺសម្លេង Tae និយាយបង្អាក់

«លុយផងអ្នកនាង កុម្មង់របស់គេហើយគិតចង់រត់ហេស៎»Tae ហាស្ដីឱ្យពួកគេបែរមកវិញ មកប្រឈមនឹងទឹកមុខឌឺដងរបស់នាយតូច ដែលញញឹមចុងមាត់មកកាន់

Step Wife (ចប់✓)Where stories live. Discover now