Part 50 : ម៉ាក់បង្កើតរបស់ខ្ញុំជាពូ Kim Taehyung !!

4.2K 381 11
                                    

ការទន្ទឹងរង់ចាំពីមួយវិនាទីទៅមួយវិនាទី កាន់តែកន្លងហួសទៅ រហូតមកដល់ពេលនេះគឺជិតមួយម៉ោងទៅហើយ ដែល Yarin អង្គុយចាំជួប  Jungkook មិនព្រមទៅណា ។

«អ្នកនាងខ្ញុំថា ត្រឡប់ទៅវិញសិនក៏បាន ព្រោះមិនដឹងថាលោកអគ្គនាយកគាត់ប្រជុំចប់នៅពេលណានោះទេ»នេះជាលើកទីប៉ុន្មានទៅហើយ ដែលលេខាបានមកប្រាប់នាងនោះ ប៉ុន្តែ Yarin នៅតែមិនស្ដាប់

«មិនថាយូរប៉ុណ្ណាក៏ខ្ញុំចាំបាន នាងមិនបាច់មករវល់ទេ»Yarin

«តែអ្នកនាង...អុស៎ អគ្គនាយក»លេខាបម្រុងនឹងស្រដីបន្ថែមទៅហើយ បែរជាប្រទះភ្នែកនឹងរាងខ្ពស់ស្រឡះរបស់លោកនាយកសង្ហា ដែលកំពុងដើរមកព្រមដោយកូនចៅតាមពីក្រោយ ទើបនាងប្រញាប់ឱនក្បាលគំនាបតាមតួនាទី ។ Yarin ដែលគ្រាន់តែលឺថា Jungkook មកភ្លាមនោះ ក៏ញញឹមស្រស់ ដោះវែនតាចេញ ក្រោកឡើងដើរទៅរកនាយតែម្ដង ការរង់ចាំរបស់នាងមិនអសាបង់នោះទេ

«សួស្ដី លោក Jeon!!»នាងក្រមុំដើរចូលទៅរក Jungkook ទាំងមិនរអែង ទោះជាយ៉ាងណាក៏នាងជាមិត្តរបស់ Suyuk ដែរ ប្រហែល Jungkook មិនប្រកាន់ទេ ប៉ុន្តែពេលនេះអាចថាមិនមែនក៏ថាបាន

«Yarin!!»Jungkook

«ចាស៎...ខានជួបគ្នាយូរហើយ»Yarin ញញឹមពព្រាយដាក់នាយ ខណៈដែល Jungkook មានទឹកមុខស្មើធេង

«ចូលទៅខាងក្នុងសិនទៅ»Jungkook មិននិយាយច្រើនក៏ដើរចូលទៅខាងក្នុងមុន ទើបនាងក្រមុំចូលទៅតាមក្រោយ ។ មានភ្ញៀវមករកដល់កន្លែងទៅហើយ បើមិនទទួលដូចជាមិនកើត ណាមួយ Yarin ក៏មិនមែននាយមិនស្គាល់នោះដែរ គ្រាន់តែមិនសូវស្និទ្ធស្នាលប៉ុណ្ណោះ ។

@ Office

«អ្នកនាងមករកខ្ញុំមានការអ្វីឬ»Jungkook ដាក់ខ្លួនអង្គុយទៅលើសាឡុង Yarin ក៏ទៅអង្គុយនៅកន្លែងម្ខាងទៀតទល់មុខរាងក្រាស់

«គឺគ្មានអ្វីនោះទេ គ្រាន់តែខ្ញុំមានរឿងចង់សុំអោយលោកជួយប៉ុណ្ណោះ»និយាយដល់ត្រង់នេះ ទឹកមុខដែលញញឹមក៏ប្ដូរមកជាស្រពាប់ស្រពោន បន្ទាប់ពីនឹកដល់ហេតុការណ៍ដែលធ្វើឱ្យនាងឈឺស្ទើរឆ្កួត

«ឱ្យខ្ញុំជួយ? ហេតុអ្វីមិនទៅពឹង Su ក្រែងអ្នកនាងជាមិត្តរបស់ប្រពន្ធខ្ញុំមិនចឹង»នឹកឃើញអ្វីមកពឹងនាយ ម្ដេចមិនរកជំនួយពី Suyuk ដែលជាមិត្តជិតស្និទ្ធធ្វើបែបនេះមិនខ្លាចមិត្តអន់ចិត្ត ដែលមិនទុកនាងក្នុងភ្នែកទេឬ ម្យ៉ាង Yarin ក៏មិនដែលមកពឹងពាក់អ្វី Jungkook ពីមុនមកដែរ ភាគច្រើនគឺនាងទៅរក  Suyuk ដើម្បីសុំជំនួយ ស្រាប់តែពេលនេះបែរជាមករកនាយទៅវិញ ជាហេតុបង្កើតជាការងឿងឆ្ងល់ដល់ Jungkook

Step Wife (ចប់✓)Where stories live. Discover now