Episode 1: ចាប់ពីថ្ងៃនេះទៅគេជាមនុស្សរបស់ខ្ញុំ!

2K 97 2
                                    

      នាពេលរាត្រីនៅទីក្រុងសេអ៊ូលតែងតែមានមនុស្សម្នាដើរកំសាន្តបន្ទាប់ពីសម្រាកការងារទាំងឡាយ ប៉ុន្តែក្នុងចំណោមនោះស្រាប់តែមានក្មេងប្រុសម្នាក់កំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំទៅវិញ ។ មើលទៅគេដូចជានៅក្មេងខ្ចីណាស់តែគេកំពុងតែលើកកេះដែលមានផ្លែឈើពេញៗ ដាក់លើរទេះមួយបន្ទាប់ពីលើកពេញហើយទើបអូសឆ្លងកាត់ថ្នល់ទៅម្ខាងទៀតប៉ុន្តែចៃដន្យអីគេមិនបានមើលមុខមើលក្រោយទើប:

     ងឺតត~ សំឡេងជាន់ហ្វ្រាំងឡានបន្លឺឡើងយ៉ាងខ្លាំង មនុស្សម្នាដែលនៅក្បែរនោះងាកមកមើលលាន់ ឡានមុននេះសឹងតែបុកក្មេងដែលរុញរទេះនោះទៅហើយ តែក៏មិនមែនជាកំហុសខាងឡានទាំងស្រុងដែរ ។

« ឯងឆ្លងផ្លូវយ៉ាងម៉េចនឹង? » បុរសម្នាក់ចុះមក ។

« ឱ្យ...ឱ្យខ្ញុំសុំទោស សុំទោសខ្ញុំគ្មានចេតនាទេ » ក្មេងប្រុសម្នាក់នោះឱនសុំទោសទៅបុរសម្នាក់នោះយ៉ាងប្រញាប់ប្រញាល់និងភ័យខ្លាចព្រោះមើលទៅគេជាមនុស្សមានអំណាចណាស់ ។

« ឆាប់ចាកចេញពីមុខនឹងទៅ » ដោយឃើញគេដូចជាខ្លាចបុរសម្នាក់នោះក៏បន្ទន់សំឡេងបន្តិច ។

« បាទ » ក្មេងតូចក៏ប្រញាប់ចូលទៅអូសរទេះរុញរបស់ខ្លួនចេញ ប៉ុន្តែដោយសារតែអីវ៉ាន់ក្នុងរទេះនោះច្រើនវាពិតជាធ្ងន់ណាស់ទើបក្មេងដែលមានរាងតូចល្អិតដូចជាគេពិបាកនឹងរុញបន្តិច ។

« អីយ៉ាស់... អរគុណបាទ... » អាល្អិតភ្ញាក់បន្តិច ព្រោះគេកំពុងតែព្យាយាមប្រមូលកម្លាំងដើម្បីទាញរទេះស្រាប់តែគេមានអារម្មណ៍ថាទាញទៅមុខយ៉ាងស្រាលពេលអូសផុតទើបដឹងថាមានអ្នកជួយរុញសោះ ។

« នៅក្មេងខ្ចីយ៉ាងនេះ ម៉េចក៏គ្រួសារបណ្ដោយឱ្យធ្វើការធ្ងន់បែបនេះ? » រាងសង្ហារបន្ទាប់ពីជួយរុញរទេះមកដល់កន្លែងហើយនាយក៏ដាក់ខ្លួនអង្គុយក្បែរក្មេងប្រុសម្នាក់នោះទើបនិយាយ ។

« ខ្ញុំមិនមែនក្មេងទេលោកពូ នេះខ្ញុំអាយុ១៩ឆ្នាំ ហើយណាចឹងហើយខ្ញុំត្រូវធ្វើការចិញ្ចឹមគ្រួសារ » អាល្អិតនិយាយទាំងញញឹមលឹបភ្នែកដាក់ទៅអ្នកកំលោះដែលបានជួយខ្លួនមុននេះ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now