Episode10: បងស្រឡាញ់អូនខ្លាំងណាស់!

727 54 4
                                    

     មកដល់គោលដៅ ឡានឈប់នៅចំពោះមុខផ្ទះវិឡាតូចល្មមមួយ ។

« ចុះមក » 

« ពូមកផ្ទះអ្នកណា....ម៉ាក់ប៉ា!!?? » ចុះមកដល់ក្រោម ជីមីន សួរទាំងចម្ងល់ព្រោះផ្ទះនេះស្រស់ស្អាតណាស់ ។ ប៉ុន្តែមិនទាន់បានសួរចប់ផងគេក៏លាន់មាត់ហៅម៉ាក់ប៉ារបស់គេទាំងភ្ញាក់ផ្អើលជាខ្លាំង ។

« កូនប្រុសម៉ាក់! »

« ម៉ាក់! ហ្ហឹកៗ » ជីមីន រត់ចូលទៅឱបអ្នកជាម្ដាយយ៉ាងណែនទាំងយំសស្រាក់ គេនឹកគាត់ណាស់តែមិនហ៊ានប្រាប់ឬសុំ យ៉ុនហ្គី មកជួបគាត់នោះទេប៉ុន្តែថ្ងៃនេះគេបានមកជួបគាត់ដោយមាន យ៉ុនហ្គី ជាអ្នកជូនមក ។

« កូននឹកអ្នកទាំងពីរខ្លាំងណាស់ » លែងចេញពីការឱប ជីមីន និយាយទាំងពេបមាត់យំមិនបាត់ ។

« ពួកយើងក៏នឹកកូនដែរ មោះឆាប់ចូលទៅខាងក្នុងសិនទៅ »

     ចូលមកដល់ខាងក្នុង ជីមីន អង្គុយក្បែរម៉ាក់របស់គេ ព្រោះគេនឹកគាត់ខ្លាំងណាស់ ។ អ្នកជាម្ដាយញញឹមបិទមាត់មិនជិតព្រោះឃើញថាកូនរបស់ខ្លួនមានសាច់ឈាមស្រស់ថ្លាជាងមុនៗ មិនប្រាប់ក៏ដឹងថាកូនរបស់គាត់រស់នៅមានក្ដីសុខយ៉ាងណានោះ ។

« តើមានរឿងអី? ហេតុអីប៉ាម៉ាក់មកនៅទីនេះ? ចុះជំងឺរបស់ម៉ាក់វិញនោះ? » ជីមីន ចាប់សួរនាំទាំងចម្ងល់ព្រោះថាគេមិនបានដឹងរឿងអ្វីសោះសុខៗ ប៉ាម៉ាក់របស់គេក៏មករស់នៅផ្ទះនេះជាពិសេសម៉ាក់របស់គេរឹងមាំ សុខភាពក៏ល្អជាងមុនដែរ ។

« តាមពិតទៅគ្រប់យ៉ាងគឺ... » លោកផាករៀបរាប់គ្រប់យ៉ាងប្រាប់ទៅកូន ជីមីន ស្ដាប់ហើយទឹកភ្នែកហូរសស្រាក់រួចទើបស្ទុះចូលទៅឱបក្រសោបគាត់យ៉ាងណែន ។

« ហ្ហឹកៗ កូនសុំទោស! ហ៊ឺៗ កូនសុំទោស... »

« កូនប្រុសម៉ាក់! កូនគ្មានកំហុសទេ »

« ពិតមែនហើយ កូនគ្មានកំហុសទេកូនបំពេញតួនាទីជាកូនបានយ៉ាងល្អ » លោកផាក និយាយហើយអង្អែលក្បាលកូនតិចៗ ។

« កូនស្រឡាញ់អ្នកទាំងពីរណាស់ »

« ពួកយើងក៏ស្រឡាញ់កូនដូចគ្នា! » និយាយចប់ការឱបដ៏កក់ក្តៅក៏កើតមានឡើង ជាការឱបដែល ជីមីន ទន្ទឹមរង់ចាំជាយូរមកហើយនោះពេលនេះគេទទួលបានហើយ ។ យ៉ុនហ្គី អង្គុយញញឹមមើលទៅគ្រួសារតូចមួយដែលមានក្ដីសុខហើយក្នុងនោះក៏មានចំណែកគេចូលរួមជួយផងដែរ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now