Episode 22:អូនខ្លាចណាស់បង...

457 60 3
                                    

« ខ្ញុំមិនចង់រស់នៅជាមួយឃាតករទេ! »

« មីន យ៉ុនហ្គី!!! » អ្នកស្រីរ៉ាស៊ី បន្លឺឡើងទាំងកំហឹង មុខរបស់គាត់ឡើងក្រហមព្រោះតែខឹង ។ មិនថាកន្លងផុតទៅរយៈពេលយូរយ៉ាងណានោះទេ យ៉ុនហ្គិ នៅតែមិនអាចបំភ្លេចរឿងរ៉ាវក្នុងហេតុការណ៍នោះបាន គេតែងតែលើកវាមកនិយាយគ្រប់ពេល ។

« ឬមិនពិត? »

« រឿងវាកន្លងហួសយូរហើយ ហេតុអ្វីកូនតែងតែរំឭកពីរឿងទាំងនេះទៀត? » គ្រប់ពេលដែលឈ្លោះគ្នាជាមួយគាត់បើគេមិនដើរចេញទេក៏លើករឿងនេះមកនិយាយដែរ ។

« រំឭកឱ្យដឹងថាម៉ាក់ខុស! ម៉ាក់ជាដើមហេតុធ្វើឱ្យលោកប៉ារបស់ខ្ញុំចាកចេញពីខ្ញុំ លោកប៉ាចាកចេញមិនបានប៉ុន្មានម៉ាក់ក៏រៀបការជាមួយសង្សារចាស់របស់ម៉ាក់ »

« កូន...កូនដឹងឬ? »

« ហឹសៗ! តើអាថ៍កំបាំងរបស់ម៉ាក់មួយណាដែលខ្ញុំមិនដឹង? កាលនោះម៉ាក់មានរឿងអ្វីលាក់បាំងនឹងខ្ញុំខ្លះ? ម៉ាក់និយាយមកដោយខ្លួនឯងឬទុកឱ្យខ្ញុំនិយាយវិញ? » យ៉ុនហ្គី សើចបន្តិចហើយទើបសួរទៅគាត់ ។ កាលនោះអ្នកស្រីរ៉ាស៊ីមានអាថ៌កំបាំងច្រើនណាស់ ប៉ុន្តែគេដឹងគ្រប់យ៉ាងទាំងអស់គ្រាន់តែគេមិននិយាយចេញមកតែប៉ុណ្ណោះ ។

« ... »

« ហឹសៗ! ជីយ៉ុន តោះប៉ាជូនទៅសាលា » យ៉ុនហ្គី អស់សំណើចបន្តិចមុននឹងដឹកដៃកូនចេញទៅបាត់ ថ្ងៃនេះ ជីមីន មិនទៅជាមួយនោះទេព្រោះគេគិតថា ម៉ាក់របស់រាងក្រាស់មកបែបនេះបើគេទៅជាមួយប្ដីដូចជាមិនសម យ៉ាងហោចណាស់ក៏នៅផ្ទះក្រែងគាត់ខ្វះខាតអ្វីគេអាចជួយបាន ។

« ជំរាបសួរ ជាម៉ាក់របស់បងយ៉ុនមែនទេបាទ? »

« អឺ! យើងជាម្ដាយរបស់គេ ប្រុសម្នាក់ដែលលែងទុកយើងជាម្ដាយ! គ្រប់យ៉ាងព្រោះតែឯងនឹងហើយ ឯងត្រូវទទួលយកលទ្ធផលដែលឯងបានសាង ផាក ជីមីន!!! » គាត់និយាយទាំងខឹងហើយក៏ដើរទៅបាត់ ។

« ខ្ញុំបានធ្វើអ្វីទៅ? » បើគេជាសមីខ្លួនមិនសូម្បីតែដឹងរឿងផង តើគេសាងអ្វី?ហេតុអ្វីត្រូវរង់ចាំទទួលលទ្ធផលដែរ?

« សូមកុំប្រកាន់ខឹងនឹងគាត់អី ព្រោះតែគាត់ខឹងបងប្រុសទើបចេះតែនិយាយទៅ »

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now