Episode 7:មោះ ទៅលួងក្នុងបន្ទប់ពីរនាក់!

914 67 3
                                    

« ផាក ជីមីន នាមត្រកូលថ្មីគឺ មីន! ដូច្នេះសូមប្រុងប្រយ័ត្នចំពោះពាក្យសម្ដី និងកាយវិការរបស់អ្នកគ្រប់គ្នាមកលើ ភរិយារបស់ខ្ញុំ! » មួយម៉ាត់ៗ ឮៗ ច្បាស់ៗតែម្ដង ។ អ្នកដែលស្គាល់ យ៉ុនហ្គី ច្បាស់គឺដឹងហើយថាគេបែបណា! ប៉ះត្រឹមតែកន្លែងការងាររបស់នាយមនុស្សម្នាក់នោះស្លាប់នៅនឹងកន្លែង ចុះបើប៉ះពាល់មនុស្សរបស់នាយវិញនោះ តើវានឹងទៅជាបែបណាទៅវិញ?

« ខ្ញុំសុំទោស...ហ្ហឹកៗ សុំទោស... »

« យើងគ្មានទោសឱ្យនាងទេ! » មិននិយាយធម្មតាទេគឺសម្លុតយកតែម្ដង ។

« ពូ... » ជីមីន ចាប់ដៃរបស់ យ៉ុនហ្គី មកឱបជាប់ហើយនៅពេលដែល យ៉ុនហ្គី ងាកមកគេក៏គ្រវីក្បាលដាក់រាងក្រាស់តិចៗ បំណងចង់បញ្ឈប់កុំឱ្យមានរឿងវែងឆ្ងាយ ។

« មីននី? » យ៉ុនហ្គី ចងចិញ្ចើមទាំងមិនយល់ ។

« អូនមិនបានកើតអីទេ ពួកយើងទៅបានហើយ » ជីមីន និយាយបែបអង្វរកព្រោះគេមិនបានកើតអីតែតាមពិតដៃរបស់គេគឺឈឺណាស់វាដូចជាចង់ថ្លោះទៅហើយ តែចិត្តមួយទៀតគឺមិនចង់ឱ្យមានរឿងវែងឆ្ងាយនោះទេ ។

« បាន!តែត្រូវចាំទុក! កុំថាឡើយនាងសូម្បីតែបុគ្គលិកឬអ្នកណាក៏ដោយ កុំប៉ះពាល់មនុស្សរបស់យើង បើមិនចង់ស្លាប់គ្មានសាកសព! » មិនប្រកែកតវ៉ាអ្វីច្រើន យ៉ុនហ្គី ក៏យល់ព្រមតាម ជីមីន តែមានដែរឬ? ថានាយនឹងយល់ព្រមឱ្យមនុស្សដែលធ្វើបាបរាងតូចរួចខ្លួននោះ? គឺមិនអាចនោះទេ!ទោះ ជីមីន ត្រូវតិចក្ដីច្រើនក្ដីក៏មនុស្សម្នាក់នោះត្រូវតែទទួលទោសឱ្យខានតែបាន ធ្វើបែបនេះកុំឱ្យគេធ្វើខុសហើយរួចខ្លួន ។

« វីន រៀបចំផង! » មុនទៅ យ៉ុនហ្គី ឆ្លៀតផ្ដាំទៅ វីនបន្ថែមទៀតរួចទើបឱបចង្កេះតូចរបស់ ជីមីន បណ្ដើរឡើងទៅបន្ទប់ធ្វើការរបស់ខ្លួនបាត់ ។

ចំណែកវីនគេក៏រៀបចំតាមបញ្ជាហើយពាក្យថា រៀបចំ នេះណាអ្នកមិនដឹងគិតថាវាធម្មតាដូចជីមីនយ៉ាងចឹង គេមិនទាន់ស្គាល់យ៉ុនហ្គីច្បាស់មួយរយភាគរយនោះទេថានាយបែបណា ។ បើអ្នកស្គាល់ច្បាស់គេពិតជាខ្លាចរអានឹងពាក្យទាំងនេះជាខ្លាំងព្រោះ យ៉ុនហ្គី ជាមនុស្សឃោរឃៅណាស់នរណាក៏ដោយមិនថាស្រីឬប្រុសទេឱ្យតែល្មើសឬប៉ះពាល់កម្មសិទ្ធិរបស់គេម្នាក់នោះត្រូវតែបាត់បង់របស់អ្វីម៉្យាងបើមិនចឹងគឺស្លាប់! ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now