Episode 8:ធ្វើអូនសិនទើបយើងទៅធ្វើការតាមក្រោយ!

921 56 0
                                    

     @រសៀលថ្ងៃដដែល

     បន្ទាប់ពីលួងលោមរួចពេលនេះពួកគេបានមកដល់ផ្សារទំនើបហើយក៏មិនមែនផ្សារទំនើបណាឆ្ងាយក្រៅពីផ្សារទំនើបក្រោមការគ្រប់គ្រងរបស់យ៉ុនហ្គីនេះឯង ។

« កូនក្មេង ដើរឱ្យលឿនមក » ព្រោះតែឃើញ ជីមីន ដើរយឺតៗពេកទើប យ៉ុនហ្គី តឿនគេប៉ុន្តែបែរជាធ្វើឱ្យ ជីមីនសម្លក់នាយទៅវិញ ។

« មនុស្សឆ្កួត!អូនឈឺ... » ជីមីន ពេបមាត់រកយំព្រោះគេឈឺផ្នែកខាងក្រោមខ្លាំងណាស់ប៉ុន្តែមើលអ្នកបង្កហេតុធ្វើឫកចុះ ដូចគ្មានអ្វីកើតឡើងយ៉ាងចឹង ពិតជាគួរឱ្យខឹងមែន ។

« មែនហើយ យើងភ្លេច... »

« ភ្លេច? » ជីមីន បន្លឺឡើងទាំងហួសចិត្តនឹងនាយជាខ្លាំង អាយុមិនទាន់សាមសិបទេខ្វះមួយឆ្នាំទៀត តែនាយភ្លេចភ្លាំងជាងគេអាយុហាសិបផ្លាយទៅទៀត ។

« ភ្លេចថាព្រឹកមិញយើងលួងអូនជ្រុល ឥឡូវឈឺគូទបានសម្រេច... »

« មីន យ៉ុនហ្គី!!! » ជីមីន បន្លឺឡើងទាំងខាំមាត់ គេស្អប់ណាស់ ស្អប់នាយត្រង់នឹងបំផុត មាត់ឆៅណាស់មិនខ្វល់ថានៅកន្លែងណាទេ ។ ជីមីន មុខក្រហមងាំងទាំងខឹងទាំងអៀន គេខ្មាសវីននិងអ្នកផ្សេងទៀតណាស់ សូម្បីតែពួកនាយជាអង្គរក្សក៏ចង់អស់សំណើចនឹងភាពអៀនខ្មាសរបស់រាងតូចដែរ ព្រោះពួកគេដឹងនិងស្គាល់ចរិតរបស់យ៉ុនហ្គីច្បាស់នោះអី មិនមែនឆៅតែមាត់ទេដៃក៏ឆៅដែរ ។

« ក្មេងឈ្លើយ! » យ៉ុនហ្គី និយាយទាំងអស់សំណើចហើយទើបដើរមកឱបចង្កេះតូចបណ្ដើរទៅមុខតិចៗ ។ បើតាមចិត្តគឺចង់តែបីទេប៉ុន្តែគេដឹងថា ជីមីន នឹងអៀនហើយធ្វើអីមិនត្រូវប្រាកដណាស់ដូច្នេះហើយទើបឱបចង្កេះបណ្ដើរបែបនេះវិញ ។

     មកដល់ហាងពេជ្រមួយដែលមានទីតាំងជាប់នឹងហាងលក់សម្លៀកបំពាក់របស់ត្រកូលមីន ។ ហាងនេះមានទំហំសមល្មមវាមិនធំហើយក៏មិនតូចដែលហើយអ្វីដែលសំខាន់ភ្ញៀវច្រើនណាស់ អ្នកខ្លះកំពុងតែអង្គុយរង់ចាំទៀតផង ។

« ពូចង់ទិញអ្វីមែនទេ? » ចូលមកដល់ខាងក្នុង ជីមីន ក៏សួរទៅរាងក្រាស់តែម្ដង ។ ត្បិតថាសព្វថ្ងៃនេះគេមានឈ្មោះជាម្ចាស់តូចនៃភូមិគ្រឹះមីនមែនពិតក៏ប៉ុន្តែគេមិនដែលហ៊ានប្រើប្រាស់លុយរបស់ យ៉ុនហ្គី ផ្ដេសផ្ដាសនោះដែរ ។ ព្រោះតែគេមិនមែនជាអ្នករកហើយណាមួយគេមិនមានការងារធ្វើដូច្នេះហើយទើបគេត្បិតត្បៀត ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now