Episode 32:ពួកយើងនិងកាន់ដៃគ្នាឆ្លងឧបសគ្គមួយនេះ!

366 52 2
                                    

ល្ងាចដដែល~

     ថ្ងៃនេះគួរឱ្យស្ដាយដែល យ៉ុនហ្គី មិនបានទៅទទួលប្រពន្ធកូនទេព្រោះតែគេត្រូវប្រជុំភ្លាមៗ ទាក់ទងនឹងម្ចាស់ភាគហ៊ុនថ្មីដែលទើបតែនឹងទិញភាគហ៊ុនពីម្ចាស់ភាគហ៊ុនចាស់ ។

« ម៉ាក់? » យ៉ុនហ្គី លាន់មាត់ចងចិញ្ចើមមិនពេញចិត្តនឹងវត្តមានរបស់ស្រ្តីដែលកំពុងតែដើរចូលមកនោះ ។

« ទីបំផុតក៏បានរួមការងារជាមួយកូនប្រុសរបស់ម៉ាក់ឱ្យទាល់តែបាន! » អ្នកស្រីរ៉ាស៊ី និយាយទាំងទឹកមុខញញឹមញញែមហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់យ៉ាងចឹង ។

« បើកអង្គប្រជុំទៅ! »

     រយៈពេលមួយម៉ោងជាងដែលអង្គប្រជុំដំណើរការទៅយ៉ាងយ៉ាប់យឺនព្រោះអ្នកស្រីរ៉ាស៊ីតែងជំទាស់ចំពោះការធ្វើចរាចរណ៍ទីផ្សារលក់ស្រាក្រហមនៅក្រៅប្រទេសជានិច្ច ។ ការដែលដាក់លក់ផលិតផលទៅក្រៅប្រទេសគឺ ក្រុមហ៊ុនរកចំណូលបានច្រើនបំផុតព្រោះតែទៅប៉ែកអឺរ៉ុប ប៉ែកអាមេរិចពួកគេនិយមចូលចិត្ដប្រភេទស្រាក្រហមទាំងនេះ ។ ប៉ុន្តែអ្នកស្រីរ៉ាស៊ីបែរជាជំទាស់មិនឱ្យលក់ចេញទៅក្រៅ លក់តែក្នុងប្រទេសដោយធ្វើទីផ្សារតាមវិធានការរបស់គាត់ ប៉ុន្តែពាក្យសម្ដីគាត់ប្រៀបដូចជាខ្យល់សម្រាប់ មីន យ៉ុនហ្គី យ៉ាងចឹង គេមិនធ្វើតាមព្រោះគេដឹងពីគោលបំណងរបស់គាត់ច្បាស់ ។

     បន្ទាប់ពីប្រជុំចប់ យ៉ុនហ្គី មិនទាន់ត្រឡប់មកផ្ទះវិញនោះទេ គេទៅធ្វើធុរៈបន្តទៀត ។

____

     ភូមិគ្រឹះមីន~

     តាំងពីថ្ងៃត្រង់មកទល់ល្ងាច ជីមីន គ្មានព្រលឹងក្នុងខ្លួននោះទេ គេភ័យនិងជឿជាក់លើស្វាមីរបស់គេក្នុងពេលតែមួយ កំឡុងពេលនេះគេពិតជាត្រូវការការបកស្រាយភ្លាមៗ ខ្លាំងណាស់ប៉ុន្តែមិនអាចទេព្រោះ យ៉ុនហ្គី រវល់មិនទាន់ត្រឡប់មកផ្ទះវិញនៅឡើយទេ ។

« ម៉ាម៉ា កើតអីមែនទេ? » អាល្អិត ជីយ៉ុន កាន់ក្រូចមួយចានមកដាក់លើតុហើយសួរទៅ ម៉ាម៉ា របស់គេព្រោះឃើញរាងតូចស្ងប់ស្ងាត់តាំងពីថ្ងៃមកម្ល៉េះ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now