Episode 26: បងអូនឈឺណាស់បង!

514 63 5
                                    

     ពីមួយថ្ងៃទៅមួយថ្ងៃ ជីមីន តែងតែទទួលបានក្ដីសុខពីស្វាមី កូននិងអ្នកជុំវិញខ្លួន ។ ហាងរបស់គេក៏រីកចម្រើន ការងាររបស់យ៉ុនហ្គីក៏មានច្រើនប៉ុន្តែមិនដែលភ្លេចប្រពន្ធកូននោះទេ ។ មីន ជីយ៉ុន កូនប្រុសច្បងរបស់ពួកគេមិនរឹងមាំដូចឪពុកទេ ត្បិតថាមុខមាត់កាត់ទៅឪពុកប៉ុន្តែចរិតលក្ខណៈដូចម្ដាយច្រើនជាង ។ ប៉ុន្តែយ៉ាងណាពួកគេនៅតែព្យាយាមចិញ្ចឹមបីបាច់ថែរក្សាកូនឱ្យបានល្អតាមដែលអាចធ្វើទៅបាន ។

     អ្នកស្រីរ៉ាស៊ីមិនទាន់ត្រឡប់ទៅវិញទេ! ប៉ុន្តែគាត់មិនបានស្នាក់នៅផ្ទះជាមួយកូននោះឡើយព្រោះបើនៅភូមិគ្រឹះមីន គាត់ពិបាករៀបចំការងាររបស់គាត់ណាស់ ។ ចំណែក អេរិកវិញគេទៅអ៉ីតាលីវិញបាត់ទៅហើយព្រោះការងាររបស់គេនៅទីនោះមានច្រើនគួរសមដែរ ។

« ម៉ាក់នៅតែមិនបញ្ឈប់មែនទេ? » គេនៅតែមិនយល់តើគាត់ពិតជាមិនយល់ពីអ្វីដែលហៅថាការស្រឡាញ់ទេឬយ៉ាងណា? គេមានប្រពន្ធមានកូនហើយ គេបានបង្កើតគ្រួសារមួយដែលពេញលេញហើយហេតុអ្វីគាត់នៅតែតាមបំបែកបំបាក់ពួកគេទៀត?

« មែនហើយ! ម៉ាក់គ្មានថ្ងៃបញ្ឈប់ទេ ដរាបណាកូននិងក្មេងនោះមិនបែកគ្នា! ពួកគេមិនអាចផ្ដល់ក្ដីសុខឱ្យកូនបានទេ យ៉ុនហ្គី ស្ដាប់ម៉ាក់! »

« អ្នកណាថាពួកគេមិនអាចផ្ដល់ក្ដីសុខឱ្យខ្ញុំបាន? ពួកគេនឹងហើយជាក្ដីសុខរបស់ខ្ញុំនោះ! ខ្ញុំស្រឡាញ់ភរិយានិងកូនរបស់ខ្ញុំខ្លាំងណាស់ ស្រឡាញ់លើសជីវិតរបស់ខ្ញុំទៅទៀត បើម៉ាក់មិនស្ដាប់ខ្ញុំរង់ចាំទទួលសាកសពខ្ញុំទៅ! » យ៉ុនហ្គី និយាយចប់ក៏ចាកចេញទៅបាត់ ។ គេនិយាយការពិតប្រសិនបើគាត់នៅតែធ្វើបាបគ្រួសាររបស់គេទៀត គេនឹងធ្វើតាមអ្វីដែលគេបាននិយាយជាមិនខានឡើយ ។

« មីន យ៉ុនហ្គី! » គាត់ខឹងជាខ្លាំងព្រោះតែកូនមិនស្ដាប់បង្គាប់ កូនរបស់គាត់លែងដូចកាលពីមុនហើយគេតែងតែប្រឆាំងនឹងគាត់គ្រប់យ៉ាង ។ បើនៅតែបន្តបែបនេះទៀតវាពិតជាពិបាកណាស់ គាត់នឹងធ្វើអ្វីម្យ៉ាងដើម្បីឱ្យ យ៉ុនហ្គី ត្រឡប់ដូចដើមមកវិញ ។

___

     នៅក្នុងវិស័យការងារ ខាងធ្វើជំនួញផ្សេងៗ តើមិនមានអ្នកប្រកួតប្រជែងទេឬ? វាប្រាកដណាស់ច្បាស់ជាមានហើយ ។ យ៉ុនហ្គី ចាប់ផ្តើមបើកក្រុមហ៊ុននេះនៅវ័យ២០ឆ្នាំ គេមិនមែនធ្វើម្នាក់ឯងទេ ដោយមានជំនួយការរួមគ្នាជាមួយនឹងម្ចាស់ភាគហ៊ុនដែលធ្លាប់រួមការងារជាមួយនឹងប៉ារបស់គេ ។ ក្រុមហ៊ុនដើរបានដល់សព្វថ្ងៃវាបង្ហាញបានយ៉ាងច្បាស់ថា អ្នកដឹកនាំមានសមត្ថភាពខ្លាំងកម្រិតណាទើបក្រុមហ៊ុនមានសន្ទុះរីកចម្រើន ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now