Episode 37:

388 48 0
                                    

« កុំប្រាប់ថាបងមិនដឹង? » ជីមីន សួរទាំងហួសចិត្តនឹងនាយជាខ្លាំង បើមិនចុះរូបនេះជាស្អី?

« មែន! បងមិនដឹងទេ បងមិនបានពាក់ព័ន្ធជាមួយនាងទេមីននី! បងទើបតែចេញពីមន្ទីរពេទ្យបើអូនមិនជឿជាក់លើបងអាចសួរ ហ្សេនបាន ឬទៅសួរគ្រូពេទ្យតែម្ដងក៏បាន » យ៉ុនហ្គី ស្រដីប្រាប់ ជីមីនយ៉ាងទន់ភ្លន់ដដែលដូចដែលនាយធ្លាប់បាននិយាយទៅកាន់គេរាល់ថ្ងៃ ។ ព្រោះតែគេមិនចង់មានជម្លោះនោះទេ គេមានឈ្មោះជាស្វាមី ជាមេគ្រួសារគេស្រឡាញ់ថ្នាក់ថ្នមភរិយារបស់គេខ្លាំងប៉ុណ្ណាអ្នកណាក៏ដឹងដែរ ។ គេមិនព្រមឱ្យគ្រួសារមានជម្លោះដោយគ្រាន់តែរឿងយល់ច្រឡំបែបនេះទេ ។

« .... » រាងតូចមិនតបគេដាក់ខ្លួនអង្គុយចុះលើពូកវិញ ។

« បងមិនដឹងថាអូនបានរូបថតនេះមកពីណានោះទេប៉ុន្តែបងសូមស្បថ... » និយាយដល់ត្រឹមនេះ យ៉ុនហ្គី ស្រាប់តែលត់ជង្គង់ចុះចំពោះមុខរាងតូចតែម្ដង ។ ជីមីន ភ្ញាក់ផ្អើលដែលនាយហ៊ានលត់ជង្គង់បកស្រាយប្រាប់គេបែបនេះ ។

« បងមិនដែលពាក់ព័ន្ធនឹងនាងនោះទេ ដូចដែលបងធ្លាប់បានប្រាប់អូនថា បងមិនដែលសូម្បីតែគិតថានឹងក្បត់អូន ដូច្នេះទោះបីជាមានរឿងអ្វីក៏បងមិនក្បត់អូនដែរ បងនិយាយការពិតជឿបងណាមីន បងស្រឡាញ់អូនខ្លាំងប៉ុណ្ណាអូនដឹងច្បាស់ណាស់ » យ៉ុនហ្គី កាន់ដៃគេទាំងសងខាងហើយនិយាយលួងលោម ជីមីន ទាំងរលីងរលោងទឹកភ្នែក ។

« ... »

« អូន! តបនឹងបងខ្លះមកបងសុំអង្វរ ចង់អូនជេរស្ដីអ្វីក៏បងមិនថាដែរ កុំស្ងាត់បែបនេះអី! ហ្ហឹកៗ មីននី បងពិតជាមិនដឹងពិតមែនតើឱ្យបងបកស្រាយបែបណាទៀតទើបអូនពេញចិត្ត ហ្ហឹក...មីន បង... អឹម! » យ៉ុនហ្គី ស្រាប់តែយំចេញមកតែម្ដង ក្នុងចិត្តគេគឺភ័យខ្លាចខ្លាំងណាស់ ខ្លាចថា ជីមីន នឹងជឿលើរូបភាពក្លែងក្លាយនោះ ។ ជីមីន មិនតបគេស្រាប់តែក្រសោបមុខរាងក្រាស់ជាប់ហើយថើបមាត់របស់នាយតែម្ដង គេបាត់ខឹងហើយ តាំងពីនាយលត់ជង្គង់មកម្ល៉េះ ។

     មីន យ៉ុនហ្គី ឮឈ្មោះហើយគ្រប់គ្នាខ្លាចរអាព្រោះនាយមានទាំងអំណាច ទ្រព្យសម្បត្តិ កិត្តិយស ប៉ុន្តែនាយហ៊ានលត់ជង្គង់ចុះចំពោះមុខក្មេងប្រុសធម្មតាម្នាក់ ក្មេងប្រុសដែលមាននាមថាជាភរិយារបស់នាយ ។ នាយហ៊ានធ្វើព្រោះនាយជាប្ដី នាយមិនខ្លាចនោះទេក្នុងការបន្ទន់ជង្គង់សុំអភ័យពីភរិយា ទោះបីគេមិនបានធ្វើវាប៉ុន្តែភរិយារបស់គេបានស្រក់ទឹកភ្នែកព្រោះរូបភាពក្លែងក្លាយរបស់គេដូច្នេះក៏ចាត់ទុកថាគេខុស គេបានសាងកំហុស ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now