Episode 28:ហេតុអ្វីបងមិនជួយកូនរបស់ពួកយើង?

448 61 1
                                    

     ប៉ុន្មានម៉ោងក្រោយបន្ទាប់ពីញ៉ាំអាហារហើយ យ៉ុនហ្គី ក៏រៀបចំទុកដាក់របស់របរប្រុងនឹងទៅផ្ទះទៅយកសម្លៀកបំពាក់របស់គេ ប៉ុន្តែភ្លាមនោះ ជុងហ្គុក និង ថេហ្យុង ក៏បានមកដល់ ។ ហើយក៏មានមិត្តភក្តិរបស់ យ៉ុនហ្គី មកជាមួយផងដែរ ពួកគេមិនសូវបានជួបជុំគ្នាទេប៉ុន្តែនៅតែជាមិត្តល្អ ព្រោះមិត្តរបស់ យ៉ុនហ្គី ភាគច្រើនសុទ្ធតែជាជនជាតិអ៉ីតាលី បើទោះជាជនជាតិកូរ៉េក៏ធ្វើការនៅអ៉ីតាលី ឬសហរដ្ឋអាមេរិក ហើយមិត្តរបស់គេសុទ្ធតែមានគ្រួសារហើយ យ៉ុនហ្គី ក្រោយគេនេះឯង ។

« សោកស្តាយផងណា យ៉ុនហ្គី! កុំពិបាកចិត្តពេកណា » មិត្តភក្តិរបស់គេ ដែលជាជនជាតិកូរ៉េប៉ុន្តែនាយរស់នៅ អ៉ីតាលីជាមួយគ្រួសារ ។

« អរគុណឯងហើយ ហ្វាន់ស៊ី! យើងមិនអីទេខ្លាចតែ ជីមីន ប៉ុណ្ណោះដែលគេទទួលយកមិនបាន យើងខ្លាចប៉ះពាល់ផ្លូវចិត្តរបស់គេ »

« ហឹម! យ៉ាងណាសូមមើលថែគ្រួសារឯងឱ្យល្អ យ៉ុន! យើងមិនសូវបានមកលេងឯងទាល់តែសោះ អេឡិច ហ្សូរ៉ា ហូស៊ុក ក៏រវល់ដូចគ្នាចាំមើលភរិយាឯងគ្រាន់បើចាំរកពេលជុំគ្នាម្ដង » ជាការពិតណាស់ ម្នាក់ៗ សុទ្ធតែរវល់ការងារផង គ្រួសារផង ជាពិសេសម្នាក់ៗ នៅសុទ្ធតែឆ្លងប្រទេសឯណោះ ។ វាមិនងាយស្រួលទេព្រោះការងារម្នាក់ៗ មិនមែនមួយទេសុទ្ធតែចាប់ពីពីរបីឡើង រាល់ថ្ងៃទាក់ទងគ្នាតាមទូរស័ព្ទសំណាងពេកហើយ ។

« មិនអីទេ យ៉ាងហោចណាស់ពួកយើងក៏បានជួបគ្នាម្ដងក្នុងមួយឆ្នាំដែរ លើកលែងតែ ហូស៊ុកទេតាំងពីរៀបការហើយលែងនឹកនាពួកយើងតែម្ដងហើយ » យ៉ុនហ្គី និយាយបែបលេងសើចហើយក៏បន្លំមែនដែរ ។ ជុង ហូស៊ុក ជាដុកទ័រប្រចាំនៅមន្ទីរពេទ្យនេះប៉ុន្តែក្រោយរៀបការរួចគេក៏ផ្លាស់ប្ដូរលំនៅទៅរស់នៅប្រទេសបារាំងជាមួយគ្រួសាររបស់គេដោយបញ្ជូនគ្រូពេទ្យជំនាញដែលមានសមត្ថភាពដូចគេមកទីនេះវិញ ។

« អ្នកណាថាយើងភ្លេច វ៉ើយ? យើងមិននៅហ៊ាននិយាយដើមយើងផង? » ភ្លាមៗ ហូស៊ុក ស្រាប់តែបង្ហាញខ្លួនឡើងមក ធ្វើឱ្យមិត្តទាំងពីរភ្ញាក់ផ្អើលមិនស្ទើរទេ នេះមកពីពេលណា?

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now