Episode 20:ជើងស្រឡូនស្អាតបែបនេះគួរតែលើកឱ្យបានខ្ពស់មិនត្រូវកប់ក្នុងពូកទេ!❤️‍🔥

652 60 2
                                    


« កុំថ្លើមធំហ៊ានប៉ះពាល់កូនរបស់ខ្ញុំ!ខ្ញុំអនុញ្ញាតឱ្យនាងនៅទីនេះព្រោះយល់ដល់ម៉ាក់របស់ខ្ញុំតែប៉ុណ្ណោះ ។ បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ! » យ៉ុនហ្គី និយាយទាំងមុខមាំ ពាក្យសម្ដីដ៏ត្រជាក់និយាយចេញមកបើមិនចាប់អារម្មណ៍ប្រាកដជាគិតថាគ្មានកំហឹងនោះទេប៉ុន្តែវាផ្ទុញស្រឡះហើយពាក្យសម្ដីទាំងនេះគឺបង្កប់ទៅដោយកំហឹងយ៉ាងខ្លាំងក្លា ។

« យ៉ុនហ្គី? បងជះទឹកដាក់ខ្ញុំ? » នាងសួរទាំងមិននឹកស្មានដល់ព្រោះនាងមិនបានដឹងឡើយថា យ៉ុនហ្គី ផ្លាស់ប្ដូរខ្លាំងណាស់ ខ្លាំងរហូតនឹកស្មានមិនដល់នោះទេ ។

« មែនហើយ! បើនៅតែប៉ះពាល់គ្រួសារខ្ញុំទៀត ខ្ញុំនឹងមិនឱ្យនាងស្គាល់អ្វីហៅថា ក្ដីសុខនោះទេ! តោះកូន អូនសម្លាញ់ ទៅក្រុមហ៊ុនជាមួយបង » វាជាសារដាស់តឿនហើយវាក៏ជាពាក្យពិត គេនិយាយម៉ាត់ណាម៉ាត់នឹង ប្រសិនបើនាងនៅតែមករវីរវល់នឹងគ្រួសារគេទៀតគេនឹងធ្វើឱ្យនាងរស់នៅយ៉ាងវេទនា ។ និយាយថាឱ្យនាងចប់ក៏នាំប្រពន្ធកូន ចេញទៅបាត់ទុកឱ្យ ជីងអឺ នៅអង្គុយក្ដៅក្រហាយម្នាក់ឯង ។

« ហឹស! យើងមិនជឿ! យើងមិនជឿថា យ៉ុនហ្គី ហ៊ានធ្វើបាបយើងទេ! យើងមិនជឿទេ អ្ហាយយ » នាងស្រែកដូចមនុស្សឆ្កួតហើយក៏ក្រោកចេញទៅក្រៅបាត់ អ្នកបម្រើគ្រវីក្បាលហួសចិត្តមិនដែលឃើញមនុស្សស្អីឆ្កួតយ៉ាងនេះគេថាឱ្យខ្លាំងយ៉ាងនេះហើយនៅជឿជាក់ មានអំណួតទៀត ។ ព្រោះនាងអាងថាខ្លួនជាមនុស្សដំបូងទើបតែងតែគិតថា យ៉ុនហ្គី មិនអាចបំភ្លេចបានប៉ុន្តែនាងគិតខុសហើយ យ៉ុនហ្គី គ្រាន់តែឈឺចាប់និងចងចាំនាងជាមនុស្សដែលធ្លាប់ក្បត់គេមិនបានកើតទុក្ខមិនសុខចិត្តអីខ្លាំងណាស់ណាទេ ។

ស្នេហាដំបូងធ្វើឱ្យគេឈឺចាប់ ប៉ុន្តែគេមិនបានរស់នៅក្នុងភាពឈឺចាប់គ្រាំគ្រានោះទេ គេគ្រាន់តែបំភ្លេចនិងចងចាំទុកក្នុងចិត្តពីមនុស្សក្បត់ មិនថាយូរប៉ុណ្ណាអ្នកដែលក្បត់គេនឹងទទួលរងនូវអ្វីដែលពួកគេបានធ្វើទៅវិញ ។

___

នៅក្នុងឡានមានតែភាពស្ងប់ស្ងាត់ យ៉ុនហ្គី ផ្ដោតលើការបើកឡាន ជីមីន សំឡឹងទៅកាន់បង្អួចមើលទេសភាពខាងក្រៅដោយមិនមាត់កអ្វីទាំងអស់ ចំណែក ជីយ៉ុន អង្គុយ លើភ្លៅរបស់ម៉ាម៉ាញ៉ាំនំរបស់គេ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now