Episode 9

788 62 0
                                    

     មូលហេតុដែលគេបើកហាងទាំងពីរនេះព្រោះគេដឹងច្បាស់ថាក្មេងនេះគឺអផ្សុក មិនចូលចិត្តនៅតែផ្ទះមួយកន្លែងនោះទេ ហើយជាពិសេសនោះគឺមិនហ៊ានចាយលុយដែលគេមិនបានរកនោះទេទោះបីជាលុយនោះនាយឱ្យទៅគេហើយក៏ដោយ ។ ព្រោះថាគេធ្លាប់ធ្វើការរកប្រាក់ដោយខ្លួនឯង ចាយលុយដែលខ្លួនឯងជាអ្នករក ដូច្នេះហើយបើនៅតែផ្ទះនោះគេប្រាកដជានៅមិនសុខនោះឡើយ ។

     @ក្នុងបន្ទប់ការងារ

     ចូលមកដល់ក្នុងបន្ទប់ធ្វើការរបស់ ជីមីន នៅក្នុងហាងទៅហើយ ជីមីន នៅមិនទាន់បាត់យំទៀតធ្វើឱ្យ យ៉ុនហ្គី ចង់សើចផងអាណិតផងមើលចុះប្រឹងយំឡើងក្រហមចុងច្រមុះទៅហើយ ។

« ក្មេងចម្កួត!ឈប់យំទៅ » យ៉ុនហ្គី អស់សំណើចហើយទើបប្រើដៃមាំលើកកាយតូចស្រឡូនមកអង្គុយលើភ្លៅមាំស្របពេលនាយនៅអង្គុយលើសាឡុង ក្នុងបន្ទប់ការងាររបស់រាងតូច ។

« ហ្ហឹក! មកពីពូធ្វើឱ្យអូនរំភើបធ្វើអី? » ជីមីន លើកដៃជូតទឹកភ្នែកប៉ុន្តែចៃដន្យអីអាវរបស់គេខ្លីទើបធ្វើឱ្យលេចចេញសាច់ចង្កេះរបស់គេបង្ហាញចំពោះមុខ យ៉ុនហ្គី តែម្ដង ។

« កុំលើកដៃខ្ពស់ពេក! »

« ហេតុអី? »

« យ៉ាងម៉េច? ចង់លេចសាច់ចង្កេះឱ្យអាណាមើល ហាស៎? » យ៉ុនហ្គី សួរទាំងចងចិញ្ចើមមិនពេញចិត្តជាខ្លាំង ។ សាច់សខ្ចីហើយមកពាក់អាវខើចខ្លីអីបែបនេះអ្នកណាមិនខឹង អ្នកណាមិនក្ដៅ?

« តែពូអ្នករើសឈុតនេះឱ្យអូន? » ជីមីន តបវិញទាំងហួសចិត្ត រើសឱ្យគេខ្លួនឯងសោះមកខឹងស្អី? តាំងពីគេមកនៅជាមួយនាយមកគេមិនដែលទិញសម្លៀកបំពាក់ខ្លួនឯងទេគឺគ្រប់យ៉ាង យ៉ុនហ្គី នេះឯងជាអ្នករៀបចំ សូម្បីតែឡេលាបមុខ លាបស្បែកក៏ យ៉ុនហ្គី ចាត់ចែងឱ្យ ជីមីន ដែរ ។

« តមាត់ទៀត? » សួរទាំងខឹងប៉ុន្តែសំឡេងនៅតែស្រទន់ដដែល ឃើញទេ? មិនហ៊ានសូម្បីតែសម្លុតកូនក្មេងម្នាក់នឹងផង ។

« យ៉ាងម៉េច? ពូចង់វៃអូនហេស៎? » ជីមីន ក្រោកឈរហើយច្រត់ចង្កេះសួរទាំងសម្លុត ។

« ត្រូវហើយ! តែចាំវៃនៅផ្ទះ... »

« មនុស្សឆ្កួត! » ជីមីន តបទាំងខឹងតែកុំមើលមុខឡើងក្រហមងាំងតែម្ដងព្រោះតែអៀននោះអី ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now