Episode 21:ខ្ញុំភ្លេចទៅហើយថាខ្ញុំមានម្ដាយនឹងគេដែរ...

525 59 0
                                    

     សង្គ្រាមស្នេហ៍ចប់ប៉ុន្តែ យ៉ុនហ្គី មិនទាន់ចប់នោះទេព្រោះតែគេនៅអាលោះអាល័យទ្រូងក្រពុំរបស់ ជីមីន នឹងឯង ។ ពីទ្រូងរាបស្មើរហូតឡើងទ្រូងរបស់រាងតូចឡើងពើកៗទៅហើយនោះក៏មកពី យ៉ុនហ្គី នឹងឯង បឺតជញ្ជក់ ស្ទាបអង្អែលគ្រប់ពេលគ្រប់វេលា ។

     @ថ្ងៃថ្មី

    រាងតូចបើកភ្នែកសន្សឹមៗ ព្រោះមានអារម្មណ៍ថាពន្លឺព្រះអាទិត្យចាំងប៉ះភ្នែករបស់គេ ។ កាយតូច ជីមីន បញ្ចេញស្នាមញញឹមពព្រាយទាំងព្រឹកព្រោះបើកភ្នែកឡើងក៏ឃើញខ្លួនត្រូវបានឱបក្រសោបដោយរង្វង់ដៃដ៏កក់ក្តៅរបស់ស្វាមី ។

« មុខដូចឆ្មា! តែកម្លាំងដូចដំរី » ជីមីន លើកដៃប៉ះចុងច្រមុះរាងក្រាស់តិចៗ ហើយនិយាយទាំងសើចតិចៗ ខ្លាច យ៉ុនហ្គី ភ្ញាក់តែយ៉ាងណាក៏នាយនៅតែភ្ញាក់ដដែល ។

« ចំណែកអូនមុខដូចទាប៉ុន្តែបែរជាឆ្នាស់ដូចខ្លា សឺត៎ៗ » យ៉ុនហ្គី និយាយទាំងគ្រឺតខ្នាញ់ហើយថើបថ្ពាល់ក្រពុំខ្សឺតៗ ។ យូរទៅកាន់តែគួរឱ្យខ្នាញ់ ចង់តែចាប់អុករាល់ថ្ងៃទេប៉ុន្តែក៏មិនអីដែរ ព្រោះកូនទើបតែមានអាយុមួយសប្តាហ៍ជាង ហាសហា ។

« ហើយយ៉ាងម៉េច? ស្ដាយក្រោយឬ? » សំឡេងឆ្នាស់ឆ្នើមបន្លឺឡើងភ្លាម សម្លក់ប្ដីដូចសត្រូវ ។

« ក្មេងឡប់! បងអត់មានបាននិយាយទេ! » យ៉ុនហ្គី និយាយទាំងសើចតិចៗ ហើយក៏លើកដៃទៅច្បិចចុងច្រមុះរបស់រាងតូចតិចៗ ហើយនិយាយបន្ត:

« បងគ្មានថ្ងៃស្ដាយក្រោយទេ! បងស្រឡាញ់អូនខ្លាំងណាស់ បងមិនខ្វល់ពីអ្វីទាំងអស់ព្រោះបងស្រឡាញ់អូនជាអូន! »

« ស្រឡាញ់បងជាងគេ ជុប៎ៗ » ជីមីន និយាយហើយក៏ថើបថ្ពាល់របស់រាងក្រាស់ពីរខ្សឺត ទាំងស្នាមញញឹម ។

« សឺត៎! បងក៏ស្រឡាញ់អូនដូចគ្នា មោះ ក្រោកមកបងងូតទឹកឱ្យ »

« បីបានទេ? »

« ប្រាកដជាបាន អឹប! » យ៉ុនហ្គី បីកាយតូចរបស់ ជីមីន សំដៅទៅបន្ទប់ទឹករួចទើបនាំគ្នាងូតទឹក ប៉ុន្តែទម្រាំតែងូតហើយចង់មួយម៉ោងទៅហើយព្រោះរវល់ប្រលែងគ្នា ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now