Episode 13: មីន ជីយ៉ុន!

658 64 1
                                    

ប្រទេសអ៉ីតាលីជាប្រទេសកំណើតប៉ុន្តែ យ៉ុនហ្គី បែរជាមិនចង់រស់នៅទីនោះទៅវិញ ។ ម្ដាយរបស់គេជាមនុស្សដែលឯករាជ្យបំផុត ហើយ ក៏មានៈ រឹងរូសខ្លាំងបំផុតផងដែរ បើគាត់ចង់បានអ្វីហើយវាត្រូវតែបានដូចបំណងទោះបីជាគាត់ត្រូវធ្វើអ្វីក៏ដោយ ។

លោកហេលី ដូចយ៉ុនហ្គីណាស់ទាស់ត្រង់ថាគាត់ជាមនុស្សដែលខ្វល់ខ្វាយពីមនុស្សដែលខ្លួនស្រឡាញ់តែមិនបញ្ចេញមកក្រៅឱ្យគេដឹង ។ ប៉ុន្តែគាត់បង្ហាញពីការបារម្ភរបស់គាត់តាមរយៈកាយវិការដ៏សោះកក្រោះរបស់គាត់ ។ អ្នកស្រី មីន រ៉ាស៊ី ជាស្ដ្រីដែលមិនចូលចិត្តភាសាកាយវិការ បានន័យថាគាត់មិនចូលចិត្តឬពូកែសង្កេតពីកាយវិការរបស់ស្វាមីខ្លួនទេ ដូច្នេះគាត់តែងតែគិតថាលោកហេលីមិនបានមានចិត្តស្រឡាញ់គាត់ ។

អ្នកស្រីរ៉ាស៊ី គាត់ហួងហែងលោកហេលីខ្លាំងណាស់សូម្បីតែមិត្តភក្តិប្រុសៗ របស់ប្ដីក៏គាត់ប្រច័ណ្ឌដែរ ប៉ុន្តែគ្រប់យ៉ាងព្រោះតែស្រឡាញ់នឹងឯង ។ ចំណែកលោកហេលីគាត់ជាមនុស្សដែលឆាប់ធុញប៉ុន្តែគាត់ស្រឡាញ់ប្រពន្ធកូនណាស់ គាត់តែងតែបំពេញតួនាទីជាប្ដីនិងប៉ាបានយ៉ាងល្អ ។ ជាធម្មតាទេទាំងយើងទាំងគេ មកពីធ្វើការហត់នឿយ អស់កម្លាំងហើយមកផ្ទះទទួលបានការសួរដេញដោលដោយកំហឹង គំហកទៀតនោះធ្វើឱ្យយើងកាន់តែធុញទ្រាន់ខ្លាំងជាងមុន ។

ការប្រច័ណ្ឌហួងហែងរបស់អ្នកស្រីរ៉ាស៊ីកាន់ តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ កូនក៏មិនខ្វល់គិតតែរឿងម្យ៉ាងគឺតាមដានស្វាមីគ្រប់ទីកន្លែង ។
ជម្លោះរវាងប្ដីប្រពន្ធក៏កើតមានជាហូរហែឥតឈប់ឈរជាហេតុធ្វើឱ្យចំណងរបស់អ្នកទាំងត្រូវដើរដល់ផ្លូវបំបែកព្រោះតែជម្លោះ ។

ការបែកបាក់មួយនេះមិនមែនពួកគាត់ជាអ្នកទទួលផលនោះទេអ្នកដែលទទួលផលនៃការបែកបាក់មួយនេះគឺ យ៉ុនហ្គី ដែលជាកូននឹងឯង ។ ក្រោយបែកបាក់គ្នាម្ដាយរបស់ យ៉ុនហ្គី ត្រឡប់ទៅប្រទេសកំណើតវិញ ដំបូងក៏យកកូនទៅជាមួយដែរហើយកាលនោះ យ៉ុនហ្គី មានវ័យ១៨ឆ្នាំ ។ ប៉ុន្តែរស់នៅជាមួយម្ដាយបានតែបីឆ្នាំប៉ុណ្ណោះ យ៉ុនហ្គី ក៏ត្រឡប់មករស់នៅជាមួយឪពុកវិញព្រោះលោកហេលីឈឺណាមួយគេពិបាករស់នៅទីនោះជាពិសេសគេមិនមានសេរីភាពនោះទេ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now