Episode 4:គ្រប់យ៉ាងទាល់តែមានការសាកល្បង!🔞

956 61 5
                                    

     មនុស្សដែលមិនចេះស្រឡាញ់អ្នកណាដូចជា យ៉ុនហ្គី តើគេនឹងអាចបើកបេះដូងទទួលយកនរណាម្នាក់ដែលទេ? តាមពិតទៅគេមិនមែនមិនធ្លាប់ស្រឡាញ់នរណាសោះនោះទេ យ៉ុនហ្គី ក៏ធ្លាប់មានសង្សារដែរ តាំងពីនាយមានវ័យ២០ឆ្នាំមកម្ល៉េះ ។ ទាក់ទងគ្នាបានពីរឆ្នាំពួកគេក៏បែកគ្នាដោយស្រីម្នាក់នោះត្រូវរៀបការជាមួយមនុស្សដែលគ្រួសាររៀបចំឱ្យ កាលនោះប្រសិនបើនាងបដិសេធតែមួយម៉ាត់គ្រួសារនាងនឹងលែងបង្ខំហើយប៉ុន្តែនាងយល់ព្រមរៀបការដោយខ្លួនឯងទាំងនាងដឹងច្បាស់ថា យ៉ុនហ្គី ស្រឡាញ់នាងខ្លាំងប៉ុណ្ណា ។

     បន្ទាប់ពីចប់ការដេញថ្លៃគ្រឿងពេជ្រក៏ចូលមកដល់កាលញ៉ាំអាហារវិញម្ដង ។ មកដល់តុញ៉ាំអាហារទៅហើយ យ៉ុនហ្គី នៅតែមានការងារនិយាយជាអ្នកដែលស្គាល់គ្នាទៀត ។ ជីមីន វិញអង្គុយយ៉ាងស្ងៀមស្ងាត់មិនហ៊ានសូម្បីតែញ៉ាំអាហារនៅលើតុព្រោះអ្នករួមតុមិនមាននរណាម្នាក់ញ៉ាំនោះទេទើបគេសុខចិត្តទ្រាំឃ្លាន ។ ចំណែក យ៉ុនហ្គី កំពុងតែអង្គុយបកបង្គាធ្វើមិនដឹងដោយមិនខ្វល់ពីរាងតូចសោះ ជីមីន ក៏មិនបានទាមទារអ្វីទាំងអស់ ។

« លោកមីន ល្អយ៉ាងនេះបើអ្នកណាបានជាស្វាមី ច្បាស់ជាសំណាងពេញមួយជីវិត »

« លោកសរសើរពេកហើយ ខ្ញុំមិនដែលគិតថានឹងយកមនុស្សស្រីណាម្នាក់មកធ្វើជាភរិយានោះទេ » យ៉ុនហ្គី តបទៅវិញទាំងដៃកំពុងជាប់រវល់ដដែល ។ មិនតបតទៀតគ្រប់គ្នាគ្រាន់តែញញឹមរួចទើបចាប់ផ្តើមស្រស់ស្រូបអាហារតែម្ដង ។ ពេលនោះដែរ យ៉ុនហ្គី ក៏យកចានដែលមានបង្គាបករួចស្រេចនោះមកដាក់មុខ ជីមីន ។

« ញ៉ាំទៅ » ពីរម៉ាត់យ៉ាងខ្លីរបស់ យ៉ុនហ្គី ធ្វើឱ្យ ជីមីន ញញឹមតិចៗយ៉ាងមានក្តីសុខ ព្រោះមុននេះគិតស្មានថានាយលែងចាប់អារម្មណ៍ជាមួយខ្លួនហើយទេតើ ។

« អរគុណពូ »

« ... » យ៉ុនហ្គី មិនតបតែនាយលើកដៃអង្អែលក្បាលរាងតូចតិចៗ ហើយទើបងាកមកញ៉ាំនិងនិយាយគ្នាបន្តទៀត ។ ក្រោយពីញ៉ាំរួចគ្រប់គ្នាក៏លាទៅវិញនៅតែ យ៉ុនហ្គី និង ជីមីន ប៉ុណ្ណោះហើយពួកគេក៏ប្រុងនឹងទៅវិញដូចគ្នាប៉ុន្តែភ្លាមនោះក៏មានមនុស្សស្រីម្នាក់ចូលមករក យ៉ុនហ្គី ដោយកាន់ស្រាពីរកែវចូលមក ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now