Episode 18:នាងត្រឹមជាកាកសំណល់...

563 67 3
                                    

     ពាក្យសម្ដីរបស់ យ៉ុនហ្គី មិនអាចធ្វើឱ្យ ជីមីន ទប់ទឹកភ្នែកបាននោះទេ យ៉ុនហ្គី ល្អនឹងគេតាំងពីដើមមក ។ មិនដែលសម្លុត ធ្វើបាបចិត្ត ជំទាស់ចិត្តរបស់គេសូម្បីតែម្ដង ស្រឡាញ់ថ្នាក់ថ្នមគេគ្រប់សព្វបែបយ៉ាង ។ ពេលខ្លះគេឆ្ងល់ថាហេតុអ្វីបុរសម្នាក់នេះល្អនឹងគេម្ល៉េះ? តើទំហំចិត្តដែលនាយមានចំពោះគេវាធំធេងយ៉ាងណាទៅ?

« ហេតុអ្វីបងស្រឡាញ់អូនយ៉ុន? អូនគ្មានអ្វីគ្រប់យ៉ាង អូនថែមទាំងមិនសក្តិសមនឹងបងទៀតផងមិនថាចំណេះដឹងឬឋានៈ ទ្រព្យសម្បត្តិទេ អូនគ្មានអ្វីសោះក្រៅពីជីវិតមួយនេះ » គេត្រឹមតែជាក្មេងប្រុសធម្មតាម្នាក់ ចំណេះដឹងក៏មិនល្អព្រោះរៀនមិនបានចប់ បើនិយាយពីឋានៈរឹតតែខុសគ្នា យ៉ុនហ្គី ប្រៀបដូចជាផ្កាយមួយដួងយ៉ាងចឹង ។

« បងធ្លាប់ប្រាប់អូនហើយមិនចឹង? បងស្រឡាញ់ អូន! ព្រោះអូនគឺជាមនុស្សដែលបងស្រឡាញ់ បើអូនមិនសក្តិសមនឹងបងនោះលើលោកនេះនឹងគ្មាននរណាម្នាក់មកសក្តិសមនឹងបងនោះទេ » គ្មានហេតុផលអ្វីផ្សេងទេក្រៅពីស្រឡាញ់! ជីមីន មិនមែនមនុស្សដំបូងប៉ុន្តែគេជាមនុស្សចុងក្រោយ ប្រសិនបើរាងតូចមិនសក្តិសមនឹងគេ ដូច្នេះក្នុងលោកនេះក៏គ្មានមនុស្សណាម្នាក់សក្តិសមជាមួយនឹងគេដូចគ្នា ។

« បងល្អពេកហើយយ៉ុន ល្អដល់ថ្នាក់អូនគិតថា ហេតុអ្វីពួកយើងបានជួបគ្នា? តើវាមិនមែនជាយល់សប្តិមែនទេ? » ប្រសិនបើវាជាយល់សប្តិគេបួងសួងសុំឱ្យមេញកុំភ្លឺដូច្នេះគេនឹងមិនភ្ញាក់ពីគេងហើយអាចនៅជាមួយប្រុសម្នាក់នេះរហូតទៅ ។

« ទេ! វាជាការពិតដែលពួកយើងគឺជាគូស្នេហ៍ដែលរស់នៅក្នុងជីវិតពិតមិនមែនក្នុងយល់សប្តិ! បងនិងអូនគឺជាគូនិងគ្នា ពួកយើងនឹងមានតែគ្នាហើយស្មោះត្រង់នឹងគ្នារហូតទៅ សន្យាណា? »

« សន្យា! ពួកយើងនិងស្រឡាញ់ស្មោះត្រង់នឹងគ្នារហូតដល់ថ្ងៃស្លាប់! » ជីមីន និយាយទាំងទឹកភ្នែកហូរប៉ុន្តែមិនហូរព្រោះក្ដីឈឺចាប់ទេ ហូរព្រោះតែក្នុងចិត្តមានក្ដីរំភើប និងសប្បាយចិត្តទៅវិញទេ ។

« បងស្រឡាញ់អូនខ្លាំងណាស់! »

« អូនក៏ស្រឡាញ់បងខ្លាំងដូចគ្នា! » និយាយចប់ពួកគេក៏ផ្ដល់ការឱបដ៏កក់ក្តៅឱ្យគ្នាទៅវិញទៅមក ។ តើត្រូវបរិយាយយ៉ាងដូចម្តេចខ្លះពីក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងជ្រាលជ្រៅរបស់ពួកគេ? វាប្រហែលជាពិបាកនឹងជឿសម្រាប់មនុស្សមួយចំនួនដែលមិនពេញចិត្តនឹងស្នេហាមួយនេះ ។ ស្នេហាមួយនេះវាលឿនណាស់ប៉ុន្តែឱ្យតែពួកគេមានចិត្តស្រឡាញ់គ្នាចាំបាច់ខ្វល់ខ្វាយពីរយៈពេលដែលពួកគេស្គាល់គ្នាធ្វើអី? ពួកគេស្គាល់គ្នាលឿនប៉ុន្តែស្នេហារបស់ពួកគេជាស្នេហាដែលមនុស្សស្គាល់គ្នាយូរមួយចំនួនមិនអាចប្រៀបបានផង ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now