Episode 15:ខ្ញុំនឹងលែងលះលោកឯង...

613 56 0
                                    

@ពីរខែបន្ទាប់

មួយរយៈនេះ ជីមីន ក៏ទៅធ្វើការដែរ ព្រោះការងារច្រើន យ៉ុនហ្គី រត់មិនរួចទេ ។ ហើយ ជីមីន គេពូកែណាស់ទោះមិនធ្លាប់ធ្វើការងារខាងក្រុមហ៊ុនអស់នេះប៉ុន្តែបង្ហាត់តែបន្តិចគេក៏យល់ហើយធ្វើបានយ៉ាងល្អ ។ ក្រៅពី MIN GROUP ដែលជាក្រុមហ៊ុនផលិតស្រានោះ យ៉ុនហ្គី នៅមានក្រុមហ៊ុនផលិតរថយន្តមួយទៀតដែលគេមានភាគហ៊ុនចំនួន៤០ភាគរយ ឯជុងហ្គុកមាន៣០ភាគរយ និង៣០ភាគរយទៀតជារបស់ម្ចាស់ភាគហ៊ុន១០នាក់ផ្សេងទៀត ។ នៅមិនទាន់អស់ទេ យ៉ុនហ្គី នៅមានផ្សារទំនើប ភោជនីយដ្ឋាន និងកាស៊ីណូមួយទៀត ហើយហាងផ្កានិងហាងកាហ្វេដែលជារបស់ជីមីននោះក៏ជារបស់គេដែលព្រោះ ជីមីន ជាភរិយារបស់គេនោះអី ។ បន្ទាប់ពីធ្វើការនៅក្រុមហ៊ុនហើយទើបទៅហាង ហើយមួយរយៈមកនេះ ជីមីន កាន់តែឆ្នាស់ឡើងខុសធម្មតា សូម្បីតែ យ៉ុនហ្គី និយាយជាមួយអ្នកបម្រើស្រីក៏ខឹងងរដែរ ហើយបន្ទាប់ពីខឹងភារកិច្ចបន្ទាប់គឺ យ៉ុនហ្គី ត្រូវលួងលោមរហូតបាត់មាត់ឈឹង ។

@YM of love

វាជាឈ្មោះហាងកាហ្វេនិងហាងផ្ការបស់ ជីមីន ដែល យ៉ុនហ្គី បើកឱ្យគេ ។ ហាងនេះមានភ្ញៀវចេញចូលឥតដាច់ព្រោះម្ចាស់ហាងស្រស់ស្អាតនិងរួសរាយរាក់ទាក់ណាស់ ។ ជាធម្មតាក្រោយចាកចេញពីក្រុមហ៊ុន យ៉ុនហ្គី ក៏មកហាងដើម្បីមកទទួល ជីមីន ទៅញ៉ាំអាហារថ្ងៃត្រង់ ប៉ុន្តែថ្ងៃនេះនាយបានទិញវាមកតែម្ដង ។ ចូលមកដល់ខាងក្នុង យ៉ុនហ្គី ក៏និយាយជាមួយបុគ្គលិកស្រីម្នាក់គេគ្រាន់តែសួររករាងតូចប៉ុណ្ណោះ ។

@បន្ទប់ជីមីន

ចូលមកដល់ក្នុងបន្ទប់ឃើញ ជីមីន អង្គុយលើសាឡុងហើយកែវភ្នែករបស់គេសម្លឹងទៅ យ៉ុនហ្គី ទាំងសម្លក់ដូចចងគំនុំគ្នាពីជាតិណាមកយ៉ាងចឹង ប៉ុន្តែ យ៉ុនហ្គី ដូចជាមិនចាប់អារម្មណ៍ទេ ព្រោះគេកំពុងតែរៀបចំអាហារដាក់លើតុ ។

« មីន យ៉ុនហ្គី! លោកឯងមានស្រីក្បត់ខ្ញុំ!! »

« ស្អីគេ? មើលហៅប្ដី? សុទ្ធលោកឯងផង? » កំពុងតែរៀបចំអាហារសុខៗ ក៏មកថាឱ្យគ្នាថាជាមនុស្សក្បត់? ក្បត់អីគេ? ពីពេលណាមកលោកអើយ សាមីខ្លួនមិនទាំងដឹងរឿងផងនៀក?

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now