Episode 29: លួងអូន!

519 53 3
                                    

មួយសន្ទុះក្រោយមកយ៉ុនហ្គីដែលអង្គុយក្បែរនោះគេក៏បានគេងលក់ជិតដៃរាងតូចជីមីនព្រោះតែគេអស់កម្លាំងគួរសម ។ ប៉ុន្តែគ្រាន់តែធ្មេចភ្នែកបានមួយសន្ទុះស្រាប់តែឮសំឡេងយំ ។

« អ្ហឹកៗ »

« មីននី? » យ៉ុនហ្គី ស្ទុះក្រោកហើយអង្គុយលើគ្រែជិតជីមីន ។ ដៃមាំទាញកាយតូចមកឱបជាប់ទ្រូងហើយអង្អែលក្បាលរាងតូចថ្នមៗ ។

« អូននឹកកូនណាបង...អ្ហឹកៗ កូនរបស់អូន... » ជីមីន យំសស្រាក់ប្រាប់ថានឹកកូនហើយដៃក៏អង្អែលពោះថ្នមៗ ។

« កូនកំពុងគេង! កុំយំណាក្មេងឆ្លាត » យ៉ុនហ្គី ព្យាយាមលួងលោមជីមីនព្រោះបើតាមគ្រូពេទ្យប្រាប់វាប្រហែល90% ដែលប៉ះពាល់ដល់ផ្លូវចិត្តគេខ្លាំង ។

« អ្ហឹក! មែនហើយ មីន ភ្លេច! តែ...តែអូនចង់ឱបកូនខ្លាំងណាស់ពូ អ្ហឹកៗ ចង់ថើបគេយកគេមកឱ្យអូនមក អ្ហឹកៗ ពូ... » រាងតូចងើបមុខនិយាយទាំងពេបមាត់ដាក់អ្នកជាប្ដី ទឹកភ្នែកក៏ហូររហាម ។

« ហ្ហឹក! បងដឹងហើយៗ ប៉ុន្តែឥឡូវយើងគេងសិនទៅណា អូនសម្លាញ់ សឺតៗ » ដោយទប់ទឹកមិនបាន យ៉ុនហ្គី ក៏យំដូចរាងតូចដែរ តែគេប្រញាប់ជូតចេញភ្លាមព្រោះគេមិនចង់យំ មិនចង់ឱ្យរាងតូចឃើញទឹកភ្នែករបស់គេនោះទេ ។

« អូនចង់គេងកើយដៃពូហើយឱបកូន កូនរបស់យើង អ្ហឹកៗ ...» សំឡេងយំរៀបរាប់ល្វើយៗ ក្រោយមកក៏ស្ងាត់ព្រោះម្ចាស់សាមីខ្លួនគេងលក់វិញបាត់ទៅហើយ ។

« សឺត! » ឃើញគេគេង យ៉ុនហ្គី ក៏ដាក់ឱ្យរាងតូចគេងឱ្យស្រួលបួលហើយទើបថើបថ្ងាសរបស់រាងតូចមួយដង្ហើមយ៉ាងវែងហើយទើបដាក់ខ្លួនអង្គុយក្បែរ ជីមីន មិនចេញទៅណាទាំងអស់ ។ ជីមីន ឈឺចាប់! គេឈឺចាប់លើជីមីនទ្វេដង គេមិនចង់ឃើញទឹកភ្នែកនៃភាពឈឺចាប់របស់ក្មេងម្នាក់នេះទេ ។ គេគ្រាន់តែចង់ឃើញក្មេងប្រុសដែលគេស្រឡាញ់ស្មើជីវិតម្នាក់នេះរស់នៅក្បែរគេជាមួយស្នាមញញឹមពោរពេញដោយក្ដីសុខ ។

ប៉ុន្មានថ្ងៃក្រោយមក ជីមីន ក៏បានចេញពីពេទ្យព្រោះគេសុំអង្វរ យ៉ុនហ្គី រាល់ថ្ងៃនាយក៏អាណិតព្រោះតែក្នុងមន្ទីរពេទ្យអផ្សុកណាស់ បើនៅផ្ទះមានកន្លែងសម្រាប់អង្គុយលេងច្រើនចង់ញ៉ាំអីក៏មាន ។
យ៉ុនហ្គី បានទៅនិយាយជាមួយគ្រូពេទ្យរួចហើយថានឹងនាំរាងតូចទៅផ្ទះដោយនាំគេមកពិនិត្យសុខភាពមួយសប្តាហ៍ម្ដងព្រោះរាងតូចនៅមិនទាន់រឹងមាំនៅឡើយទេ ។ ប៉ាម៉ាក់របស់គេក៏បានមកលេងដែរ ប៉ុន្តែជីមីន ហៅពួកគាត់លោកតាលោកយាយទៅវិញព្រោះគេមិនដូចមុនអាចនិយាយបានថានៅពេលនេះសតិរបស់គេមិនគ្រប់ ព្រោះតែបាត់បង់កូននោះឯង ។ អ្នកស្រីផាកយំសឹងតែសន្លប់ព្រោះខ្លោចចិត្តអាណិតកូនពេក យ៉ុនហ្គី បានលត់ជង្គង់សុំទោសពួកគាត់ដែលមើលថែ ជីមីន មិនបានល្អប៉ុន្តែពួកគាត់មិនបានខឹងនោះទេព្រោះគាត់យល់ពីជម្រៅចិត្តរបស់អ្នកជាប្ដី យល់ពីជម្រៅចិត្តរបស់យ៉ុនហ្គី គេស្រឡាញ់ ជីមីន ប៉ុណ្ណាពួកគាត់ដឹងច្បាស់បំផុត ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now