Episode 19:បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ!

512 55 4
                                    

តាមធម្មតាទោះខឹងយ៉ាងណាក៏មិនដល់ថ្នាក់និយាយមើលងាយមនុស្សស្រីដែរ ប៉ុន្តែដូចដែលដឹងចឹងថា យ៉ុនហ្គី ចាញ់កូនជំនួស ជីមីន ហើយអារម្មណ៍របស់គេក៏ប្រែប្រួលដូចអ្នកពពោះចឹង ។

« ឈប់និយាយ! ហើយចេញពីផ្ទះខ្ញុំទៅ ជីងអឺ! » ជីងអឺ រ៉ូកា ជាសង្សារចាស់របស់ យ៉ុនហ្គី ប៉ុន្តែពួកគេបានបែកគ្នាយូរហើយតាំងពីពួកគេទើបបញ្ចប់ការសិក្សាមកម្ល៉េះមកដល់សព្វថ្ងៃនេះវាយូរឆ្នាំណាស់ទៅហើយ ។

« អូនមិនទៅទេ អូននឹងនៅទីនេះជាមួយបង អូនដឹងថាបងនៅតែស្រឡាញ់អូន នៅតែចងចាំអូន ព្រោះអូនជាស្នេហ៍ដំបូងរបស់បង! » នាងនិយាយទាំងជឿជាក់ព្រោះនាងគិតថាស្នេហាដំបូងគ្មាននរណាអាចបំភ្លេចបានទេ ប៉ុន្តែនាងភ្លេចគិតហើយថា ស្នេហ៍ដំបូងមិនអាចបំភ្លេចបានលុះត្រាតែគ្មានអ្នកជួយបំភ្លេចប៉ុន្តែ យ៉ុនហ្គី មិនមែនគ្មានឯណា? គេមាន ជីមីន ដែលជាអ្នកជួយឱ្យគេបំភ្លេចនាង គឺបំភ្លេចមនុស្សដែលធ្វើឱ្យគេឈឺចាប់និងចាប់ផ្ដើមជាថ្មីជាមួយ ជីមីន រហូតដល់ថ្ងៃស្លាប់ ។

« ខ្ញុំមិនប្រកែកទេដែលនាងថាខ្ញុំនៅតែចងចាំនាង! ប៉ុន្តែខ្ញុំចងចាំនាងមិនមែនព្រោះតែនាងជាស្នេហ៍ដំបូងប៉ុន្តែខ្ញុំចងចាំព្រោះនាងជាមនុស្សក្បត់! ជាមនុស្សដែលធ្វើឱ្យខ្ញុំឈឺចាប់! ជាមនុស្សដែលខ្ញុំស្អប់! មិនថាជាតិណាទេខ្ញុំនៅតែចងចាំមនុស្សដែលធ្វើឱ្យខ្ញុំឈឺចាប់ ហើយខ្ញុំនឹងសងទៅវិញគុណនឹងដប់! » មិនប្រកែកព្រោះគេពិតជាចងចាំនាងពិតមែន ប៉ុន្តែចងចាំព្រោះនាងជាមនុស្សដែលក្បត់គេមិនមែនចងចាំព្រោះនៅស្រលាញ់នាងទេ ។

« ខ្ញុំមិនខ្វល់ទេ! សំខាន់ម៉ាក់របស់បងពេញចិត្តខ្ញុំ គាត់នឹងឱ្យបងរៀបការជាមួយខ្ញុំឆាប់ៗនេះ » ជីងអឺ និយាយទាំងជឿជាក់ព្រោះនាងគិតថា យ៉ុនហ្គី ច្បាស់ជាខ្លាចនិងស្ដាប់បង្គាប់ម៉ាក់របស់នាយជាក់ជាមិនខានទេ ។ ការពីនៅរៀនមហាវិទ្យាល័យ យ៉ុនហ្គី ជាកូនដែលស្ដាប់បង្គាប់គ្រួសារណាស់តាមដែលនាងធ្លាប់ដឹង ។ ប៉ុន្តែនាងមិនគិតទេឬ? ថាមនុស្សម្នាក់ៗ តែងតែមានការផ្លាស់ប្តូរតាមបរិបទសង្គម ជាពិសេស យ៉ុនហ្គី មិនចូលចិត្តរស់នៅក្រោមការគាបសង្កត់ពីគ្រួសារឬសង្គមខាងក្រៅទេ បើទោះបីជាមានរឿងអ្វីក៏ដោយគេនឹងរើបម្រះ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now