Episode 6: ផាក ជីមីន នាមត្រកូលថ្មីគឺ មីន!

819 58 11
                                    

     Office

     មកដល់ខាងក្នុង យ៉ុនហ្គី ក៏លែងដៃចេញពីចង្កេះតូចហើយទើបទាញទូរស័ព្ទដៃចេញពីក្នុង ហោប៉ៅរួចចុចដូចជាកំពុងសរសេរសារទៅនរណាម្នាក់ហើយទើបដើរទៅតុធ្វើការរបស់ខ្លួន ។ ជីមីន អង្គុយលើសាឡុងដោយភាពស្ងៀមស្ងាត់ប៉ុន្តែពោះរបស់គេមិនស្ងាត់នោះទេ គេឃ្លានណាស់យប់មិញមិនសូវបានញ៉ាំអីនោះទេហើយក៏ត្រូវចំណាយកម្លាំងជាមួយ យ៉ុនហ្គី ទៀត ។

* តើពូជាមនុស្សបែបណាឱ្យប្រាកដទៅ? * ជីមីន សម្លឹងមុខនាយហើយគិតក្នុងចិត្ត ។ គេមិនយល់ពី យ៉ុនហ្គី សោះឡើយ ម្ដងខ្វល់ខ្វាយម្ដងព្រងើយកន្តើយ ។

« ពូខ្ញុំអាចចេញទៅក្រៅបានទេ? » ជីមីន និយាយឡើងបំបែកភាពស្ងប់ស្ងាត់នៅក្នុងបន្ទប់ ។

« ទៅចុះ! » ពីរម៉ាត់យ៉ាងខ្លី! គេតបទាំងមិនសម្លឹងមុខរបស់រាងតូចនោះទេ ។

« អរគុណ » សំឡេងខ្សាវៗ ស្ដាប់មិនចង់បាន ។ ជីមីន និយាយហើយក៏ដើរទៅក្រៅ ។ គេដើរមើលលេងៗ នៅជុំវិញនេះទាំងគ្មានកម្លាំងកំហែងប៉ុន្តែក៏មិនចង់នៅអង្គុយមើលមុខ យ៉ុនហ្គី ដែរ ។

     ចេញមកខាងក្រៅ ជីមីន ក៏មិនដឹងថាត្រូវទៅណាដែរ គេឃ្លានតែក្នុងខ្លួនគ្មានលុយសូម្បីតែមួយរៀល ដូច្នេះហើយទើបសម្រេចចិត្តមកអង្គុយលើសាឡុងអានសៀវភៅវិញ ។ អារម្មណ៍គេមិនសូវល្អនោះទេមិនដឹងថាមកពីមូលហេតុអ្វីទេ ។

« ចៅហ្វាយតូច! »

« អូយ៎? លោក? » ជីមីន ភ្ញាក់ព្រើតនៅពេលដែល កូនចៅជំនិតរបស់ យ៉ុនហ្គី ហៅគេប៉ុន្តែមិនមែន ហៅឈ្មោះរបស់គេទេ វីន បែរជាប្ដូរសព្វនាមហៅគេទៅវិញ ។

« ខ្ញុំវីនបាទ! »

« តើលោក...លោកមានការអី? » ជីមីន ហាក់ដូចជាខ្លាចនាយព្រោះនាយវីនម្នាក់នេះមុខមាំដូច យ៉ុនហ្គី យ៉ាងចឹង ។

« ចៅហ្វាយធំហៅ ចៅហ្វាយតូចឱ្យទៅក្នុងវិញ » វីន និយាយទាំងឱនគំនាប់ដាក់រាងតូច ដូចដែលធ្លាប់ធ្វើដាក់ យ៉ុនហ្គី យ៉ាងចឹង ។

« លោកកុំធ្វើបែបនេះអី ខ្ញុំជា... » ជីមីន ចង់ហាមប្រាមកុំឱ្យវីនគោរពឬហៅគេចៅហ្វាយតូចព្រោះគេត្រឹមតែជាកូនបំណុលរបស់ យ៉ុនហ្គី តែវីននិយាយកាត់ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now