Episode 16:បងស្រឡាញ់អូនព្រោះអូនជាមនុស្សដែលបងស្រឡាញ់!

537 46 1
                                    

     @យប់

     បន្ទាប់ពីញ៉ាំអាហារពេលយប់រួចគ្រប់គ្នាក៏បំបែកគ្នាទៅសម្រាករាងខ្លួន ។ ក្រៅពីមាននាទីជាជំនិតដៃស្តាំរបស់ យ៉ុនហ្គី វីនមាននាទីជាអ្នកមើលថែ ជីយ៉ុន មួយទៀតគេដូចជាម៉ែដោះម្នាក់យ៉ាងចឹងប៉ុន្តែគេពិតជាពេញចិត្តនឹងបំពេញតួនាទីមួយនេះខ្លាំងណាស់ ។

« ពូៗ ធុញនឹងអូនឬអត់? » ជីយ៉ុន ដែលគេងលើគ្រែនោះចាប់ផ្តើមសួរឡើង ជាក្មេងក៏ពិតមែនប៉ុន្តែចិត្តគំនិតដូចមនុស្សធំពេញវ័យយ៉ាងចឹង ។

« អត់ទេបាទ អ្នកប្រុសតូចឆាប់គេងទៅ » វីន គ្រវីក្បាលតិចៗ រួចទើបនិយាយបដិសេធនឹងសំណួររបស់ក្មេង ។

« ហិហិ អូនគេងហើយ » ជីយ៉ុន សើចហើយក៏គេងលក់បាត់ដោយមិនចាំបាច់អានរឿងនិទានឱ្យស្ដាប់ដូចរាល់ដង ។ ចំណែក វីន ក៏ចាកចេញទៅបន្ទប់របស់គេវិញ គេមិនបានធុញទ្រាន់នឹងមើលថែ ជីយ៉ុន នោះទេគេមិនដឹងថាហេតុអ្វីដែរ ប៉ុន្តែគេពិតជាពេញចិត្តនឹងមើលថែក្មេងម្នាក់នេះ ហើយ យ៉ុនហ្គី ជីមីន ក៏មិនបានបង្ខំគេដូចគ្នា ។

     ងាកមកខាងប៉ាម៉ាក់របស់កូនក្រូចខ្វិចវិញ ពេលនេះកំពុងតែសម្ភោធកម្រាលពូកថ្មី ខ្លាចថាដាក់ទៅមិនសមល្មមនឹងពូកនាំឱ្យខាតលុយ ។ ហាសហា តាមពិតជាលេសរបស់មនុស្សចាស់ក្បាលខូច យ៉ុនហ្គី ប៉ុណ្ណោះលុយប៉ុណ្ណឹងៗ គេមិនទាំងស្ដាយផង ។ ប្រសិនបើគេចង់ធ្វើអ្វីហើយ ជីមីន ដែលហាមបានមែនទេ? ច្បាស់ជាអត់ហើយ! ជាពិសេស ជីមីន មិនដែលជំទាស់នឹង យ៉ុនហ្គី ស្រាប់ហើយចំណែករាងក្រាស់ក៏យល់ដឹងទុក្ខធុរៈរបស់រាងតូចដូចគ្នា ។ បើគេធ្វើរឿងនោះគេនឹងធ្វើវាយូរនៅពេលដែល ជីមីន មិនឈឺអ្វី ប្រសិនបើរាងតូចឈឺគេធ្វើមួយទឹកឬមិនធ្វើតែម្ដង ។ ហើយដូចជាពេលនេះយ៉ាងចឹង ជីមីន មិនដែលប្រកែកនឹងប្ដីទេទោះបីជាដឹងថា យ៉ុនហ្គី មិនចង់បង្ខំគេក៏នៅតែព្រម ។ គេព្រមព្រោះគេចង់ផ្ដល់អ្វីដែលជាចំណែកកាត់បន្ថយភាពតានតឹងរបស់រាងក្រាស់បាន ។

« ហាស៎! អាស៎ យ៉ុន...យ៉ុនអូន...អឹសៗ » រាងតូចស្រឡូនងើយកស្រែកថ្ងូរសឹងតែបែកបំពង់ក ព្រោះតែស្រើបស្រាលនឹងការបបោសអង្អែលរបស់ យ៉ុនហ្គី ជាពន់ពេក ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now