Episode 27: បងនិយាយម្នាក់ឯងហត់ណាស់....

433 61 1
                                    

     @មន្ទីរពេទ្យ

     មកដល់មន្ទីរពេទ្យភ្លាមកាយតូច ជីមីន ក៏ត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ ព្រោះគេក៏មានធ្លាក់ឈាមតាមចន្លោះជើងមកផងដែរ ។

« អ្ហឹកៗ ដេតឌី ម៉ាម៉ានឹងមិនអីមែនទេបាទ? » ជីយ៉ុន សួរទៅឪពុកទាំងទឹកភ្នែករហាម ភ្នែករបស់គេឡើងក្រហមព្រោះយំខ្លាំងពេក ។

« បាទ! ម៉ាម៉ានឹងមិនកើតអីនោះទេកូន » យ៉ុនហ្គី ទាញកូនមកឱបជាប់ទ្រូង អង្អែលក្បាលគេតិចៗ ជាការលួងលោមទាំងដែលក្នុងទ្រូងរបស់គេស្ទើរតែប្រេះស្លាប់ទៅហើយ មិនយូរប៉ុន្មាន ជីយ៉ុន ក៏គេងលក់បាត់ ។ គេក៏ឈឺដែរ! ឈឺណាស់! ឈឺដល់ថ្នាក់លែងមានទឹកភ្នែកហូរមកទៀតទៅហើយ ប៉ុន្តែយ៉ាងណាគេមិនអាចទន់ខ្សោយបានទេ គេជាប្ដី ជាឪពុកជាខ្នងបង្អែករបស់ប្រពន្ធកូនដូច្នេះគេត្រូវតែរឹងមាំ ។

     ប៉ុន្មានម៉ោងកន្លងផុតទៅហើយគ្រូពេទ្យនៅមិនទាន់ឃើញចេញមកទៀតនោះវាកាន់តែធ្វើឱ្យពួកគេបារម្ភកាន់តែខ្លាំង ។

« ដេតឌី អ្ហឹកៗ កូននឹកម៉ាម៉ាណាស់ » ជីយ៉ុន ក្រោកពីគេងមកគេក៏ចាប់ផ្តើមយំម្ដងទៀតព្រោះនៅមិនទាន់ឃើញគ្រូពេទ្យម្នាក់ណាចេញមកក្រៅប្រាប់ពីស្ថានភាពរបស់ ជីមីន ទៀត ។

« កុំយំកូនបន្តិចទៀតបានជួបម៉ាម៉ាហើយ កូនឆ្លាតរបស់ដេតឌី! កុំយំកូនប្រុសគេមិនយំទេ »

« ប៉ុន្តែកូននឹកម៉ាម៉ា... » ជីយ៉ុន នៅតែទន្ទេញពាក្យនឹកម្ដាយហើយភ្លាមនោះគ្រូពេទ្យក៏បើកទ្វារចេញមក ។

« គ្រូពេទ្យ! ភរិយារបស់ខ្ញុំយ៉ាងម៉េចហើយ? » ពីរនាក់ឪពុកកូនរហ័សក្រោកមកសួរនាំគ្រូពេទ្យយ៉ាងលឿន ។

« ភរិយារបស់លោកផុតគ្រោះថ្នាក់ហើយ! ប៉ុន្តែចូលរួមសោកស្តាយផងពួកយើងមិនអាចសង្រ្គោះទារកបាននោះទេ! »

« ថា...ថាម៉េច? » ប្រយោគដំបូងគេសប្បាយចិត្តខ្លាំងណាស់តែគ្រាន់តែឮពាក្យ ប៉ុន្តែ និងប្រយោគបន្តទៀតរបស់គ្រូពេទ្យ បេះដូងរបស់គេសឹងតែលែងលោតទៅហើយ កូន...កូនរបស់ពួកគេ? តើវាមិនពិតមែនទេ? គេស្ដាប់ច្រឡំមែនទេ?

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now