Episode 38:

505 52 3
                                    

     ចេញពីបន្ទប់ក្រោមដី យ៉ុនហ្គី ក៏ចូលក្នុងផ្ទះហើយក៏សំដៅទៅបន្ទប់របស់នាយ ។ ចូលទៅដល់ក៏ឃើញរាងតូចជីមីននិងជីយ៉ុនគេងលក់ឱបគ្នាយ៉ាងណែន ។ ឃើញបែបនេះគេស្រាប់តែមានអារម្មណ៍ថាគេមិនគប្បីនឹងប្រពន្ធកូនសូម្បីតែបន្តិច ប្រពន្ធកូនរបស់គេតែងជួបគ្រោះព្រោះតែគេមករហូតតាំងពីជីយ៉ុនមិនទាន់កើតរហូតដល់គេធំបានប៉ុណ្ណេះក៏ប្រពន្ធកូនគេនៅតែមានគ្រោះថ្នាក់ ។

« បងសុំទោស សឺតៗ! » យ៉ុនហ្គី ឱនថើបថ្ងាសរបស់ប្រពន្ធកូនរបស់គេថ្នមៗដោយការដឹងខុស គេព្យាយាមពង្រឹងការការពារពួកគេហើយតែនៅតែធ្វើឱ្យពួកគេទាំងពីរមានគ្រោះថ្នាក់ទៀត ។

« ហឹម យ៉ុន? »

« បាទ! គេងបន្តទៅបងទៅធ្វើអាហារខ្លះសម្រាប់អូននិងកូន » យ៉ុនហ្គី អង្អែលក្បាលគេថ្នមៗ ទុកជាការលួងលោមឱ្យគេគេងលក់ទៅវិញ ហើយជីមីនក៏គេងលក់ពិតមែន ។ ឃើញរាងតូចគេងលក់វិញ យ៉ុនហ្គី ក៏ចុះមកក្រោម សំដៅទៅផ្ទះបាយរៀបចំធ្វើម្ហូបអាហារខ្លះសម្រាប់ ជីមីន ញ៉ាំ ។

     យ៉ុនហ្គី ពូកែធ្វើម្ហូបណាស់គ្រាន់តែគេមិនធ្វើ ណាមួយគេមិនមានពេលទំនេរសម្រាប់ធ្វើកិច្ចការទាំងអស់នេះនោះទេ រកតែពេលធ្វើការមិនចង់បានផង ។ ក្រោយធ្វើម្ហូបហើយ យ៉ុនហ្គី ក៏ឆ្លៀតមើលការងារដែលកូនចៅយកមកឱ្យបន្ថែមព្រោះរង់ចាំជីមីននិងកូនភ្ញាក់គេមិនដាស់ទេទុកឱ្យពួកគេភ្ញាក់ដោយខ្លួនឯងតែម្ដង ។

     មួយសន្ទុះក្រោយ ជីមីននិងជីយ៉ុនភ្ញាក់ពីគេង រាងតូចដេញឱ្យកូនទៅងូតទឹកប្ដូរសម្លៀកបំពាក់ថ្មីហើយខ្លួនក៏ចុះមកខាងក្រោមគិតចង់ធ្វើអីញ៉ាំខ្លះដោយខ្លួនឯងមិនចង់ប្រើអ្នកបម្រើនោះទេ ។ ចុះមកដល់ក្រោមក៏សំដៅទៅផ្ទះបាយតែម្ដងគេមិនបានដឹងថា យ៉ុនហ្គី នៅទីនេះដែរទេ ។

« មីននី! »

« ហឹម? យ៉ុន? បងអត់ទៅធ្វើការទេ? » ជីមីន បង្វែរទិសដៅដើរមករកយ៉ុនហ្គីវិញ ។

« បងយកមកធ្វើនៅផ្ទះវិញ ហើយអូនទៅណា? »

« អូនទៅធ្វើអាហារខ្លះសម្រាប់ញ៉ាំ បងញ៉ាំអាហារថ្ងៃត្រង់ឬនៅ? »

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now