Episode 2: មនុស្សរបស់យើង!

978 65 3
                                    

     រាងតូច ជីមីន អង្គុយលើសាឡុងដោយភាពស្ងៀមស្ងាត់ កែវភ្នែកតូចៗ សម្លឹងមើលទៅអ្នកបម្រើដែលធ្វើការនោះភ្លឹសៗ ។ បន្ទាប់ពី យ៉ុនហ្គី សម្លុតមុននេះគេស្ងាត់មាត់ច្រៀបដកដង្ហើមសឹងតែមិនឱ្យឮសំឡេងផង ។

« ពូ... » ជីមីន ប្រុងនឹងសួរនាំព្រោះឃើញគេងើបចេញតែក៏ប្រញាប់ខ្ទប់មាត់ជិតវិញព្រោះខ្លាចទទួលបានការសម្លុតពីនាយទៀត ។ យ៉ុនហ្គី ដើរទៅផ្ទះបាយហើយនិយាយរឿងខ្លះជាមួយម៉ែដោះដែលជាចាស់ទុំក្នុងផ្ទះរួចទើបឡើងទៅខាងលើបាត់នៅសល់តែ ជីមីន ដែលអង្គុយម្នាក់ឯងដោយអារម្មណ៍ខ្លាចព្រោះទទួលបានការសម្លឹងមើលពីអ្នកបម្រើនៅទីនេះ ។

« នេះ!យកទៅផ្លាស់ទៅ អាលបានមកធ្វើការ » អង្គុយសុខៗ ក៏មានអ្នកបម្រើម្នាក់យកសម្លៀកបំពាក់អ្នកបម្រើមកឱ្យគេ ។

« អរគុណ តើបន្ទប់ផ្លាស់នៅឯណាទៅ? »

« ទៅផ្លាស់នៅបន្ទប់ឯងទៅ ល្ងង់មែន » នាងថាហើយក៏ដើរចេញបាត់ទាំងមុខក្រមូវ ។

« ហើយ...ហើយបន្ទប់ខ្ញុំនៅឯណាទៅ? » ជីមីន សួរខ្លួនឯង ។ មែនហើយ តើបន្ទប់គេនៅឯណា? បើគេមិនដឹងផង ឱ្យទៅផ្លាស់នៅទីនោះយ៉ាងម៉េចកើត? មិនគិតច្រើន ជីមីន ក៏ដើរសំដៅទៅផ្ទះបាយដើម្បីជួយធ្វើកិច្ចការអ្នកបម្រើ ព្រោះថាគេមកនេះគឺមកធ្វើការដោះបំណុល ។

« សួស្តី! តើមានអ្វីឱ្យខ្ញុំជួយទេ? » ជីមីន

« អូ! អ្នកប្រុសមិនបាច់ជួយទេ ទៅសម្រាកចាំបម្រើតែលោកម្ចាស់ទៅគឺបានហើយ »

« លោកម្ចាស់? »

« គឺលោកប្រុស យ៉ុនហ្គី នៅក្នុងផ្ទះនេះត្រូវតែហៅ គាត់ថាលោកម្ចាស់ » ម៉ែដោះ បកស្រាយ ។

« តែលោកពូ...អឺ...គឺលោកម្ចាស់យកខ្ញុំមកឱ្យធ្វើការដោះបំណុល ហើយកុំហៅខ្ញុំបែបនេះអីខ្ញុំគឺជាកូនចៅរបស់លោកម្ចាស់ទេ មោះខ្ញុំជួយ...ប្រាវ៎ អូយ៎ សុំទោសៗ » ជីមីន ហាមឃាត់កុំឱ្យគាត់ហៅខ្លួនបែបនេះព្រោះវាស្ដាប់ទៅវាដូចជាមិនសក្តិសមនឹងខ្លួនទាល់តែសោះ ។ និយាយហើយក៏ចូលទៅជួយស្រីបម្រើម្នាក់នោះតែចៃដន្យគេរបូតដៃធ្វើឱ្យធ្លាក់ ចានបែក ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now